ឧកញ៉ា លឹម លីណា

Canadia Impact Fund វិនិយោគក្នុងក្រុមហ៊ុន Newwave ដែលផ្តោតលើការផ្លាស់ប្តូរលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា
ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

Canadia Impact Fund (CIFC) កំពុងធ្វើការវិនិយោគនៅក្នុងដំណាក់កាលចាប់ផ្តើម (seed round) ជាមួយក្រុមហ៊ុន Newwave Tech Foundry (Newwave) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) របស់កម្ពុជា ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ការ៉ូលីន ពុង សហស្ថាបនិកនៃ Canadia Impact Fund និងលោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Newwave។ ការវិនិយោគនេះត្រូវបានប្រកាសនៅក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី ៣ នៅរាជធានីភ្នំពេញ។ វេទិកានេះត្រូវបានបើកសម្ពោធដោយលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

Newwave ផ្តល់សេវាកម្មដោយប្រើប្រាស់បច្ចេកវិទ្យា AI និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Software) ដល់ស្ថាប័នខ្នាតមធ្យម និងខ្នាតធំ។ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ RE:AI ដែលជាវេទិកា AI មួយមានគោលបំណងគាំទ្រដល់កំណើនអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។ ជាមួយនឹងការត្រៀមដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មដំបូងរបស់ RE:AI នឹងជួយឱ្យអាជីវកម្មនានាអាចបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការផ្នែកលក់ ទីផ្សារ គណនេយ្យ ខ្សែសង្វាក់ផ្គត់ផ្គង់ និងធនធានមនុស្ស ដែលជួយឱ្យពួកគេអាចដំណើរការការងារបានកាន់តែមានប្រសិទ្ធភាព។ ដោយសារវិស័យ AI នៅអាស៊ីអាគ្នេយ៍ត្រូវបានព្យាករថានឹងមានកំណើនពី ១២ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ទៅជិត ៨០ ពាន់លានដុល្លារនៅឆ្នាំ ២០៣១ ក្រុមហ៊ុនដូចជា Newwave មានឱកាសយ៉ាងច្រើនក្នុងការទទួលបានចំណែកទីផ្សារដ៏ធំនៅក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

Newwave៖ ទេពកោសល្យកម្ពុជា ឈានទៅកាន់ទីផ្សារសកល

ក្រុមហ៊ុន Newwave ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ដោយសហគ្រិនជនជាតិកម្ពុជាគឺលោកស្រី Kim Chan Amrithvatey និងលោក Nhek Pich Panharith ហើយក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅលើឆាកអន្តរជាតិ។ អតិថិជនជាង ៧០% របស់ Newwave មានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា ក្នុងទីផ្សារនានាដូចជា សហរដ្ឋអាមេរិក បារាំង ព្រីតថេន អារ៉ាប់រួម និងអូស្ត្រាលី។ ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ ពួកគេធ្វើការជាមួយក្រុមហ៊ុនធំៗល្បីឈ្មោះមួយចំនួន ក្នុងនោះរួមមានផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលជាផ្នែកមួយនៃក្រុមហ៊ុន DFI Retail Group ហើយបច្ចុប្បន្នក្រុមការងាររបស់ Newwave បានពង្រីកខ្លួនរហូតដល់មានបុគ្គលិកចំនួន ១៧ នាក់។

លោក Thierry Tea នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Canadia Impact Fund បានមានប្រសាសន៍ថា៖ «នៅកម្ពុជា យើងកំពុងឃើញមានសហគ្រិនជំនាន់ថ្មីដែលកំពុងកសាងក្រុមហ៊ុនដោយមានមហិច្ឆតាឈានហួសពីព្រំដែនប្រទេស។ Newwave គឺជាប្រភេទក្រុមហ៊ុនដែលយើងចង់គាំទ្រយ៉ាងពិតប្រាកដ ដោយសារក្រុមហ៊ុននេះមានស្ថាបនិកដែលពោរពេញដោយសមត្ថភាព និងភាពរឹងមាំ។ យើងជឿជាក់ថា Newwave អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអាជីវកម្មទៅរកប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិទៀតផង»។

លោកស្រី Kim Chan Amrithvatey ដែលជាសហស្ថាបនិក គឺជាសហគ្រិនដែលបង្កើតអាជីវកម្មជាបន្តបន្ទាប់ និងមានសញ្ញាបត្រ MBA ផ្នែកអាជីវកម្មដែលពាក់ព័ន្ធនឹង AI និង IT ពីប្រទេសកូរ៉េខាងត្បូង។ ចំណែកលោក Nhek Pich Panharith ដែលជាសហស្ថាបនិកម្នាក់ទៀត បានចូលរួមជាមួយ FlutterFlow ក្នុងឆ្នាំ ២០២៤ ក្នុងនាមជាសមាជិកក្រុមស្នូល។ FlutterFlow គឺជាវេទិកាអភិវឌ្ឍន៍កម្មវិធីប្រភេទ low-code ដែលមានមូលដ្ឋាននៅទីក្រុង San Francisco និងទទួលបានការគាំទ្រពី Google Ventures ហើយលោកក៏ត្រូវបានចាត់ថ្នាក់ក្នុងចំណោមអ្នកអភិវឌ្ឍន៍កំពូល ១% នៅទូទាំងពិភពលោកក្នុងឆ្នាំដដែលនោះផងដែរ។

«នេះមិនមែនគ្រាន់តែជាដើមទុនប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលស្គាល់ និងបញ្ជាក់ពីភាពត្រឹមត្រូវនៃទិសដៅរបស់យើង» នេះបើតាមប្រសាសន៍របស់លោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន NewWave។ «ក្រុមហ៊ុន NewWave កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា AI ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់សហគ្រាសជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូជាមួយ Canadia Impact Fund នេះ នឹងជួយពន្លឿនបេសកកម្មរបស់យើងឱ្យកាន់តែឆាប់រហ័ស នៅចំពេលដែលយើងមានភាពរួចរាល់ពេញលេញក្នុងការបោះជំហានទៅមុខ។ យើងកំពុងកសាងអនាគតមួយដែល NewWave នឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅទូទាំងតំបន់។»

គាំទ្រសហគ្រិនជំនាន់ក្រោយរបស់កម្ពុជា

ក្រុមហ៊ុន Canadia Impact Fund Co. (CIFC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៥ ជាគំនិតផ្តួចផ្តើមផ្នែកវិនិយោគលើអាជីវកម្មថ្មីៗ (corporate venture capital) របស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដោយមានគោលបំណងគាំទ្រដល់សហគ្រិនវ័យក្មេងដែលមានមហិច្ឆតាខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅឆ្នាំដដែលនោះ CIFC បានធ្វើការវិនិយោគលើកដំបូងរបស់ខ្លួនជាមួយ Jalat Logistics ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី (startup) ក្នុងផ្នែកដឹកជញ្ជូនទំនិញដល់ដៃអតិថិជន (last-mile delivery) ហើយបច្ចុប្បន្នកំពុងបម្រើសេវាកម្មដល់អាជីវកររាប់ពាន់នាក់នៅទូទាំងប្រទេស។ ចាប់តាំងពីពេលនោះមក Jalat បានដឹកជញ្ជូនទំនិញបានចំនួន ២ លានដង សម្រេចបានអត្រាជោគជ័យ ៩៨% និងបានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនរហូតដល់ជិត ១០,០០០ នាក់។

Newwave គឺជាការវិនិយោគលើកទីពីររបស់ CIFC ដែលធ្វើឡើងនៅចំពេលដែលវិស័យបច្ចេកវិទ្យារបស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ Startup Cambodia បានកត់ត្រាថាមានក្រុមហ៊ុនអាជីវកម្មថ្មី (startups) ចំនួន ២៣៥ ក្នុងឆ្នាំ ២០២៥ ខណៈដែលប្រព័ន្ធអេកូឡូស៊ីនេះក៏កំពុងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីវិនិយោគិនអន្តរជាតិផងដែរ។ ក្រុមហ៊ុន Plug and Play ដែលជាវេទិកានវានុវត្តន៍ និងជាក្រុមហ៊ុនវិនិយោគលើអាជីវកម្មថ្មី (venture capital) លំដាប់ពិភពលោក បច្ចុប្បន្នកំពុងដំណើរការ និងធ្វើការវិនិយោគនៅក្នុងប្រទេសនេះ។

លើសពីនេះ នៅខែសីហា ឆ្នាំ ២០២៦ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (Startup) ឆ្នាំ ២០២៦-២០៣០ ដោយកំណត់គោលដៅសម្រេចឱ្យបាននូវទំហំវិនិយោគលើអាជីវកម្មថ្មីចំនួន ៣០ លានដុល្លារ និងមានអាជីវកម្មថ្មីចំនួន ១០០ ទទួលបានការវិនិយោគនៅត្រឹមឆ្នាំ ២០៣០។ ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាកំពុងចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់។ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FrancoTech ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល ហ្រ្វាំងកូហ្វូនី នៅរាជធានីភ្នំពេញ ដោយនាំមកនូវសហគ្រិន អ្នកវិនិយោគ និងបណ្តាញបច្ចេកវិទ្យាដែលប្រើប្រាស់ភាសាបារាំង (ដូចជា French Tech) មកកាន់រាជធានី។

The post Canadia Impact Fund វិនិយោគក្នុងក្រុមហ៊ុន Newwave ដែលផ្តោតលើការផ្លាស់ប្តូរលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា appeared first on .

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន ពង្រឹងការប្តេជ្ញាចិត្តចំពោះយុវជនកម្ពុជា ជាមួយនឹងភាពជាដៃគូថ្មីរបស់អង្គការយូនីសេហ្វ
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយអង្គការយូនីសេហ្វកម្ពុជា (UNICEF) កាលពីថ្ងៃទី២៤ ខែសីហា ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ា គ្រុប និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានថ្លែងអំពីការងារជាមួយកុមារ និងយុវជនកម្ពុជា។ គួរឲ្យកត់សម្គាល់ផងដែរថានេះគឺជាការចុះហត្ថលេខាក្នុងភាពជាដៃគូលើកដំបូងរបស់អង្គការយូនីសេហ្វកម្ពុជាជាមួយក្រុមហ៊ុនវិស័យឯកជនផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលបានដំណើរការរួចហើយ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន OCIC បានគាំទ្រកម្មវិធី «ជំនាន់ថ្មី »(Generation Future) របស់អង្គការ UNICEF និងបានរៀបចំកម្មវិធីHackathon ស្តីពីនវានុវត្តន៍នៅ អគារ ខនិកសិន (Connexion) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ខ្លួននៅកោះពេជ្រ។

តាមរយៈកម្មវិធីនេះ លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានផ្តល់ការណែនាំដល់យុវជនកម្ពុជា រួមមានសមាជិកនៃ «Green Miracle»ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្លាស្ទិក និងការកែច្នៃឡើងវិញ ដើម្បីបរិស្ថានកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន។ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ OCIC បានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGO) ដូចជា « Toutes à l’École» «World Vision»«Empowering Youth Cambodia» មន្ទីរពេទ្យគន្ធបុប្ផា និងសាលារៀនទន្សាយ ដែលគាំទ្រដល់កុមារដែរមានពិការភាព។

ការណែនាំគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ការអប់រំក៏ជាចំណុចកណ្តាលផងដែរ តាមរយៈសាលាអន្តរជាតិកាណាដា ភ្នំពេញ, École Française Internationale (EFI), Université Francophone d’Asie (UFA) និងសាកលវិទ្យាល័យខេមតិច (CamTech) ដែរបច្ចុប្បន្នស្ថាប័នអប់រំទាំងនេះមានសិស្សជិត ៤០០០ នាក់ក្នុងមួយឆ្នាំ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឪពុកខ្ញុំបានគាំទ្រសាលារៀនក្នុងស្រុកនៅភ្នំពេញនិងខេត្តមួយចំនួន ដោយផ្តល់អាហារូបករណ៍ ថវិកា សម្ភារៈសិក្សា និងជំនួយផ្សេងៗទៀតដល់សិស្សានុសិស្ស និងគ្រូបង្រៀន»។

ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុនOCIC ដែលលោកក៏ជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរនោះ លោកបានផ្តល់ឱកាសដល់និស្សិតជាច្រើនបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ CamTech ដោយមានការគាំទ្រពីលោកអ្នកឧកញ៉ា និងសមាជិកដទៃទៀតនៃសមាគមសម្ព័ន្ធ។

«កុមារគ្រប់រូបសមនឹងទទួលបានច្រើនជាងឱកាសក្នុងការសុបិន។ កុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីប្រែក្លាយក្តីសុបិន្តនោះទៅជាអនាគត» ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានលើកឡើង។

កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើសិទ្ធិកុមារ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ គោលនយោបាយការងារដែលគាំទ្រគ្រួសារ និងសេវាកម្មទ្រទ្រង់នឹងអាកាសធាតុសម្រាប់កុមារ ដែលពង្រីកការចូលរួមរបស់ក្រុមហ៊ុនOCIC ជាមួយយុវជនជំនាន់ក្រោយរបស់កម្ពុជាទៅជាក្របខ័ណ្ឌផ្លូវការនិងរយៈពេលវែងជាមួយអង្គការ UNICEF។

The post ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន ពង្រឹងការប្តេជ្ញាចិត្តចំពោះយុវជនកម្ពុជា ជាមួយនឹងភាពជាដៃគូថ្មីរបស់អង្គការយូនីសេហ្វ appeared first on .

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានបង្ហាញនូវការទទួលស្គាល់ពី Prix Versailles សម្រាប់អាកាសយានដ្ឋាន​អន្តរជាតិតេជោនៅក្នុងពិធីចុះហត្ថលេខាជាមួយ DFC សហរដ្ឋអាមេរិក
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) រវាងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍​អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) កាលពីថ្ងៃទី ២២ ខែមិថុនា ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និង អូស៊ីអាយស៊ី (OCIC) បានលើកឡើងពីការទទួលស្គាល់ពីស្ថាប័នអន្តរជាតិថ្មីៗ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលក្នុងនាមជាច្រកអន្តរជាតិរបស់រាជធានីភ្នំពេញ។

ថ្មីៗនេះផងដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុត​លើពិភពលោកសម្រាប់ឆ្នាំ ២០២៦ ដោយ Prix Versailles ដែលបង្ហាញពីអត្តសញ្ញាណរចនាបថខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីក្នុងចំណោមគម្រោងអន្តរជាតិមកពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចិន និងឥណ្ឌា។

នៅដើមខែមិថុនានេះ «Skytrax» បានដាក់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាប់ថ្នាក់ក្នុង​ចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោកដោយបន្ថែមពីលើពានរង្វាន់លំដាប់អន្តរជាតិ តាមរយៈការវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធន៍​របស់​អតិថិជន។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ទទួលបានប្រកាសការប្តេជ្ញាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិកពី DFC របស់សហរដ្ឋអាមេរិកផងដែរ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តលើអាកាសយានដ្ឋាន និងសក្តានុពលអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានមានប្រសាសន៍៖ «សមិទ្ធផលទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញារបស់អ្នកទាំងអស់គ្នា ដែលបានចូលរួម​នាំគម្រោងដ៏អស្ចារ្យនេះឲ្យក្លាយជាការពិត»។

OCIC និង DFC ក៏បានធ្វើការចុះហត្ថលេខាលើលិខិតសម្តែងបំណង នៅអគារ វិមាន កាណាឌីយ៉ា (Canadia Tower) ដែលជាព្រឹត្តិការណ៍សំខាន់មួយទៀត ខណៈពេលដែរអាកាសយានដ្ឋានកំពុងបន្ត​បម្រើជាច្រកទ្វារថ្មី​របស់កម្ពុជាទៅកាន់ពិភពលោក។

The post ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានបង្ហាញនូវការទទួលស្គាល់ពី Prix Versailles សម្រាប់អាកាសយានដ្ឋាន​អន្តរជាតិតេជោនៅក្នុងពិធីចុះហត្ថលេខាជាមួយ DFC សហរដ្ឋអាមេរិក appeared first on .

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងក្រុមហ៊ុន អូស៊ីអាយស៊ី ចុះហត្ថលេខាលើលិខិតសម្តែងបំណង ក្នុងការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ – សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន (Oknha Dr. Pung Carolyne) អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមាន​ការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាស​យានដ្ឋាន​ក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ»។

«អ្នកគឺជាដៃគូដែលយើងកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថានេះជា​គម្រោង​ដំបូងគេក្នុងចំណោមគម្រោងជាច្រើនដែលយើងធ្វើជាមួយគ្នា»។ លោកស្រី Caroline Vik ប្រធានផ្នែក​គោល​នយោបាយនៃ DFC បានមានប្រសាសន៍។

លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពី​ការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយ​ស្ថាប័ន​ហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងទំនុកចិត្ត​របស់​វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅ​សម្រាប់ការវិនិយោគរយៈពេលវែង។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការ​របស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃ​អាកាសយានដ្ឋានឈានមុខមួយក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋាន​ដែលមាន​សម្រស់​ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។

ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈ​មណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនា​ឡើង​ដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។

ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ជាពិសេសក្នុងវិស័យដូចជា អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះនឹង​ដើរ​តួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

The post សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងក្រុមហ៊ុន អូស៊ីអាយស៊ី ចុះហត្ថលេខាលើលិខិតសម្តែងបំណង ក្នុងការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ appeared first on .

ដឹងអត់ថា លោកស្រី លឹម លីណា អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ទទួលបានគោរមងារ «ឧកញ៉ា» តាំងពីពេលណា?
ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគ​ទុនអាណិកជនកម្ពុជា (OCIC) ជាអ្នកជំនួញកំពុងលេចធ្លោរមួយរូប នាពេលបច្ចុប្បន្ន និងទើបទទួលបានគោរមងារ «ឧកញ៉ា» នៅដើមឆ្នាំ២០២៦នេះ។

លោកស្រី លឹម លីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា កំពុងកាន់តួនាទីធំៗជាច្រើនក្នុងមុខជំនួញពហុវិស័យនៅកម្ពុជា រួមមានដូចជា អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC, អភិបាលរបស់ធនាគារ កាណាឌីយ៉ា, អនុប្រធានក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប, សហស្ថាបនិក និងជា CEO មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank)​ផងដែរ៕

The post ដឹងអត់ថា លោកស្រី លឹម លីណា អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ទទួលបានគោរមងារ «ឧកញ៉ា» តាំងពីពេលណា? appeared first on .

ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា នាំយកថវិកា ១០ម៉ឺនដុល្លារ បរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់» ប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគ​ទុនអាណិកជនកម្ពុជា (OCIC) និងជាអភិបាល របស់ធនាគារ កាណាឌីយ៉ា និង ឧកញ៉ា វ៉ាន់ ឆារស៍ បាននាំយកថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក បរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល​១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធ​បុប្ផាកម្ពុជា ប្រគល់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូល និធិគន្ធ​បុប្ផាកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស​នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតី «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។

លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិ​គន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរ​សាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស។

ធនាគារ កាណាឌីយ៉ា បានបន្ថែមថា តាមរយៈការចូលរួមនេះ ក្រុមហ៊ុនសង្ឃឹមថា ជាផ្នែកមួយរួមចំណែករក្សា​និរន្តរភាព​នៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា។ ក្រុមហ៊ុនក៏សង្ឃឹមថា តាមរយៈការចូលរួមនេះនឹងបង្កើតឱ្យមានចលនាបំផុសបំផុល និងលើកទឹកចិត្តឱ្យមានការ​ចូលរួម​បរិច្ចាគជាច្រើនទៀតពីសាធារណជនគ្រប់មជ្ឈដ្ឋានផងដែរ។ ទាំងអស់គ្នាដើម្បីទារក និងកុមារនៅកម្ពុជា៕

The post ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា នាំយកថវិកា ១០ម៉ឺនដុល្លារ បរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់» ប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត appeared first on .