ឧកញ៉ា សុខ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំស្វែងរកដំណោះស្រាយជាមួយអតិថិជនរងគ្រោះពីគម្រោងដីឡូត៍ FOREST HARMONY​ និងក្រុមហ៊ុន CIC នៅក្រសួងរៀបចំដែនដី

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបប្រជុំជជែក​ជាមួយអតិថិជនគម្រោងដីឡូត៍ FOREST HARMONY​ នៅកំពត និងឧកញ៉ា សុខ ពិសិដ្ឋ តំណាងក្រុមហ៊ុន CIC ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីអតិថិជននៃគម្រោងនេះត្រូវរងគ្រោះ​ ដោយសារម្ចាស់គម្រោង លោក គុយ វ៉ាត បានជួបបញ្ហាបំណុល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ ព្រមទាំងមានការចូលរួមពី មន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត រួមទាំងអតិថិជនរងគ្រោះជាច្រើនរូប នៅទីស្តីការក្រសួង។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ទទួលបន្ទុកការងារដោះស្រាយបញ្ហាបុរី និងដីឡូត៍ បានបង្ហោះរូបភាព និងសារលើទំព័រហ្វេសប៊ុក នៅថ្ងៃអង្គារនេះថា៖ “ទោះត្រូវប្រជុំសម្របសម្រួលច្រើនលើកច្រើនសារ​ អតិថិជន​គម្រោង​ដីឡូត៍ដែលមានបញ្ហា​នៅតែបន្តអត់ធ្មត់ចូលរួមជាមួយក្រុមការងារទទួលបន្ទុក​ ដើម្បីផ្តល់មតិ​យោបល់​ ធាតុចូល​ និងស្នើជាជម្រើសដោះស្រាយនានា​ ធ្វើយ៉ាងណា​ធានាឱ្យបាននូវយុត្តិធម៌​អន្តរកាលមួយ ដែល​អាចទទួល​យកបាន​ពីគ្រប់ភាគី​ដែលពាក់ព័ន្ធ។ កិច្ចប្រជុំកិច្ចប្រជុំដំណោះស្រាយបញ្ហាលក់ទិញដីឡូត៍​ក្នុង បុរី FOREST HARMONY​ កំពត (១០-០២-២០២៦)”។