Alibaba

មហាសេដ្ឋី Jack Ma ចាយលុយជាង ៧៦លានដុល្លារ ទិញភាគហ៊ុន Alibaba ដើម្បីបង្ហាញទំនុកចិត្តលើ AI
មហាសេដ្ឋី លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba ថ្មីៗនេះ​ បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្រុមហ៊ុននេះបន្ថែមទៀត ដល់ចំនួនជាង ៦០០លានដុល្លារហុងកុង (ឬ ៧៦,៥លានដុល្លារ)។

យោងតាមសារព័ត៌មានរដ្ឋចិន STAR Market Daily បានរាយការណ៍កាលពីថ្ងៃអង្គារដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះថា ជុំវិញការទិញភាគហ៊ុនរបស់លោក Ma នេះ គឺជាការបង្ហាញទំនុកចិត្តលើសក្តានុពលផ្នែកបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Alibaba បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន Alibaba លោក Joseph Tsai ក៏បានប្រកាសទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនបន្ថែមចំនួន ៧២០ ០០០ ភាគហ៊ុន ផងដែរ កាលពីថ្ងៃអង្គារ ពោលគឺពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន e-commerce និង Cloud computing ខ្នាតយក្សរបស់ចិនមួយនេះ បានប្រកាសពីការសម្រុកលក់ភាគហ៊ុនយ៉ាងច្រើន ក្នុងទំហំទឹកប្រាក់ ៨០ប៊ីលានដុល្លារហុងកុង (ឬស្មើនឹង១០,២ប៊ីលានដុល្លារ) ដើម្បីរៃអង្គាសប្រាក់សម្រាប់ពង្រីកមហិច្ឆតាផ្នែក AI របស់ខ្លួន។

យោងតាមឯកសារដាក់ជូនផ្សារភាគហ៊ុនបានឱ្យដឹងទៀតថា លោក Tsai បានទិញភាគហ៊ុនទាំងនោះក្នុងតម្លៃជាមធ្យម ១១៣,៤៧ដុល្លារហុងកុង (១៤,៤៨ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន សរុបជាទឹកប្រាក់ប្រហែល ៨២លានដុល្លារហុងកុង។

តាមរយៈការទិញបន្ថែមនេះ លោក Tsai និងនាយកប្រតិបត្តិ លោក Eddie Wu បានទិញភាគហ៊ុនសរុបបញ្ចូលគ្នាក្នុងចំនួនជាង ២០០លានដុល្លារហុងកុង សម្រាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ៕​

The post មហាសេដ្ឋី Jack Ma ចាយលុយជាង ៧៦លានដុល្លារ ទិញភាគហ៊ុន Alibaba ដើម្បីបង្ហាញទំនុកចិត្តលើ AI appeared first on .

Alibaba សម្រុកលក់ចេញភាគហ៊ុនជាង ១០ពាន់លានដុល្លារ ដើម្បីពង្រីកលើ AI
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សចិន Alibaba បានធ្លាក់ចុះអស់ ៨% នៅក្នុងការជួញដូរដំបូង នៅទីផ្សារហ៊ុនហុងកុង នៅថ្ងៃទី២៤ ខែសីហានេះ បន្ទាប់ពីពួកគេបានបញ្ចប់ការបោះផ្សាយលក់ភាគហ៊ុនក្នុងតម្លៃ ៨០ពាន់លានដុល្លារហុងកុង (១០,២១ពាន់លានដុល្លារអាមេរិក) ក្នុងគោលបំណងរៃអង្គាសប្រាក់ដើមទុនសម្រាប់អភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត (AI) បន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងនេះ គឺជាការបោះផ្សាយលក់ភាគហ៊ុនបន្ថែម (Primary follow-on offering) ធំបំផុតមិនធ្លាប់មានដោយក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងធំជាងគេទីបីនៅលើពិភពលោក ក្នុងឆ្នាំនេះ បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet និង Intel។

យ៉ាងណាមិញ Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្ម Cloud ធំជាងគេបំផុតមួយរបស់ចិន មានបំណងប្រើប្រាស់ថវិកាដែលទទួលបានពីការលក់ភាគហ៊ុននេះ ដើម្បីឧបត្ថម្ភធនដល់ការអភិវឌ្ឍ AI របស់ខ្លួនបន្ថែមទៀត រួមទាំងការទឹកប្រាក់សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងវិស័យនេះ ផងដែរ។

គួរជម្រាបជូនផងដែរថា ការបោះផ្សាយលក់ភាគហ៊ុននេះ បានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Alibaba បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាស ដោយក្នុងនោះក្រុមហ៊ុនបាននិយាយថា ខ្លួនបានចំណាយអស់ជិតពាក់កណ្តាលនៃផែនការចំណាយដើមទុនរយៈពេលបីឆ្នាំរបស់ខ្លួនរួចទៅហើយ៕​

The post Alibaba សម្រុកលក់ចេញភាគហ៊ុនជាង ១០ពាន់លានដុល្លារ ដើម្បីពង្រីកលើ AI appeared first on .

Alibaba យល់ព្រមបង់លុយ ៦០០លានដុល្លារ បញ្ចប់សំណុំរឿងលក់ថ្នាំខុសច្បាប់នៅអាមេរិក
ក្រសួងយុត្តិធម៍សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា ក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មខ្នាតយក្សរបស់ចិន Alibaba និងក្រុមហ៊ុនដំណើរការទូទាត់សាច់ប្រាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់ខ្លួន បានយល់ព្រមបង់ទឹកប្រាក់ចំនួន ៦០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ពួកគេបានបរាជ័យក្នុងការទប់ស្កាត់ការលក់ឱសថខុសច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀងមិនចោទប្រកាន់ (Non-prosecution agreement) ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ពួកគេបានរំលោភបំពានលើច្បាប់ស្តីពីអាហារ ឱសថ និងគ្រឿងសម្អាងសហព័ន្ធរបស់សហរដ្ឋអាមេរិក (U.S. Federal Food, Drug, and Cosmetic Act) ដោយសារតែការខកខានមិនបានទប់ស្កាត់ក្រុមអាជីវករ ពីការលក់ និងនាំចូលឱសថខុសច្បាប់ សារធាតុគីមី និងម៉ាស៊ីនផលិតគ្រាប់ថ្នាំ ចូលមកកាន់សហរដ្ឋអាមេរិក តាមរយៈបណ្តាញវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba។

មិនតែប៉ុណ្ណោះ ក្រសួងយុត្តិធម៌បានឱ្យដឹងទៀតថា ក្រុមហ៊ុន Alibaba និងក្រុមហ៊ុនដំណើរការទូទាត់សាច់ប្រាក់ប្រចាំនៅសហរដ្ឋអាមេរិករបស់ខ្លួន គឺ AUS Merchant Services បានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីទទួលខុសត្រូវចំពោះទង្វើរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ពួកគេ ព្រមទាំងពង្រឹងកម្មវិធីអនុលោមភាពរបស់ខ្លួនបន្ថែមទៀត។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការដោះស្រាយនេះឆ្លុះបញ្ចាំងពីដំណើរការរៀបចំបទប្បញ្ញត្តិយ៉ាងហ្មត់ចត់ ក្រោមការសហការយ៉ាងពេញលេញពីសំណាក់ Alibaba និងការប្តេជ្ញាចិត្តរបស់យើងចំពោះស្តង់ដារគ្រប់គ្រង គោលនយោបាយ និងវិធានការដ៏ល្អបំផុត ប្រឆាំងនឹងការលក់ផលិតផលដែលមិនត្រឹមត្រូវតាមច្បាប់”។

គួរជម្រាបជូនថា យោងតាមក្រសួងយុត្តិធម៌ ក្រុមហ៊ុន Alibaba បានសារភាពជាផ្នែកមួយនៃកិច្ចព្រមព្រៀងថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ខ្លួនបានបរាជ័យក្នុងការទប់ស្កាត់ការលក់ផលិតផលប្រហែល ៨០ ០០០ ករណី ដែលរួមមានសារធាតុគីមី ឱសថ និងឧបករណ៍ក្លែងបន្លំឱសថ ដែលត្រូវបាននាំចូលពីបរទេស៕​

The post Alibaba យល់ព្រមបង់លុយ ៦០០លានដុល្លារ បញ្ចប់សំណុំរឿងលក់ថ្នាំខុសច្បាប់នៅអាមេរិក appeared first on .

ក្រុមហ៊ុនយក្សចិន Alibaba ប្តឹងអាមេរិក ក្រោយចោទប្រកាន់ថាខ្លួនមានទំនាក់ទំនងជាមួយយោធាចិន
Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសទៅលើក្រសួងការពារជាតិអាមេរិក ដែលបានដាក់បញ្ចូលក្រុមហ៊ុនរបស់ខ្លួន ទៅក្នុងបញ្ជីខ្មៅ ក្រោយមានការចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយយោធាចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅតុលាការសហព័ន្ធ San Jose រដ្ឋ California បន្ទាប់ពីមន្ទីរបញ្ចកោណ បានពង្រីកបញ្ជីខ្មៅរបស់ខ្លួន ដែលហៅថា “ក្រុមហ៊ុនយោធាចិន” រហូតដល់ ១៨៨ ស្ថាប័ន ដោយក្នុងនោះមានរួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា Alibaba , Baidu និងក្រុមហ៊ុនផលិតរថយន្ត BYD ផងដែរ ក្រោមការព្រួយបារម្ភថាយោធាចិនអាចទាញយកប្រយោជន៍ និងបច្ចេកវិទ្យាពីវិស័យឯកជនទាំងនោះ។

ក្រុមហ៊ុន Alibaba ត្រូវបានចោទប្រកាន់ថាជា “អ្នករួមចំណែករួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ចិន” តាមរយៈទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។ ហើយមិនតែប៉ុណ្ណោះ មន្ទីរបញ្ចកោណក៏បាននិយាយទៀតថា Alibaba មានទំនាក់ទំនងដោយប្រយោលជាមួយនិយតករទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសចិន ដែលគេស្គាល់ថា SASAC ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Alibaba បាននិយាយថា ការចោទប្រកាន់ទាំងនេះ មិនមានមូលដ្ឋាននៅក្នុងការពិត ឬផ្លូវច្បាប់នោះទេ។ ក្រុមហ៊ុននេះ បានបន្តទៀតថា Alibaba ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យមួយ ដែលគ្មាននរណាម្នាក់មានទំនាក់ទំនងយោធាឡើយ។ រាល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងសម្រាប់​ការលក់រាយ ភស្តុភារ និងបច្ចេកវិទ្យាព័ត៌មានសហគ្រាស មិនមែនសម្រាប់ការផលិតអាវុធ ការពារជាតិ ឬចារកម្មនោះទេ៕​

The post ក្រុមហ៊ុនយក្សចិន Alibaba ប្តឹងអាមេរិក ក្រោយចោទប្រកាន់ថាខ្លួនមានទំនាក់ទំនងជាមួយយោធាចិន appeared first on .

ក្រុមហ៊ុនខ្នាតយក្សចិន Alibaba នឹងចាក់លុយវិនិយោគជាង ៥០ពាន់លានដុល្លារ នៅក្នុង AI
ក្រុមហ៊ុនលំដាប់កំពូលរបស់ប្រទេសចិន Alibaba កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៣៨០ពាន់លានយ៉ន់ (ឬស្មើនឹង ៥២,៤ពាន់លានដុល្លារ) នៅក្នុងសេវាកម្ម Cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សមួយនេះ បាននិយាយទៀតថា ខ្លួនមានគម្រោងវិនិយោគក្នុងវិស័យសំខាន់ៗ ជា​ច្រើន ប៉ុន្តែទោះជាយ៉ាងណា ពួកគេហាក់មិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀត ចំពោះផែនការវិនិយោគទាំងនេះនៅឡើយទេ។

យ៉ាងណាមិញ ជុំវិញចំនួនទឹកប្រាក់វិនិយោគសរុបរបស់ក្រុមហ៊ុន Alibaba ចុងក្រោយនេះ ហាក់មានការកើនឡើងយ៉ាងច្រើន ពោលគឺលើសពីការចំណាយរបស់ក្រុមហ៊ុន ទាំងនៅក្នុងវិស័យ AI និង Cloud computing ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ។

Alibaba បានចាប់ផ្ដើមឆ្នាំ២០២៥ នេះ ក្នុងនាមជាអ្នកនាំមុខគេទៅក្នុងវិស័យ AI របស់ប្រទេសចិន ដោយបានទាក់ទាញក្រុមអ្នកវិនិយោគ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រធំៗជាច្រើន​ មកបណ្តាក់ទុនក្នុងក្រុមហ៊ុនរបស់ខ្លួន។ ហើយជុំវិញភាពជោគជ័យនេះ បានធ្វើឲ្យតម្លៃភាគហ៊ុន​របស់ Alibaba ​កើន​ឡើងប្រមាណ​ជាង ៦៨% នៅ​ឆ្នាំ​នេះ​។

ជម្រាបជូនថា ក្រៅតែពី Alibaba ក្រុមហ៊ុនចិនផ្សេងទៀតក៏បាននិងកំពុងវិនិយោគលើវិស័យ AI កាន់តែច្រើនផងដែរ ដោយក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok បានប្រកាសបោះទុនប្រមាណ ១៣០ពាន់លានយ៉ន់ នៅឆ្នាំនេះ ដែលភាគច្រើននឹងផ្តោតលើបច្ចេកវិទ្យា AI តែម្តង។ នេះបើតាមការឲ្យដឹងពីប្រភព Reuters៕

The post ក្រុមហ៊ុនខ្នាតយក្សចិន Alibaba នឹងចាក់លុយវិនិយោគជាង ៥០ពាន់លានដុល្លារ នៅក្នុង AI appeared first on .

Alibaba នឹងចាប់ដៃជាមួយ Apple បំពាក់ AI លើទូរស័ព្ទ iPhone លក់នៅក្នុងប្រទេសចិន
ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈកន្លងទៅ ថាក្រុមហ៊ុនរបស់លោកនឹងចាប់ដៃគូជាមួយ Apple ដើម្បីបំពាក់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ទូរស័ព្ទ iPhones ដែលលក់ក្នុងទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការសហការនេះ ត្រូវបានប្រកាសឡើង អំឡុងពេលលោក Tsai ចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដោយនិយាយថា ៖”Apple បានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន។ ប៉ុន្តែនៅទីបំផុតពួកគេបានជ្រើសរើសធ្វើអាជីវកម្មជាមួយយើង។ ពួកគេចង់ប្រើ AI របស់យើងដើម្បីផ្តល់ថាមពលដល់ទូរស័ព្ទរបស់ពួកគេ”។

ក្រោយការប្រកាសនេះ ភាគហ៊ុនដែលបានចុះបញ្ជីនៅទីផ្សាហ៊ុនហុងកុងរបស់ Alibaba បានកើនឡើង ៩,២% ដល់តម្លៃ ១២៤,៣ដុល្លារហុងកុង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានរបស់ពួកគេ គិតចាប់តាំងពីខែមករា ឆ្នាំ២០២២ មក។

គួរឲ្យដឹងផងដែរេថា ការធ្វើសមាហរណកម្ម AI បានឈានដល់ពេលដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុន Apple ដែលបានប្រឈមមុខនឹងការធ្លាក់ចុះនៃការលក់ទូរស័ព្ទ iPhone របស់ពួកគេ នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំនាក់គូប្រជែងក្នុងស្រុក ជាពិសេសក្រុមហ៊ុន Huawei ។

ក្រុមហ៊ុន Apple បានទទួលរងនូវការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយបានបាត់បង់មកុដរបស់ខ្លួន ក្នុងនាមជាអ្នកលក់ស្មាតហ្វូនដាច់បំផុតរបស់ប្រទេសនេះ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញឲ្យដឹងថា ការនាំចេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១៧% ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកនាំមុខ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vivo បានដណ្តើមបានចំណែកទីផ្សារធំជាងគេ រហូតដល់ទៅ ១៧% ខណៈ Huawei ទទួលបានចំណាត់ថ្នាក់លេខ២ ដោយមានចំណែកទីផ្សារសរុប ១៦% និងតាមពីក្រោយដោយក្រុមហ៊ុន Apple ជាមួយចំណែកទីផ្សារ ១៥%៕​

The post Alibaba នឹងចាប់ដៃជាមួយ Apple បំពាក់ AI លើទូរស័ព្ទ iPhone លក់នៅក្នុងប្រទេសចិន appeared first on .

ស្ងាត់ៗ Alibaba បញ្ចេញកម្មវិធី AI ថ្មី ដែលអះអាងថាមានសមត្ថភាពលើស DeepSeek ទៅទៀត
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ​បានចេញផ្សាយកំណែថ្មីនៃកម្មវិធីគំរូបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ខ្លួន ដែលអះអាងថាមានសមត្ថភាពលើសកម្មវិធី AI DeepSeek-V3 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារសកលនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការចេញផ្សាយកម្មវិធី Qwen 2.5-Max របស់ក្រុមហ៊ុន Alibaba នេះ បានកើតឡើង នៅចំពេលដែលមុខងារ AI ថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន DeepSeek កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោក ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ។ DeepSeek-V3 មិនត្រឹមតែជាគូប្រជែងនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធី AI ជំនាន់ថ្មីចុងក្រោយនេះ ក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងនៅទីផ្សារក្នុងស្រុកផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កម្មវិធី Qwen 2.5-Max ជំនាន់ចុងក្រោយនេះ គឺអាចដំណើរការបានល្អជាង ពោលគឺអាចវ៉ាដាច់ GPT-4o របស់ក្រុមហ៊ុន OpenAI , DeepSeek-V3 របស់ក្រុមហ៊ុន DeepSeek និង Llama-3.1-405B របស់ក្រុមហ៊ុន Meta ផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពី Alibaba ក្រោយការចេញផ្សាយជំនួយការ AI ថ្មីរបស់ DeepSeek ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTokក៏បានចេញផ្សាយការអាប់ដេតចំពោះម៉ូដែល AI ដ៏ល្បីរបស់ខ្លួនផងដែរ ដែលវាបានអះអាងថាអាចដំណើរការបានល្អជាងកម្មវិធី ChatGPT របស់ OpenAI ផងដែរ ដោយសារតែវាអាចយល់ និងឆ្លើយតបទៅនឹងសួរនាំដ៏ស្មុគស្មាញជាច្រើន៕

The post ស្ងាត់ៗ Alibaba បញ្ចេញកម្មវិធី AI ថ្មី ដែលអះអាងថាមានសមត្ថភាពលើស DeepSeek ទៅទៀត appeared first on .

Alibaba គ្រោងបោះទុនរាប់ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅវៀតណាម
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងបោះទុនរាប់ពាន់លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសវៀតណាម ដើម្បីរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ ឲ្យស្របទៅតាមច្បាប់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

លោក Dang Minh Tam ប្រធានផ្នែកដំណោះស្រាយនៃក្រុមហ៊ុន Alibaba Cloud បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងជួលកន្លែងពីបណ្ដាប្រតិបត្តិករមជ្ឈមណ្ឌលរក្សាទុកទិន្នន័យរបស់រដ្ឋដូចជា Viettel និង VNPT ដើម្បីរក្សាទុកទិន្នន័យអតិថិជន នៅក្នុងប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏៏មានការបម្រុងទុកទិន្នន័យនៅឃ្លាំងម៉ាស៊ីនមេ (Sever) របស់ខ្លួននៅក្នុងប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ី និងសិង្ហបុរីផងដែរ។

ប្រធានផ្នែករូបនេះបានបន្តថា ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតក្រុមហ៊ុនមានគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់អាស៊ី។

គួរបញ្ជាក់ផងដែរថា តាមរយៈច្បាប់ដែលបានចែងនៅឆ្នាំ២០២២ វៀតណាមតម្រូវឲ្យក្រុមហ៊ុនអន្តរជាតិ រក្សាទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយត្រូវបង្កើតការិយាល័យក្នុងស្រុកផងដែរ៕

The post Alibaba គ្រោងបោះទុនរាប់ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅវៀតណាម appeared first on .

មហាសេដ្ឋីចិន Jack Ma ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba ក្រោយទិញយកក្នុងតម្លៃ ៥០លានដុល្លារ
សហស្ថាបនិករបស់ក្រុមហ៊ុន Alibaba លោក Jack Ma និងលោក Joe Tsai បានទិញយកភាគហ៊ុនដែលមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិនមួយនេះ ខណ:ដែលវាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន កើនឡើងដល់ប្រហែល ៨% គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Ma បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជួញដូរនៅក្នុងទីផ្សារហ៊ុនរបស់ហុងកុង ក្នុងតម្លៃប្រមាណ ៥០លានដុល្លារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កន្លងទៅ ។

ជុំវិញការទិញយកភាគហ៊ុនលើកចុងក្រោយនេះ បានធ្វើឲ្យលោក Ma បច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនយ៉ាងមានប្រសិទ្ធភាព ពោលគឺបានកើនឡើងពីចំនួន ៤,៣% ពីរបាយការណ៍ដែលបានរាយការណ៍កាលពីមុន ដែលធ្វើឲ្យលោកក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំតែមួយគត់ នៅក្នុងក្រុមហ៊ុននេះផងដែរ។

ជាមួយគ្នានេះផងដែរ ក្រៅតែពីលោក Ma ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai ក៏បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សនេះផងដែរ ដោយលោកបានធ្វើការទិញយកភាគហ៊ុនក្នុងតម្លៃប្រហែល ១៥១លានដុល្លារ តាមរយ:ក្រុមហ៊ុនវិនិយោគដោយគ្រួសាររបស់លោក គឺ Blue Pool Management ។

ជម្រាបជូនផងដែរថា ជាមួយនឹងការទិញយកភាគហ៊ុនទាំងនោះ បានធ្វើឲ្យលោក Ma និងលោក Tsai ទាញទម្លាក់តំណែងក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ននេះ៕

The post មហាសេដ្ឋីចិន Jack Ma ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba ក្រោយទិញយកក្នុងតម្លៃ ៥០លានដុល្លារ appeared first on .

Jack Ma៖ បើ Amazon ជាផ្លែប៉ោម នោះ Alibaba គឺជាដើមប៉ម
មហាសេដ្ឋីចិន Jack Ma បានទម្លាយប្រាប់ទៅកាន់សារព័ត៌មាន Bloomberg នៅក្នុងកិច្ចសម្ភាសន៍​មួយថា បើសិនជា Amazon គឺជាផ្លែប៉ោមមួយផ្លែ នោះលោក​នឹងប្រែក្លាយក្រុមហ៊ុន Alibaba ជា​ដើមប៉ោមមួយដើម។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Techinasia។

អតីតអ្នកមានដាច់គេនៅចិនរូបនេះ​បន្ថែមទៀតថា ក្រុមហ៊ុនណាក៏ដោយ ក៏អាចមានលទ្ធភាព​វិវត្តខ្លួន ទៅជាអាជីវកម្មអេឡិចត្រូនិកបានដែរ ដូច្នេះលោកគិតថា Amazon នឹងមិនមាន​ការប្រកួតប្រជែង ជាមួយ Alibaba ឡើយ។

បញ្ជាក់​ដែរ​ថា​ Amazon ភាគ​ច្រើន​គឺ​លក់​ផលិតផល​ចេញ​ពី​រោងចក្រ​របស់​ពួកគេ​ បន្ទាប់​ពី​ទិញ​ពី​អាជីវករ​ផ្សេងៗ ស្របពេល​ដែល Alibaba គឺ​ដើរតួ​ជា​ឈ្មួញកណ្ដាល​ដែល​ផ្សារភ្ជាប់​រវាង​អ្នកលក់​ និង​អ្នកទិញ​។

ចំណុច​ខុស​គ្នា​មួយ​ទៀត​រវាង​ក្រុមហ៊ុន​ទាំង២​ នេះ​គឺ Amazon គិត​កម្រៃ​ជើង​សារ​ពី​គ្រប់​ផលិតផល​ដែល​លក់​ចេញ​ ខណៈ Taobao របស់​ Alibaba គឺ​មិន​គិត​កម្រៃ​ជើង​សារ​ពី​អ្នកលក់​ឡើយ ដោយ​ជំនួស​មក​វិញ គឺ​រក​ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម៕

The post Jack Ma៖ បើ Amazon ជាផ្លែប៉ោម នោះ Alibaba គឺជាដើមប៉ម appeared first on .