ឧកញ៉ា ឡាយ ឈុនហួរ

ឧកញ៉ា ឡាយ ឈុនហួរ ដឹកនាំក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក នៅទីក្រុងប៉ារីស
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សម្រាប់ឆ្នាំ២០២៦ នេះ គឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ នៅឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារពិភពលោក ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការទីផ្សារ និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយគុណភាព និងសក្តានុពលអង្ករកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញរបស់អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ពន្លាជាតិសហព័ន្ធស្រូវអង្ករកម្ពុជានៅពិព័រណ៍ SIAL Paris 2026 បានទទួលបានកិត្តិយសសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងតំណាងសហគ្រិនខ្មែរ និងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។ ការអញ្ជើញចូលរួមទស្សនានេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះវិស័យស្រូវអង្ករកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនសមាជិកក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិកក្នុងពិព័រណ៍នេះ ទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការគាំទ្រនេះបានរួមចំណែកជួយសម្រួលដល់ការផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុននាំចេញក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ និងស្វែងយល់ពីតម្រូវការទីផ្សារនៅតំបន់អឺរ៉ុប និងទីផ្សារផ្សេងៗទៀត។

ការចូលរួមរបស់ក្រុមហ៊ុននាំចេញទាំង ១២ នេះ មិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែប និងគុណភាពនៃផលិតផលអង្ករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ តាមរយៈវេទិកានេះ ក្រុមហ៊ុនសមាជិកមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួន បង្កើនការទទួលស្គាល់ម៉ាកយីហោ និងស្វែងរកលទ្ធភាពពង្រីកទីផ្សារនាំចេញ ដើម្បីរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។

ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិក ស្ថិតនៅស្ដង់ C006 អាគារលេខ ៨ (Hall 8 ) ដែលជាទីតាំងសម្រាប់ទទួលភ្ញៀវ អ្នកទិញ និងដៃគូពាណិជ្ជកម្មអន្តរជាតិ ដើម្បីស្វែងយល់ពីផលិតផលអង្ករកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ រួមមាន៖
១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
៣. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
៤. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
៦. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
៧. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
៨. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
៩. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
១០. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
១១. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
១២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)

The post ឧកញ៉ា ឡាយ ឈុនហួរ ដឹកនាំក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក នៅទីក្រុងប៉ារីស appeared first on .

ឧកញ៉ា ឡាយ ឈុនហួរ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងខិតខំជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសផ្សេងៗបន្ថែម
ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា បច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗបន្ថែមទៀត បន្ទាប់ពីអង្ករកម្ពុជាទទួលបានការគាំទ្រខ្លាំងពី ពលរដ្ឋអាស៊ី ដែលរស់នៅអឺរ៉ុប។

ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើននាំចេញអង្ករកម្ពុជា» កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡាយ ឈុនហួរ បានថ្លែងថា ប្រជាពលដ្ឋអាស៊ីដូចជា កម្ពុជា ចិន វៀតណាមជាដើម ដែលកំពុងរស់នៅតំបន់អឺរ៉ុប បានគាំទ្រជាខ្លាំងលើអង្ករកម្ពុជា ដោយសារតែអង្ករកម្ពុជាមានគុណភាពល្អ និងមានក្លិនក្រអូប ខណៈបច្ចុប្បន្នអង្ករកម្ពុជា ដែលនាំចេញទីកាន់ទីផ្សារអឺរ៉ុប ទទួលបានការលើកលែងពន្ធ EBA ដែលធ្វើឱ្យអង្ករកម្ពុជាមានតម្លៃប្រកួតប្រជែង។

លោកឧកញ៉ាប្រធានសហព័ន្ធ បានបញ្ជាក់បន្ថែមថា នៅក្នុងតំបន់អឺរ៉ុប វត្តមានអង្ករកម្ពុជា មានស្ទើគ្រប់ទីផ្សារ លើកលែងតែប្រទេសខ្លះ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្ដាលីជាដើម ដោយសារពុំមានការផ្សព្វផ្សាយបានទូលំទូលាយ ដូច្នេះហើយពលរដ្ឋអាស៊ីទាំងនោះ នៅតែបន្តប្រើអង្ករដែលមានស្លាកយីហោរបស់ប្រទេសដែលនាំចូលមុនកម្ពុជាដដែល។ ទោះយ៉ាងណា ឧកញ៉ា ឡាយ ឈុនហួរ បានបន្ដថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងខិតខំធ្វើពិពិធកម្ម បើកទីផ្សារថ្មីៗ ក៏ដូចជាជំរុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យអង្កររបស់កម្ពុជាមានទីផ្សារកាន់តែច្រើន។

គួររំឭកថា ឧកញ៉ា ឡាយ ឈុនហួរ បានទទួលសំឡេងគាំទ្រជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥ លើកដំបូង ដើម្បីប្រកាសសមាសភាព ពិនិត្យ និងពិភាក្សាលើផែនការគោល ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ៕

The post ឧកញ៉ា ឡាយ ឈុនហួរ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងខិតខំជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសផ្សេងៗបន្ថែម appeared first on .

អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួរ ដែលបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួរ ដែលបានទទួលសំឡេងគាំទ្រពីសមាជិក សមាជិកា ផ្តល់ទំនុកចិត្តបោះឆ្នោតជ្រើសតាំងជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ កាលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា បទពិសោធន៍ និងឆន្ទៈដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ឧកញ៉ា នឹងដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមអ្នកឧកញ៉ា ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញវិស័យឯកជនឱ្យបោះជំហានទៅមុខកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបថា កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។ ក្នុងឱកាសនោះដែរ ឧកញ៉ា ឡាយ ឈុនហួរ ត្រូវបានទទួលសំឡេងគាំទ្រជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ដោយទទួលបានសំឡេងចំនួន ១១៦ លើ ១១៧ សំឡេង៕

The post អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួរ ដែលបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា appeared first on .