ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាអ្នកជំនួញកំពុងលេចធ្លោរមួយរូប នាពេលបច្ចុប្បន្ន និងទើបទទួលបានគោរមងារ «ឧកញ៉ា» នៅដើមឆ្នាំ២០២៦នេះ។

លោកស្រី លឹម លីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា កំពុងកាន់តួនាទីធំៗជាច្រើនក្នុងមុខជំនួញពហុវិស័យនៅកម្ពុជា រួមមានដូចជា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC, អភិបាលរបស់ធនាគារ កាណាឌីយ៉ា, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប, សហស្ថាបនិក និងជា CEO មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank)ផងដែរ៕




