ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកឧកញ៉ា ឧកញ៉ា មិនអាចមានឋានៈស្មើរដ្ឋមន្ត្រី ឬឋានៈស្មើអ្វីទៀតនោះទេ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ​​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ព្រះរាជក្រឹត្យ​ថ្មី​មួយ​ស្តីពី​ការ​តែងតាំង​ទីប្រឹក្សា ឬជំនួយការ ​​នឹង​ចេញ​ជា​ផ្លូវ​ការ ​​ហើយ​ក្នុង​នោះ​ សម្រាប់​​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន ដែលមានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវតែងតាំង​ជា​ទីប្រឹក្សា ឬជំនួយការ គឺ​មិនអាចមានឋានៈស្មើ​​រដ្ឋមន្ត្រី ឬឋានៈស្មើ​អ្វី​ទៀត​នោះទេ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី០១​ ខែ​កញ្ញា នេះ​ថា សម្រាប់​បុគ្គល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ដែល​ទទួល​បាន​គោរមងារ អ្នកឧកញ៉ា ឧកញ៉ា នៅ​តែ​អាច​ទទួល​បាន​ការ​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជំនួយការ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​​ទីប្រឹក្សា ជំនួយការ​តាម​ក្រសួង​ ស្ថាប័ន​ផ្សេងៗ​បាន​ដដែល ប៉ុន្តែ​សុំ​​​ពួកគាត់​មិន​ឱ្យ​យក​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ឬ​ឋានៈស្មើ​អ្វី​ទៀត​នោះ​ទេ។ ចំពោះអ្នកទទួលបានការតែងតាំងរួចរាល់ហើយ នឹងទុករយៈពេល ៦ខែ ដើម្បីឱ្យធ្វើការសម្រេចចិត្តជ្រើសរើសយកមួយ រវាងគោរមងារ អ្នកឧកញ៉ា ឧកញ៉ា ឬយកឋានៈស្មើ។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់​ចេញ​គោលការណ៍ខ្លះៗរួចមកហើយ​ សម្រាប់​មន្ត្រី​កងកម្លាំង​នគរបាល និង​មន្ត្រី​យោធា​ បើ​មាន​ពាក់ស័ក្តិ​ជា​ឧត្តមសេនីយ៍​ហើយ កុំ​យក​ងារ​ជា ឧកញ៉ា ហើយ​បើ​យក​ងារ​ជា ឧកញ៉ា គឺ​កុំយក​ក្របខ័ណ្ឌ​ជា​​ឧត្តមសេនីយ៍។ ឯកឧត្តមបណ្ឌិត បាន​បន្ត​ថា នេះ​គឺ​ក្នុង​ប្រធានបទ​​ស្រដៀង​គ្នា ហើយ​ក៏​សុំទោស​ដល់​ អ្នកឧកញ៉ា ឧកញ៉ា អាច​នឹង​ប៉ះពាល់​អារម្មណ៍ ប៉ុន្តែ​យើង​ធ្វើ​ទាំង​អស់​គ្នា ឱ្យ​ស្មើ​ភាព​ទាំង​អស់​គ្នា។ ទោះ​យ៉ាងណា ​​ការ​ប្រគល់​កិត្តិយស​ជា​ ទីប្រឹក្សា ឬជំនួយការ​ នឹង​នៅ​បន្ត​ជូន គ្រាន់​តែ​មិន​ផ្តល់​ឋានៈស្មើជូន​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​បណ្តា​ប្រទេស​ជាច្រើន ក៏​មិនមាន​ការ​តែងតាំង​ឱ្យ​មាន​ឋានៈស្មើ​នោះ​ដែរ។

សូមជម្រាប​ថា បើ​តាម​ការ​គូស​បញ្ជាក់​របស់​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រះរាជក្រឹត្យ​ថ្មី​មួយ​នេះ មិនមែន​អនុវត្ត​​តែ​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នោះ​ទេ ពោល​គឺ​នឹងមានវិសាលភាព​អនុវត្ត​ទាំង​មន្ត្រី​កងកម្លាំង​នគរបាល យោធិន ឬ​មន្ត្រី​រាជការស៊ីវិល​ទាំង​អស់​ផង​ដែរ។ យ៉ាងណាមិញ មន្ត្រី​​ក្របខ័ណ្ឌ​គ្រប់ប្រភេទ ​នឹង​មិន​អាច​មាន​តួនាទី​នៅ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​ រួច​ហើយ អាច​​ទទួល​បាន​ការតែងតាំង​ជា ទីប្រឹក្សា ឬ​ជំនួយការ ដែល​មាន​ឋានៈស្មើ​ទៀត​នោះ​ទេ។ ឯកឧត្តមបណ្ឌិត បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើបែបនេះ​ គឺ​ដើម្បី​ធានា​ផ្តល់​នូវ​អាទិភាព​ យុត្តិធម៌ និង​ការ​លើក​ទឹកចិត្ត ហើយ​ព្រះរាជក្រឹត្យ​ថ្មី​នេះ​ បាន​ឆ្លង​យោបល់គណៈរដ្ឋមន្ត្រី​ថ្មី​រួច​រាល់​ហើយ​៕

The post ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកឧកញ៉ា ឧកញ៉ា មិនអាចមានឋានៈស្មើរដ្ឋមន្ត្រី ឬឋានៈស្មើអ្វីទៀតនោះទេ appeared first on .

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋមន្រ្តីណារវល់មិនចាំបាច់មកអមដំណើរក្នុងវេទិកាសាធារណៈនោះឡើយ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះបន្តចុះជួបជាមួយកម្មករកម្មការិនីនិយោជិតតាមរោងចក្រ សហគ្រាសលើកទី២ បន្ទាប់ពីកាន់តំណែងនាយករដ្ឋមន្ត្រី អាណត្តិទី៧។ ជាការកត់សម្គាល់មើលឃើញមានមន្រ្តីជាន់ខ្ពស់ទៅជាមួយ ដូចជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងទីប្រឹក្សានៃរដ្ឋាភិបាលអាណត្តិថ្មីជាច្រើនរូបអមដំណើរឯកឧត្តមបណ្ឌិត។

នៅចំពោះគណៈរដ្ឋមន្រ្តីថ្មី ក្នុងវេទិកាជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់រដ្ឋមន្ត្រីតាមក្រសួងណាដែលរវល់មិនចាំបាច់មកអមដំណើរឯកឧត្តមគ្រប់កម្មវិធីវេទិកាសាធារណៈគ្រប់ពេលនោះទេ គ្រាន់តែចាត់រដ្ឋលេខាធិការម្នាក់មកបានហើយ។

ឯកឧត្តមបណ្ឌិតថ្លែងថា ប្រសិនជារដ្ឋមន្ត្រីណាមិនអាចចូលរួមកម្មវិធីសាធារណៈជាមួយបាន សូមចាត់ឲ្យរដ្ឋលេខាធិការម្នាក់មកចូលរួមជំនួសគឺគ្រប់គ្រាន់ហើយ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការចូលរួមជាមួយឯកឧត្តមនៅក្នុងកម្មវិធីសាធារណៈគឺបង្ហាញនូវសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំជាមួយនឹងប្រជាពលរដ្ឋ។ ឯកឧត្តមសង្កត់ធ្ងន់ថា «បម្រើប្រជាពលរដ្ឋគឺជាអ្វីដែលយើងត្រូវធ្វើ»៕

The post ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋមន្រ្តីណារវល់មិនចាំបាច់មកអមដំណើរក្នុងវេទិកាសាធារណៈនោះឡើយ appeared first on .

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌឥតគិតថ្លៃ
ថ្លែងចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងជំនួបជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសណែនាំឲ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៦០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ការចំណាយដើម្បីប្រយោជន៍ប្រជាពលរដ្ឋ គឺរដ្ឋមិនសោកស្តាយនោះទេ។

ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈ ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ។

សូមរំលឹកដែរថា នាពេលកន្លងទៅរាល់ពិធីបុណ្យប្រពៃណីជាតិម្តងៗ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញរថយន្តក្រុងសាធារណៈដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី បងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តជាច្រើនលើកច្រើនសា។ កាលពីខែកក្កដា កន្លងទៅសាលារាជធានីភ្នំពេញ ក៏បានបញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយ៕ អត្ថបទ៖ ពិសី

The post ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌឥតគិតថ្លៃ appeared first on .

រាជរដ្ឋាភិបាលថ្មី ប្តេជ្ញាពេលប្រឡងជ្រើសរើសមន្ត្រីថ្មី ប្រកបដោយតម្លាភាព និងយុត្តិធម៌
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី បាន​​ប្រកាស​ដាក់​ចេញ​នូវវិធានការ​​ថ្មី​ ក្នុង​ការ​ប្តេជ្ញា​ជ្រើសរើសមន្ត្រី​ចូល​បម្រើការងារ នៅ​តាម​ក្រសួង ស្ថាប័ន​រដ្ឋ ឱ្យ​មាន​​តម្លាភាព និង​យុត្តិធម៌ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ ជាពិសេស​គឺ​ការ​បម្រើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែ​ល្អ។

ថ្លែងក្នុងសុន្ទរកថា ក្នុង​អង្គប្រជុំគណៈរដ្ឋមន្ត្រី​លើក​ដំបូង សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៤ ខែ​សីហា ម្សិលមិញ​នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​​បាន​មាន​​ប្រសាសន៍​ថា រាជរដ្ឋាភិបាល បាន​កំណត់​បញ្ហា​ប្រឈម​ជា​អាទិភាព​មួយ​ចំនួន ដែល​ទាមទារ​ការ​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ ក្នុង​នីតិកាលទី៧​នេះ ក្នុង​នោះ​រួមមាន៖ ការ​ពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​គុណភាព, ប្រសិទ្ធភាព, និង​សមិទ្ធកម្ម​របស់​មន្ត្រី និង​ស្ថាប័ន តាម​រយៈ​ការ​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​វិធានការ​គន្លឹះ​ជាក់ស្តែង រួមមាន៖

១. ការដាក់ឱ្យអនុវត្តប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើការងារ ប្រកបដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព។
២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣. ការដាក់​ឱ្យ​អនុវត្តប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

គួរ​បញ្ជាក់​ថា ការ​ជ្រើសរើស​មន្ត្រី​ប្រកបដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព ជា​វិធានការគន្លឹះមួយ ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​ចាំបាច់​នៃ​ការ​ដោះស្រាយបញ្ហាប្រឈម និង​ការ​កែទម្រង់​វិស័យសាធារណៈ ដែល​ជា​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជនកម្ពុជា និង​ដើម្បី​ឱ្យ​ប្រទេសកម្ពុជា​សម្រេច​បាន​នូវ​ ចក្ខុវិស័យក្លាយ​ជាប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៥០៕

The post រាជរដ្ឋាភិបាលថ្មី ប្តេជ្ញាពេលប្រឡងជ្រើសរើសមន្ត្រីថ្មី ប្រកបដោយតម្លាភាព និងយុត្តិធម៌ appeared first on .

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ សីហា ២០២៣។

ឯកឧត្តមបានថ្លែងថា ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ កម្ពុជាត្រូវប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវសម្របជាប្រចាំតាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និងការទទួលខុសត្រូវ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្តជាដំណាក់កាលៗ។

បើតាមឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កន្លងមក, យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ទុកជាដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់ លើការស្តារ និងការកសាងប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និងសង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។ សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទ៖ អក្ខរា

The post ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ appeared first on .

ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និងលោកជំទាវ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

The post ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត» appeared first on .

ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៨០។

នៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងទី២របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កើតថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម ក្នុងរបបខ្មែរក្រហមគ្រប់គ្រង។

ឯកឧត្តម ហ៊ុន ម៉ាណែត បានធំដឹងក្តី និងទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយមកបានចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទនៅឆ្នាំ ១៩៩៥ ក្នុងឆ្នាំដដែលនោះឯកឧត្តមបានចូលរៀននៅសាលាយោធាសហរដ្ឋអាមេរិកនៅ វ៉េស ផនត៍ ។ ដោយបានទទួលសញ្ញាបត្រនៅខែឧសភា ឆ្នាំ១៩៩៩។ ពេលបញ្ចប់ការសិក្សាពី វ៉េស ផនត៍ ឯកឧត្តមបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងទទួលបានតំណែងជាអនុសេនីយ៍ឯកក្នុងកងយោធពលខេមរភូមិន្ទ។ បន្ទាប់មកឯកឧត្តម ក៏បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ ញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២ និងបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ប្រីស្តូល ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៨។

ឯកឧត្តម ហ៊ុន ម៉ាណែត បានទទួលការតែងតាំងជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មជាតិរបស់កម្ពុជា ដែលមានឋានៈវរសេនីយ៍ឯកក្នុងឆ្នាំ ២០០៨ ជាមួយនឹងការទទួលខុសត្រូវក្នុងការជួយកសាងសមត្ថភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោកទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយឯកក្នុងខែមិថុនា ឆ្នាំ ២០១៣ ភ្លាមៗបន្ទាប់ពីត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ ក្នុងអំឡុងការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ ២០០៨-២០១១ ឯកឧត្តម ហ៊ុន ម៉ាណែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។ ឯកឧត្តមក៏ចូលរួមយ៉ាងខ្លាំងជាមួយនឹងដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសផ្តោតលើមន្ត្រីយោធា និងយោធិនវ័យក្មេង។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ផ្កាយ៤។

ក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងជាបេក្ខភានាយករដ្ឋមន្ត្រីបន្តវេន នៅឆ្នាំ២០២១។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៧២ ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ប៉ុន្តែឯកឧត្តមនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហាខាងមុខ បន្ទាប់ពីរដ្ឋសភាបើកសម័យប្រជុំដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧៕

The post ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ appeared first on .

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ សូមអបអរសាទរ​ដោយស្មោះ​ជូនចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា» សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបាន​ការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ក​ន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង​ប្រកប​ដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាច​នឿយ​ហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់គណបក្សប្រជាជនកម្ពុជា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជា​ពលរដ្ឋ​រស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគ្រួសារ​ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

The post អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា appeared first on .

ឯកឧត្តម ជា លីសែ សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សូមអបអរសាទរ​ដោយស្មោះ​ជូនចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា» សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបាន​ការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ក​ន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង​ប្រកប​ដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាច​នឿយ​ហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់គណបក្សប្រជាជនកម្ពុជា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជា​ពលរដ្ឋ​រស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគ្រួសារ​ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

The post ឯកឧត្តម ជា លីសែ សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា appeared first on .

ឧកញ៉ា ណាង ណាន សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឧកញ៉ា ណាង ណាន និងលោកជំទាវ សូមអបអរសាទរ​ដោយស្មោះ​ជូនចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា» សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបាន​ការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ក​ន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង​ប្រកប​ដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាច​នឿយ​ហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់គណបក្សប្រជាជនកម្ពុជា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជា​ពលរដ្ឋ​រស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគ្រួសារ​ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

The post ឧកញ៉ា ណាង ណាន សូមសម្តែងការអបអរសាទរបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា appeared first on .