Adani Group

ក្រុមហ៊ុនមហាសេដ្ឋីកំពូល Adani ចុះកិច្ចព្រមព្រៀងបើកក្រុមហ៊ុនផលិតយន្តហោះនៅឥណ្ឌា
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥ​ណ្ឌា Gautam Adani និងក្រុមហ៊ុន Embraer របស់ប្រទេសប្រេស៊ីល នឹងសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសហការគ្នានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Adani ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋាន និងមានអាជីវកម្មក្នុងវិស័យការពារជាតិស្រាប់នោះ ចូលរួមចំណែកជំរុញវិស័យអវកាសរបស់ឥណ្ឌាបន្ថែមទៀត ជាមួយនឹងការផលិតយន្តហោះ ដោយរាប់ចាប់ពីការផលិតគ្រឿងផ្គុំ រហូតដល់គ្រឿងបន្លាស់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្មក្រោយពេលលក់ និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះថាមានតម្លៃប៉ុន្មាននោះឡើយ។

ទន្ទឹមនឹងនេះ លោក Arjan Meijer ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Embraer Commercial Aviation បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា ៖”ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់សម្រាប់ Embraer ហើយភាពជាដៃគូនេះរួមបញ្ចូលគ្នានូវជំនាញអាកាសចរណ៍របស់យើងជាមួយនឹងសមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់ Adani”។

ជម្រាបជូនផងដែរថា Embraer គឺជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេបំផុតទីបីរបស់ពិភពលោក បន្ទាប់ពី Airbus និង Boeing ដោយពួកគេមានជំនាញខ្លាំងក្នុងការផលិតយន្តហោះក្នុងតំបន់ដែលដឹកអ្នកដំណើរចន្លោះពី ៧០ ទៅ ១៤០ នាក់៕​

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូល Adani ចុះកិច្ចព្រមព្រៀងបើកក្រុមហ៊ុនផលិតយន្តហោះនៅឥណ្ឌា appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយ ៥ពាន់លានដុល្លារ វិនិយោគក្នុង Google
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani ត្រូវបានគេរាយការណ៍មានគម្រោងវិនិយោគទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងគម្រោងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI របស់ Google ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

កាលពីខែតុលា ក្រុមហ៊ុនយក្សអាមេរិក Google បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបញ្ញាសិប្បនិម្មិត នៅភាគខាងត្បួងរដ្ឋ Andhra Pradesh ដែលជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ បើតាមលោក Jugeshinder Singh ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Adani Group បាននិយាយថា គម្រោងដ៏ធំរបស់ Google នេះ​ អាចនឹងមានការចូលរួមវិនិយោគពីសំណាក់ក្រុមហ៊ុន Adani Connex ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Adani Enterprises និងប្រតិបត្តិករមជ្ឈមណ្ឌលផ្ទុកទិន្នឯកជន EdgeConneX សម្រាប់ទឹកប្រាក់វិនិយោគ ៥ពាន់លានដុល្លារ។

លើសពីនេះ លោក Singh បានប្រាប់អ្នកយកព័ត៌មានទៀតថា ៖”វាមិនមែនគ្រាន់តែ Google ទេ មានភាគីជាច្រើនដែលចង់ធ្វើការជាមួយយើង ជាពិសេសនៅពេលដែលសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យកើនឡើងដល់ទំហំជីហ្គាវ៉ាត់ និងខ្ពស់ជាងនេះ”។

ជម្រាបជូនផងដែរថាទាំងលោក Gautam Adani និង Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានដាច់គរបស់ឥណ្ឌា ទាំងពីរ សុទ្ធសឹងតែបានបង្ហាញពីគោលបំណងវិនិយោគនៅក្នុងសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យផងដែរ ចំពេលកំពុងមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា AI៕

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយ ៥ពាន់លានដុល្លារ វិនិយោគក្នុង Google appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយវិនិយោគ ៦០ពាន់លានដុល្លារ ក្នុងវិស័យថាមពល
ក្រុមហ៊ុន Adani Group ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់កំពូលលោក Gautam Adani គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ប្រហែល ៦០លានដុល្លារ រហូតដល់ឆ្នាំសារពើពន្ធ២០៣២ នៅក្នុងវិស័យថាមពលរបស់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Mint។

ជុំវិញការវិនិយោគនេះ គឺស្របទៅនឹងកំណើនដែលបានព្យាករទុករបស់ប្រទេសឥណ្ឌា ថាជាទីផ្សារថាមពលអគ្គិសនីដែលរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។

គួរឲ្យដឹងផងដែរថា នៅក្នុងបទបង្ហាញទៅកាន់ក្រុមវិនិយោគិន ក្រុមហ៊ុន Adani Group បានដាក់ចេញនូវយុទ្ធសាស្រ្តវិនិយោគសំខាន់របស់ខ្លួន ដែលត្រូវបានបែងចែកដូចជា ការវិនិយោគលើថាមពលកកើតឡើងវិញ ដោយក្រុមហ៊ុន Adani Green Energy នឹងបោះទុនប្រមាណ ២១ពាន់លានដុល្លារ ត្រឹមឆ្នាំសារពើពន្ធ២០៣០ ដើម្បីបង្កើនសមត្ថភាពថាមពលកកើតឡើងវិញ ដល់ ៥០ GW ពី ១៤,២ GW ត្រឹមឆ្នាំសារពើពន្ធ២០២៥នេះ។

ទន្ទឹមនឹងនេះ Adani ក៏គ្រោងនឹងបណ្តាក់ទុន ២២ពាន់លានដុល្លារ ត្រឹមឆ្នាំសារពើពន្ធ២០៣២ ដើម្បីពង្រឹងសមត្ថភាពថាមពលកំដៅរបស់ខ្លួន ដល់ ៤១,៩ GW ។

ដោយឡែក ក្រុមហ៊ុន Adani Energy Solutions Ltd (AESL) ដែលជាបុត្រសម្ព័ន្ធរបស់ Adani Group ផងដែរនោះ ក៏និងវិនិយោគ ១៧ពាន់លានដុល្លារ ក្នុងការបង្កើតសមត្ថភាពបញ្ជូន និងចែកចាយថាមពលអគ្គិសនីរបស់ខ្លួន ផងដែរ។

ជម្រាបជូនផងដែរថា ឥណ្ឌាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក ទាក់ទងទៅនឹងថាមពលកកើតឡើងវិញ ជាមួយនឹងសមត្ថភាពផលិតសរុបចំនួន ១៧៥ GW ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងដល់ ៥៧១ GW នៅត្រឹមឆ្នាំសារពើពន្ធ២០៣២ ខាងមុខ៕​

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយវិនិយោគ ៦០ពាន់លានដុល្លារ ក្នុងវិស័យថាមពល appeared first on .

ទីបំផុត មេធំ Adani Group ត្រលប់មកកាន់តំណែងជាអ្នកមានបំផុតទាំង២០ របស់ពិភពលោក សារជាថ្មី
មហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌា និងជាប្រធានក្រុមហ៊ុន Adani Group លោក Gautam Adani ត្រូវបានគេរាយការណ៍ថា បានត្រលប់មកជាប់ក្នុងបញ្ជីឈ្មោះកំពូលអ្នកមានបំផុតទាំង២០ របស់ពិភពលោកវិញហើយ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ខ្លួនមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា​ ទ្រព្យសម្បត្តិរបស់លោក Adani ឥឡូវនេះ មានចំនួនសរុបដល់ ៧៩,៧ពាន់លានដុល្លារ ដែលត្រូវបានជំរុញដោយការកើនឡើងនៃភាគហ៊ុន របស់ Adani Group។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងថាទៀតថា ខណៈពេលដែលទីផ្សារហ៊ុនពិភពលោកមានការកើនឡើង បានធ្វើឲ្យធ្វើឲ្យ Adani ក្លាយអ្នកជារកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងពេលត្រឹមតែមួយថ្ងៃ រហូតដល់ប្រមាណ ៥,៧៤ពាន់លានដុល្លារ​ តាមពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ​ ដែលទ្រព្យសម្បត្តិរបស់លោក មានការកើនឡើងដល់ ៦,៦៩ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា​ លោក Musk នៅតែបន្តជាប់ក្នុងតំណែងអ្នកមានដាច់គេរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ៣៧៨ពាន់លានដុល្លារ តាមពីក្រោយដោយមេធំ Oracle លោក Larry Ellison មានទ្រព្យសរុប ៣០៥ពាន់លានដុល្លារ និងមេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ជាមួយទ្រព្យសរុប២៦៩ពាន់លានដុល្លារ៕​

The post ទីបំផុត មេធំ Adani Group ត្រលប់មកកាន់តំណែងជាអ្នកមានបំផុតទាំង២០ របស់ពិភពលោក សារជាថ្មី appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani ប្រកាសបោះទុន ១០ពាន់លានដុល្លារ វិនិយោគនៅវៀតណាម
ក្រុមហ៊ុន Adani Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយ:ពេលវែង នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនសរុបរហូតដល់ទៅ ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ អគ្គលេខាធិការរដ្ឋវៀតណាម លោក To Lam បានទទួលស្វាគមន៍លោក Adani ប្រធានក្រុមហ៊ុន Adani Group នៅទីក្រុងហូជីមិញ។ ក្រុមហ៊ុនខ្នាតយក្សឥណ្ឌានេះ បាននិយាយថា ខ្លួនមានបទពិសោធជាច្រើន ក្នុងការវិនិយោគ និងប្រតិបត្តិការលើគម្រោងធំៗជាច្រើននៅក្នុងតំបន់ដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ការដឹកជញ្ជូន ថាមពល និងបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសឥណ្ឌា និងប្រទេសច្រើនផ្សេងទៀត។

ទន្ទឹមនឹងនេះ បើតាមលោក Adani បាននិយាយទៀតថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងបណ្តាក់ទុនជាយុទ្ធសាស្រ្តរយ:ពេលវែង នៅវៀតណាម ជាមួយនឹងដើមទុនដែលរំពឹងទុករហូតដល់ ១០ពាន់លានដុល្លារ។

មហាសេដ្ឋីមានជាងគេទីពីរនៅប្រទេសឥណ្ឌារូបនេះ បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម ជាពិសេសលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាថ្មីៗដូចជា AI ជាដើម៕

ជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបនឹងវិនិយោគិន អគ្គលេខាធិការដ្ឋ លោក To Lam បានវាយតំលៃខ្ពស់ចំពោះក្រុមហ៊ុន Adani សម្រាប់ការចាប់អារម្មណ៍ និងចូលរួមអភិវឌ្ឍន៍យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅវៀតណាម ដើម្បីរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែម៕​

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani ប្រកាសបោះទុន ១០ពាន់លានដុល្លារ វិនិយោគនៅវៀតណាម appeared first on .

មហាសេដ្ឋីកំពូលឥណ្ឌា Adani លក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនសិង្ហបុរីគ្រប់គ្រង
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក ​Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញទាំងស្រុងពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Adani Wilmar ដោយលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ទៅឲ្យដៃគូ Wilmar International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

Adani Enterprises Ltd ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ កាន់កាប់ដល់ទៅ ៤៣,៩៤% នៅក្នុងក្រុមហ៊ុន Adani Wilmar Ltd បានប្រកាសពីផែនការលក់ភាគហ៊ុនចំនួន ៣១,០៦% ទៅឲ្យ Wilmar International គ្រប់គ្រងជំនួសវិញ ខណ:ភាគហ៊ុននៅសេសសល់ចំនួន ១៣% ទៀត នឹងត្រូវបានលក់នៅក្នុងទីផ្សារបើកចំហ ដើម្បីអនុលោមតាមបទដ្ឋាននៃការកាន់កាប់ភាគហ៊ុនសាធារណៈអប្បបរមា។

ប្រាក់​ចំណូលបាន​ពី​ការ​លក់​ភាគហ៊ុននេះ ​នឹង​ត្រូវ​ប្រើ​ដើម្បី​ជំរុញ​អាជីវកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ស្នូល​របស់​ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក ​Gautam Adani។

គួរឲ្យដឹងផងដែរថា ជុំវិញការដកខ្លួននេះ គឺជាប្រតិបត្តិការធំដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសដ្ឋីកំពូលរបស់ឥណ្ឌា ពោលគឺចាប់តាំងពីត្រូវបានអាជ្ញាធរអាមេរិកបានចោទប្រកាន់ស្ថាបនិកក្រុមហ៊ុន លោកGautam Adani និងនាយកប្រតិបត្តិកំពូលមួយចំនួនថាជាផ្នែកនៃគម្រោងបង់ប្រាក់សំណូកដែលមានតម្លៃ ២៦៥លានដុល្លារ ដើម្បីធានាកិច្ចសន្យាផ្គត់ផ្គង់ថាមពលរបស់ឥណ្ឌា។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុន Adani បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​គ្មាន​មូលដ្ឋានច្បាស់លាស់។

ការចោទប្រកាន់នេះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុនប្រេងធំបំផុតរបស់បារាំង TotalEnergies បានសម្រេចចិត្តផ្អាកការវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន Adani Green ផងដែរ។

ជម្រាបជូនផងដែរថា Adani Group កាន់កាប់ទៅលើអាជីវកម្មធំៗជាច្រើន រួមមានថាមពលកកើតឡើងវិញ ធ្យូងថ្ម អាកាសយានដ្ឋាន វិស័យការពារជាតិ លំហអាកាស និងស៊ីម៉ងត៍ ជាដើម។ បើតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក Adani បច្ចុប្បន្នមានចំនួនប្រហែល ៦២,៦ពាន់លានដុល្លារ៕

The post មហាសេដ្ឋីកំពូលឥណ្ឌា Adani លក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនសិង្ហបុរីគ្រប់គ្រង appeared first on .

កំពូលអ្នកមាននៅឥណ្ឌា ប្រកាសគម្រោងវិនិយោគថ្មីតម្លៃជិត ៩០ពាន់លានដុល្លារ ចាប់តាំងពីចោទប្រកាន់ពីបទបោកប្រាស់
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីកំពូលឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងវិនិយោគថ្មីមួយមានតម្លៃជាង ៧,៥ទ្រីលានរូពី (៨៨,៥ពាន់លានដុល្លារ) នៅក្នុងរដ្ឋរ៉ាចាស្ថាន ខណ:នេះជាការវិនិយោគដ៏ធំលើកដំបូងរបស់ក្រុមហ៊ុន ចាប់តាំងពីមានការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកលើស្ថាបនិករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Jaipur ដែលមានការចូលរួមដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ពោលគឺតិចជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើស្ថាបនិក លោក Adani និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយចំនួនទៀត នៅក្នុងគម្រោងស៊ីសំណូកដែលមានតម្លៃជិត ៣០០លានដុល្លារ ដើម្បីទទួលបានកិច្ចសន្យាពីរដ្ឋាភិបាលឥណ្ឌា។

ទោះយ៉ាងណាក៏ដោយ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Adani Group បាននិយាយថា ផែនការវិនិយោគរបស់ក្រុមខ្លួននៅតែបន្តទៅមុខជានិច្ច បើទោះបីជាមានការចោទប្រកាន់នេះក្តី។

ជុំវិញគម្រោងវិនិយោគថ្មីខាងលើ លោក Karan Adani នាយកគ្រប់គ្រងក្រុមហ៊ុន Adani Ports បាននិយាយថា ទឹកប្រាក់មួយផ្នែកនឹងត្រូវចាក់បញ្ចូលទៅក្នុងវិស័យនានា រួមទាំងថាមពលកកើតឡើងវិញ ស៊ីម៉ងត៍ និងភស្តុភារ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Adani គ្រោង​នឹង​បង្កើត​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​ចំនួន ៤ ដើម្បី​បង្កើនសមត្ថភាព​ផលិតបន្ថែម​ចំនួន ៦ លាន​តោន​ក្នុង​មួយ​ឆ្នាំ។ លោក Adani បន្ថែមទៀតថា ក្រុមរបស់ខ្លួនក៏មានគម្រោងសាងសង់ប្រព័ន្ធអេកូថាមពលបៃតងរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់ពិភពលោក ដែលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញកម្លាំង ១០០ ជីហ្គាវ៉ាត់ (GW) គម្រោងថាមពលអ៊ីដ្រូសែន ២ លានតោន និងគម្រោងវារីអគ្គិសនី កម្លាំង ១,៨ GW ផងដែរ៕

The post កំពូលអ្នកមាននៅឥណ្ឌា ប្រកាសគម្រោងវិនិយោគថ្មីតម្លៃជិត ៩០ពាន់លានដុល្លារ ចាប់តាំងពីចោទប្រកាន់ពីបទបោកប្រាស់ appeared first on .

ក្រុមហ៊ុន Adani Group ប្រកាសខាតបង់ជិត ៥៥ពាន់លានដុល្លារ ចាប់តាំងពីស្ថាបនិកខ្លួនត្រូវចោទពីបទសូកប៉ាន់
ក្រុមហ៊ុនសាជីវកម្មខ្នាតយក្សរបស់ឥណ្ឌា Adani Group បានរាយការណ៍នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះថា ខ្លួនបានខាតបង់ទឹកប្រាក់សរុបជិត ៥៥ពាន់លានដុល្លារ នៅក្នុងទីផ្សារហ៊ុន ចាប់តាំងពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចោទប្រកាន់មកលើស្ថាបនិករបស់ខ្លួនពីបទស៊ីសំណូក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការចោទប្រកាន់នេះបានផ្ទុះឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅពេលដែលរដ្ឋាភិបាលទីក្រុងញូវយ៉ក បានចោទប្រកាន់លើមហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌា លោក Gautam Adani និងអ្នកក្រោមបង្គាប់ជាច្រើននាក់ទៀត ពីបទក្លែងបន្លំអ្នកវិនិយោគអន្តរជាតិដោយចេតនា ដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់។​

យ៉ាងណាមិញ ក្រុមហ៊ុន Adani Group ដែលបានចេញមុខបដិសេធចំពោះការចោទប្រកាន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ចាប់តាំងពីមានការចោទប្រកាន់ពីសំណាក់នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកមក ក្រុមហ៊ុនបានទទួលរងការខាតបង់ជាទឹកប្រាក់សរុបជិត ៥៥ពាន់លានដុល្លារ នៅក្នុងមូលធននីយកម្មទីផ្សាររបស់ខ្លួន”។

ជម្រាបជូនផងដែរថា លោក Adani ត្រូវបានគេសង្ស័យថាបានចូលរួមក្នុងគម្រោងសូកប៉ាន់ដែលមានតម្លៃរហូតដល់ទៅ ២៥០លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យាពីសំណាក់រដ្ឋាភិបាលឥណ្ឌា នៅក្នុងគម្រោងវិនិយោគជាច្រើន៕

The post ក្រុមហ៊ុន Adani Group ប្រកាសខាតបង់ជិត ៥៥ពាន់លានដុល្លារ ចាប់តាំងពីស្ថាបនិកខ្លួនត្រូវចោទពីបទសូកប៉ាន់ appeared first on .

TotalEnergies ​ផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុនកំពូលមហាសដ្ឋីឥណ្ឌា Adani ក្រោយជាប់ចោទពីបទស៊ីសំណូក
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសបារាំង TotalEnergies បានប្រកាសថាខ្លួននឹងផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុន Adani Group បន្ទាប់ពីមហាសេដ្ឋីកំពូលរបស់ឥណ្ឌា លោក Gautam Adani ដែលជាម្ចាស់ក្រុមហ៊ុន កំពុងស្ថិតនៅក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ជុំវិញគម្រោងសូកប៉ាន់ដែលមានតម្លៃរាប់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការផ្អាកការវិនិយោគរបស់ក្រុមហ៊ុន TotalEnergies នេះ បានកើនឡើង ក្រោយអាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើលោក Adani និងមនុស្សប្រាំពីរនាក់ផ្សេងទៀត ដោយបានយល់ព្រមបង់ប្រាក់ចំនួន ២៦៥លានដុល្លារ ជាសំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនថាមពលបារាំង បាននិយាយថា ខ្លួនបានដឹងពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន Adani Group មួយចំនួន សម្រាប់ការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Green Energy Limited (AGEL) ដែលខ្លួនបានបណ្តាក់ទុនលើ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន TotalEnergies បាននិយាយទៀតថា ខ្លួននឹងចាត់វិធានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារផលប្រយោជន៍ក្នុងនាមជាម្ចាស់ភាគហ៊ុនជិត ២០% នៃក្រុមហ៊ុន AGEL និងភាពជាដៃគូបណ្តាក់ទុនរួមគ្នានៅក្នុងគម្រោងជាមួយ AGEL ផងដែរ៕

ជម្រាបជូនផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Adani Green Energy បានធ្លាក់ចុះដល់ជាង ១១% កាលពីថ្ងៃចន្ទ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន TotalEnergies ​ជុំវិញការផ្អាកការវិនិយោគនេះត្រូវបានធ្វើឡើង៕

The post TotalEnergies ​ផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុនកំពូលមហាសដ្ឋីឥណ្ឌា Adani ក្រោយជាប់ចោទពីបទស៊ីសំណូក appeared first on .

ទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីឥណ្ឌា Adani ធ្លាក់ចុះ ១៥ពាន់លានដុល្លារ ក្រោយរងការចោទប្រកាន់ពីបទស៊ីសំណូក
កំពូលមហាសេដ្ឋីឥណ្ឌា លោក Gautam Adani ថ្មីៗនេះ បានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ធ្លាក់ចុះអស់ប្រមាណ ១៥ពាន់លានដុល្លារ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ពីបទស៊ីសំណូក។

យោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Adani Group រូបនេះ បានថយចុះមកនៅត្រឹម ៧២ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះ ១៥% គិតចាប់តាំងពីដើមឆ្នាំនេះមក។

គួរឲ្យដឹងផងដែរថា លោក Adani ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ពីបទជួយជំរុញលើផែនការសូកប៉ាន់ដែលមានតម្លៃប្រមាណ ២៥០លានដុល្លារ ដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីយកឈ្នះលើគម្រោងកិច្ចសន្យាថាមពលពន្លឺព្រះអាទិត្យ ហើយបានជួយលាក់បាំងផែនការពីអ្នកវិនិយោគអាមេរិកដែលពួកគេបានផ្តល់ទុនសម្រាប់គម្រោងនេះ។

ទន្ទឹមនឹងនេះ ការចោទប្រកាន់មកលើលោក Adani ក៏បានធ្វើឲ្យបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗរបស់ Adani Gourp ធ្លាក់ចុះភាគហ៊ុនរបស់ខ្លួនផងដែរ ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Adani Enterprises បានធ្លាក់ចុះ ២២,៦% កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលភាគហ៊ុនក្រុមហ៊ុន Adani Energy Solutions បានថយចុះប្រមាណ ២០% ។

ជម្រាបជូនផងដែរថា លោក Adani នៅតែជាប់ឈ្មោះជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទីពីរនៅអាស៊ី តាមពីក្រោយដោយលោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៤ពាន់លានដុល្លារ៕

The post ទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីឥណ្ឌា Adani ធ្លាក់ចុះ ១៥ពាន់លានដុល្លារ ក្រោយរងការចោទប្រកាន់ពីបទស៊ីសំណូក appeared first on .