ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន ពង្រឹងការប្តេជ្ញាចិត្តចំពោះយុវជនកម្ពុជា ជាមួយនឹងភាពជាដៃគូថ្មីរបស់អង្គការយូនីសេហ្វ

ជុំវិញ​ឧកញ៉ា

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយអង្គការយូនីសេហ្វកម្ពុជា (UNICEF) កាលពីថ្ងៃទី ២៤ ខែសីហាឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ា គ្រុប និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានថ្លែងអំពីការងារជាមួយកុមារ និងយុវជនកម្ពុជា។ គួរឲ្យកត់សម្គាល់ផងដែរថានេះគឺជាការចុះហត្ថលេខាក្នុងភាពជាដៃគូលើកដំបូងរបស់អង្គការយូនីសេហ្វកម្ពុជាជាមួយក្រុមហ៊ុនវិស័យឯកជនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលបានដំណើរការរួចហើយ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន OCIC បានគាំទ្រកម្មវិធី «ជំនាន់ថ្មី »(Generation Future) របស់អង្គការ UNICEF និងបានរៀបចំកម្មវិធីHackathon ស្តីពីនវានុវត្តន៍នៅ អគារ ខនិកសិន (Connexion) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ខ្លួននៅកោះពេជ្រ។

តាមរយៈកម្មវិធីនេះ លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានផ្តល់ការណែនាំដល់យុវជនកម្ពុជា រួមមានសមាជិកនៃ «Green Miracle»ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្លាស្ទិក និងការកែច្នៃឡើងវិញ ដើម្បីបរិស្ថានកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន។ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ OCIC បានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGO) ដូចជា « Toutes à l’École» «World Vision»«Empowering Youth Cambodia» មន្ទីរពេទ្យគន្ធបុប្ផា និងសាលារៀនទន្សាយ ដែលគាំទ្រដល់កុមារដែរមានពិការភាព។

ការណែនាំគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ការអប់រំក៏ជាចំណុចកណ្តាលផងដែរ តាមរយៈសាលាអន្តរជាតិកាណាដា ភ្នំពេញ, École Française Internationale (EFI), Université Francophone d’Asie (UFA) និងសាកលវិទ្យាល័យខេមតិច (CamTech) ដែរបច្ចុប្បន្នស្ថាប័នអប់រំទាំងនេះមានសិស្សជិត ៤០០០ នាក់ក្នុងមួយឆ្នាំ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឪពុកខ្ញុំបានគាំទ្រសាលារៀនក្នុងស្រុកនៅភ្នំពេញនិងខេត្តមួយចំនួន ដោយផ្តល់អាហារូបករណ៍ ថវិកា សម្ភារៈសិក្សា និងជំនួយផ្សេងៗទៀតដល់សិស្សានុសិស្ស និងគ្រូបង្រៀន»។

ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុនOCIC ដែលលោកក៏ជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរនោះ លោកបានផ្តល់ឱកាសដល់និស្សិតជាច្រើនបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ CamTech ដោយមានការគាំទ្រពីលោកអ្នកឧកញ៉ា និងសមាជិកដទៃទៀតនៃសមាគមសម្ព័ន្ធ។

«កុមារគ្រប់រូបសមនឹងទទួលបានច្រើនជាងឱកាសក្នុងការសុបិន។ កុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីប្រែក្លាយក្តីសុបិន្តនោះទៅជាអនាគត» ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានលើកឡើង។

កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើសិទ្ធិកុមារ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ គោលនយោបាយការងារដែលគាំទ្រគ្រួសារ និងសេវាកម្មទ្រទ្រង់នឹងអាកាសធាតុសម្រាប់កុមារ ដែលពង្រីកការចូលរួមរបស់ក្រុមហ៊ុនOCIC ជាមួយយុវជនជំនាន់ក្រោយរបស់កម្ពុជាទៅជាក្របខ័ណ្ឌផ្លូវការនិងរយៈពេលវែងជាមួយអង្គការ UNICEF។