CEO

CEO ម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយជិះម៉ូតូទឹកលេងលើផ្លូវកំពុងលិចកណ្តាលទីក្រុងបាងកក
នាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្តថៃមួយរូប ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ បន្ទាប់ពីវីដេអូមួយកំពុងផ្ទុះល្បី ដែលបង្ហាញពីសកម្មភាព CEO រូបនេះជិះម៉ូតូទឹកលេងនៅលើផ្លូវសាធារណៈក្នុងក្រុងបាងកក កំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងការលិចលង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

កាលពីថ្ងៃទី២៧ ខែកញ្ញា អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Sorn Keadsiri បានបង្ហោះវីដេអូលើ Facebook បង្ហាញពីសកម្មភាពខ្លួនឯងជិះម៉ូតូទឹកក្នុងល្បឿនយ៉ាងលឿននៅលើផ្លូវ New Phetchaburi ដែលកំពុងលិចលង់ដោយសារជនន់ទឹកភ្លៀង។

សកម្មភាពនោះ បានធ្វើឲ្យអ្នកដំណើរ និងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅតំបន់ បានទទួលរងផលប៉ះពាល់ពីរលកទឹកដែលបង្កើតឡើងដោយម៉ូតូទឹកនោះ។ សារព័ត៌មានជាច្រើនបានរាយការណ៍ថា រលកទឹកក៏បានធ្វើឱ្យខូចខាតរបងផ្ទះប្រជាពលរដ្ឋនៅតាមសងខាងផ្លូវផងដែរ។

យ៉ាងណាមិញ វីដេអូនោះបានរងការរះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមថៃ ជាពិសេសពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបាងកកដែលកំពុងរងទុក្ខវេទនាដោយសារទឹកជំនន់។ ក្រោយមកអធិការដ្ឋាននគរបាល Makkasan ក្នុងខណ្ឌ Ratchathewi បានថ្លែងថា ពួកបានពិភាក្សាអំពីលទ្ធភាពនៃការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក Sorn និងអ្នកពាក់ព័ន្ធ។ លោក Sorn ត្រូវបានចោទប្រកាន់ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់ការចរាចរណ៍។

នៅថ្ងៃទី២៨ ខែកញ្ញា តុលាការបានសម្រេចផ្ដន្ទាទោសលោក Sorn ឱ្យជាប់ពន្ធនាគាររយៈពេល ១ខែ និងពិន័យជាទឹកប្រាក់ ១០ ០០០បាត (ប្រហែល ៣០០ដុល្លារ)។ ប៉ុន្តែដោយសារតែការចូលសារភាពកំហុស ទោសរបស់លោកត្រូវបានកាត់បន្ថយមកត្រឹម ១៥ថ្ងៃ និងពិន័យជាប្រាក់ ៥ ០០០បាត (ប្រហែល ១៥០ ដុល្លារ) ជំនួសវិញ តុលាការក៏បានរឹបអូសម៉ូតូទឹកនោះផងដែរ៕​

The post CEO ម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយជិះម៉ូតូទឹកលេងលើផ្លូវកំពុងលិចកណ្តាលទីក្រុងបាងកក appeared first on .

ប្រធានាធិបតី ស៊ី ជិនពីង មិននាំយកមេធំក្រុមហ៊ុនកំពូលៗរបស់ខ្លួនសូម្បីតែម្នាក់ មកចូលរួមទស្សនកិច្ចនៅអាមេរិក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថាមិននាំយកថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចកំពូលៗរបស់ចិនណាមួយ មកជាមួយលោក នៅក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ ដែលនេះហាក់ផ្ទុយពីផែនការកាលពីដំបូង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានរាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ថា ប្រតិភូដែលអមដំណើរប្រធានាធិបតី លោក ស៊ី ជិនពីង និងលោកស្រី ប៉េង លីយ័ន (Peng Liyuan) ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺមានតែប្រធានការិយាល័យមជ្ឈិម លោក ខាយ ឈី (Cai Qi) រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតប៉ុណ្ណោះ ពោលគឺមិនត្រូវបានគេបញ្ជាក់ថាមានអ្នកជំនួញកំពូលណាម្នាក់នោះឡើយ។

យ៉ាងណាមិញ​ បើតាមព័ត៌មាននេះ ហាក់ផ្ទុយពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន ជាមួយប្រតិភូថ្នាក់ដឹកនាំធុរកិច្ចកំពូលៗយ៉ាងច្រើន។ ទន្ទឹមឹនងនេះ សារព័ត៌មាន South China Morning Post (SCMP) បានលើកឡើងទៀតថា ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការមិននាំយកប្រធានក្រុមហ៊ុន CEO កំពូលៗទៅកាន់សហរដ្ឋអាមេរិកនោះ គឺប្រហែលដោយសារតែខ្វះការរីកចម្រើន រវាងប្រតិភូទាំងពីរ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីរដែលស្និទ្ធនឹងរឿងនេះ ក៏បានរាយការណ៍ទៀតថា សេតវិមាន ហាក់ដូចជាមានអាទិភាពផ្សេងទៀត នៅក្នុងរបៀបវារៈរបស់ខ្លួនជាមួយលោក ស៊ី ហើយក៏មិនចង់ឱ្យតំណាងមកពីអាជីវកម្មធំៗ ដែលខ្លួនជឿជាក់ថាមានទំនាក់ទំនងជាមួយយោធាចិន ចូលរួមនៅក្នុងគណៈប្រតិភូនេះនោះដែរ៕​

The post ប្រធានាធិបតី ស៊ី ជិនពីង មិននាំយកមេធំក្រុមហ៊ុនកំពូលៗរបស់ខ្លួនសូម្បីតែម្នាក់ មកចូលរួមទស្សនកិច្ចនៅអាមេរិក appeared first on .

មេធំក្រុមហ៊ុនកំពូលៗរូបនេះណាខ្លះ​នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី នៅសេតវិមាន?
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ថា្នក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាធំៗរបស់អាមេរិកជាច្រើនរូប នឹងចូលរួមនៅក្នុងពិធីបដិសណ្ឋារកិច្ចសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈពេលដែលតំណាងមេដឹកនាំក្រុមហ៊ុនមកពីប្រទេសចិន នៅមិនទាន់ដឹងនៅឡើយទេ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ដោយនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ របាយការណ៍ព័ត៌មានបានឱ្យដឹងថា ថ្នាក់ដឹកនាំអាមេរិក និងចិន នឹងពិភាក្សាលើរឿងសំខាន់ៗជាច្រើន ដូចជាការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), លទ្ធភាពនៃការបន្តការចរចាត្រួតពិនិត្យអាវុធឡើងវិញ, ការលើកកម្ពស់ប្រព័ន្ធទំនាក់ទំនងយោធា និងការដោះស្រាយភាពតានតឹងនៅមជ្ឈិមបូព៌ាផងដែរ។

គួរឲ្យដឹងថាភាគីទាំងពីរត្រូវបានរំពឹងថានឹងចូលរួមពិធីបដិសណ្ឋារកិច្ចនៅថ្ងៃទី២៤ ខែកញ្ញា នៅវិមានសេតវិមាន។ ហើយបើតាមប្រភពពី CNBC បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella នឹងស្ថិតនៅក្នុងចំណោម CEO អាមេរិកកំពូលៗផ្សេងទៀតដែលត្រូវចូលរួមពិធីជប់លៀងផ្លូវរដ្ឋនេះ។ មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានទម្លាយឈ្មោះមេធំក្រុមហ៊ុនផ្សេងទៀតដែលត្រូវចូលរួមផងដែរ ដោយក្នុងនោះរួមមាន៖

លោក Jensen Huang (ក្រុមហ៊ុន Nvidia) , Sam Altman (ក្រុមហ៊ុន OpenAI) , Sundar Pichai (ក្រុមហ៊ុន Google) , Elon Musk (ក្រុមហ៊ុន Tesla និង SpaceX) , Jane Fraser (ក្រុមហ៊ុន Citigroup) , Jeff Bezos (ក្រុមហ៊ុន Amazon) , Tim Cook (ក្រុមហ៊ុន Apple) , Michael Dell (ក្រុមហ៊ុន Dell) និងលោក Mark Zuckerberg (ក្រុមហ៊ុន Meta)។

ទោះជាយ៉ាងណាក៏ដោយ ខាងភាគីចិនវិញ រហូតមកដល់ពេលនេះមានព័ត៌មានតិចតួចណាស់អំពីថ្នាក់ដឹកនាំធុរកិច្ចរូបណាដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយលោក ស៊ី ជីនពីង នៅសប្តាហ៍នេះ។

ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា CEO ដែលអាចមានវត្តមាននៅលើទឹកដីអាមេរិក ដូចជាតំណាងមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស BYD, ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច Xiaomi, Hisense, ក្រុមហ៊ុនផលិតថ្ម CATL និង Gotion, ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Wanxiang, ធនាគាររដ្ឋ Bank of China និងក្រុមហ៊ុនកសិឧស្សាហកម្ម COFCO ផងដែរ៕​

The post មេធំក្រុមហ៊ុនកំពូលៗរូបនេះណាខ្លះ​នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី នៅសេតវិមាន? appeared first on .

ណែនាំឲ្យស្គាល់ CEO កំពូលៗទាំង១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក
យោងតាមការស្ទង់មតិពីទីភ្នាក់សារព័ត៌មាន AP បានបង្ហាញថា នាយកប្រិតបត្តិដែលធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំខ្ពស់បំផុត ក្នុងចំណោមនាយកប្រតិបត្តិកំពូលៗ នៅក្នុងវិស័យផ្សេងទៀត នៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ជីឈ្មោះនាយកប្រតិបត្តិកំពូលៗទាំង១០ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត នៅសហរដ្ឋអាមេរិក៖​

១. Shankh Mitra – នាយកប្រតិបត្តិក្រុមហ៊ុន Welltower ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៨២១,១លានដុល្លារ

២. Hock Tan – នាយកប្រតិបត្តិក្រុមហ៊ុន Broadcom ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ២០៥,៣លានដុល្លារ

៣. David Zaslav – នាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ១៦៥លានដុល្លារ

៤. David Solomon – នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs Group ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ១១៨,៩លានដុល្លារ

៥. Jane Fraser – នាយកប្រតិបត្តិក្រុមហ៊ុន Citigroupទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៩៥,៨លានដុល្លារ

៦. Charles Scharf – នាយកប្រតិបត្តិក្រុមហ៊ុន Wells Fargo & Companyទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៩៤,៥លានដុល្លារ

៧. Robin Vince – នាយកប្រតិបត្តិក្រុមហ៊ុន Bank of New York Mellon ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៨៣,៥លានដុល្លារ

៨. Marc Casper – នាយកប្រតិបត្តិក្រុមហ៊ុន Thermo Fisher Scientific ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៧៩,៩លានដុល្លារ

៩. Tim Cook – នាយកប្រតិបត្តិក្រុមហ៊ុន Apple ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៧៤,៣លានដុល្លារ

១០. Gregory Case – នាយកប្រតិបត្តិក្រុមហ៊ុន Aon ទទួលបានប្រាក់ឈ្នួឡប្រចាំឆ្នាំ ៧៣,៧លានដុល្លារ៕​

The post ណែនាំឲ្យស្គាល់ CEO កំពូលៗទាំង១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក appeared first on .

CEO ជាន់ខ្ពស់កាសែត Washington Post របស់មហាសេដ្ឋី ​Jeff Bezos ប្រកាសចុះចេញពីតំណែង
នាយកប្រតិបត្តិ និងជាអ្នកបោះពុម្ពផ្សាយជាន់ខ្ពស់របស់កាសែត The Washington Post លោក Will Lewis នឹងចុះចេញពីតំណែងភ្លាមៗ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែតដ៏ល្បីល្បាញដែលគ្រប់គ្រងដោយមហាសេដ្ឋី Jeff Bezos បានប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Lewis កន្លងមកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងសំណាក់អ្នកអាន និងបុគ្គលិករបស់ស្ថាប័នកាសែតនេះផ្ទាល់ ក្នុងអំឡុងពេលកាន់តំណែងរយៈពេលពីរឆ្នាំរបស់លោកកន្លងមកនេះ នៅពេលដែលក្រុមហ៊ុនហាក់ទទួលរងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក Lewis ដែលជាជនជាតិអង់គ្លេស ត្រូវបានជំនួសដោយលោក Jeff D’Onofrio អតីតនាយកប្រតិបត្តិនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Tumblr ដែលបានចូលរួមជាមួយកាសែត Washington Post ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុកាលពីឆ្នាំមុន។នេះបើយោងតាមការប្រកាសរបស់កាសែត។

ជម្រាបជូនថា ការចាកចេញរបស់លោក Lewis បានកើតឡើង បន្ទាប់ពីអ្នកកាសែតរបស់ Washington Post រាប់រយនាក់ រួមទាំងបុគ្គលិកបរទេស ក្នុងស្រុក និងផ្នែកព័ត៌មានកីឡាភាគច្រើនរបស់ខ្លួន ត្រូវបានបញ្ឈប់ពីការងារ នៅក្នុងការកាត់បន្ថយការងារទ្រង់ទ្រាយធំមួយ ដែលបានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍មុន។

យ៉ាងណាក៏ដោយ កាសែត The Washington Post មិនបានបង្ហាញពីចំនួនការងារជាក់លាក់ដែលត្រូវបានជម្រុះចោលនោះទេ ប៉ុន្តែបើយោងតាមកាសែត The New York Times បានរាយការណ៍ថា អ្នកកាសែតប្រហែល ៣០០ នាក់ក្នុងចំណោមចំនួនសរុប ៨០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ៕​

The post CEO ជាន់ខ្ពស់កាសែត Washington Post របស់មហាសេដ្ឋី ​Jeff Bezos ប្រកាសចុះចេញពីតំណែង appeared first on .

CEO ក្រុមហ៊ុន Astronomer ប្រកាសលាលែងពីតំណែង ក្រោយបែកឃ្លីបឱបបុគ្គលិកខ្លួន ក្នុងការប្រគុំតន្ត្រីមួយ
លោក Andy Byron ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Astronomer បានប្រកាសលាលែងចេញពីតំណែងហើយ បន្ទាប់ពីបែកធ្លាយវីដែអូឱបបុគ្គលិករបស់ខ្លួន ដែលនាំឲ្យផ្ទុះការជជែកវែកញែកពាសពេញបណ្តាញសង្គម។

ក្នុងអំឡុុងពេលនៃការប្រគុំតន្ត្រី Coldplay ក្នុងទីក្រុង Foxborough រដ្ឋ Massachusetts កាលពីថ្ងៃពុធសប្តាហ៍មុន លោក Byron ត្រូវបានគេប្រទះឃើញកំពុងឈរឱបគ្នា ជាមួយនារីម្នាក់ និងត្រូវបានថតជាប់នៅក្នុងកាមេរ៉ា Kiss cam ដែលត្រូវបានបង្ហាញឲ្យឃើញទៅកាន់មនុស្សរាប់ម៉ឺននាក់។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ អ្នកនិយមលេងបណ្តាញអ៊ីនធឺណែត បានតាមរកឃើញថាស្ត្រីដែលនៅជាមួយលោក Byron នោះគឺជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Kristin Cabot ដោយចោទប្រកាន់ថាអ្នកទាំងពីរថាមានទំនាក់ទំនងស្នេហាលួចលាក់ ដោយសារតែពួកគេសុទ្ធសឹងតែមាន ប្តីនិងប្រពន្ធរៀងខ្លួន ទៅហើយ។

យ៉ាងណាមិញ បន្ទាប់ពីឃ្លីបវីអេដូនេះ ត្រូវបានបែកធ្លាយ លោក Byron ត្រូវបានដាក់ឲ្យសម្រាកពីការងារជាបណ្តោះអាសន្ន ដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ ក្រោយមកលោក ក៏សម្រេចចិត្តលាលែងចេញពីតំណែង CEO ជាផ្លូវការតែម្តង៕​

The post CEO ក្រុមហ៊ុន Astronomer ប្រកាសលាលែងពីតំណែង ក្រោយបែកឃ្លីបឱបបុគ្គលិកខ្លួន ក្នុងការប្រគុំតន្ត្រីមួយ appeared first on .

CEO កំពូលៗរបស់អាមេរិក ព្រមានថាពន្ធគយរបស់លោក ត្រាំ អាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ
The Business Roundtable ដែលជាក្រុមនៃនាយកប្រតិបត្តិកំពូលៗឈានមុខគេរបស់អាមេរិក បានព្រមានថា ផែនការពន្ធគយថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើឲ្យខូចសេដ្ឋកិច្ចរបស់ប្រទេស។

លោក ត្រាំ កាលពីថ្ងៃពុធ បានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលបន្ថែមទៀត ជាមួយនឹងការដាក់ចេញពន្ធគយរហូតដល់ទៅ ១០% លើការនាំចូលទាំងអស់ រួមជាមួយនឹងការយកពន្ធបន្ថែមលើដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ The Business Roundtable លោក Joshua Bolten បាននិយាយថា “ពន្ធសកលចាប់ពី ១០-៥០% ជាហានិភ័យនៃការបង្កឲ្យមានគ្រោះថ្នាក់ធំដល់ក្រុមហ៊ុនផលិតកម្ម កម្មករ គ្រួសារ និងអ្នកនាំចេញរបស់អាមេរិក”។

មិនតែប៉ុណ្ណោះ លោក Bolten បានកត់សម្គាល់ទៀតថា ផលប៉ះពាល់សេដ្ឋកិច្ចរបស់ជាតិ នឹងកាន់តែអាក្រក់ទៅ ពេលដែលពន្ធគយជាបន្តបន្ទាប់ នៅតែជាចូលធរមាន ហើយអាចកាន់តែអាក្រក់ខ្លាំងឡើងបន្ថែមទៀត ដោយតែប្រទេសមួយចំនួន នឹងដាក់ចេញវិធានការពន្ធគយសងសឹក មកលើអាមេរិកវិញ ។

យ៉ាងណាមិញ ក្រុម he Business Roundtable កំពុងអំពាវនាវឲ្យរដ្ឋបាល លោក ត្រាំ និងដៃគូពាណិជ្ជកម្មសំខាន់ៗ ធ្វើការឲ្យបានលឿន ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលនឹងអាចដកចេញនូវវិធានការពន្ធគយទាំងនេះវិញ។

ជម្រាបជូនផងដែរថា The Business Roundtable មានសមាជិកជានាយកប្រតិបត្តិប្រមាណជាង ២០០ នាក់ មកពីក្រុមហ៊ុនកំពូលៗ របស់សហរដ្ឋអាមេរិក ដោយក្នុងនោះមានក្រុមប្រឹក្សាភិបាល ដូចជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត General Motors លោកស្រី Mary Barra នាយកប្រតិបត្តិ Apple លោក Tim Cook និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន JPMorgan លោក Jamie Dimon ជាដើម៕

The post CEO កំពូលៗរបស់អាមេរិក ព្រមានថាពន្ធគយរបស់លោក ត្រាំ អាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ appeared first on .

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ ហ៊ានចាយលុយខ្ទង់លានដុល្លារជួលកងអង្គរក្សការពារ CEO របស់ខ្លួន
ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗនៅលើពិភពលោក កំពុងចំណាយលុយដល់ខ្ទង់រាប់លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីការពារ CEO របស់ពួកគេ ខណ:ការចំណាយទាំងនេះ ភាគច្រើនផ្តោតលើសុវត្ថិភាពរាប់ចាប់តាំងពីការត្រួតពិនិត្យតាមផ្ទះ រហូតដល់មានអង្គរក្សផ្ទាល់ខ្លួន។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

បើតាមលោក Bill Herzog នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មសន្តិសុខ LionHeart ដែលមានមូលដ្ឋាននៅរដ្ឋ Arizona បានប្រាប់សារព័ត៌មាន Fortune ថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគដើម្បីការពារ CEO របស់ពួកគេ ជាពិសេសប្រសិនបើពួកគេស្ថិតក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក ដូចជាស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នោះ។

ដោយឡែកខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗមួយចំនួនដែលហ៊ានចំណាយលុយដ៏ច្រើនបំផុតទៅលើកងការពារ CEO របស់ខ្លួន៖

ក្រុមហ៊ុន Meta

Meta ត្រូវបានគេរាយការណ៍ថាបានចំណាយលុយច្រើនជាង ៣ដង បើធៀបទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដើម្បីការពារនាយកប្រតិបត្តិ និងស្ថាបនិករបស់ពួកគេ គឺលោក Mark Zuckerberg។ នៅឆ្នាំ២០២៣ ក្រុមហ៊ុននេះបានចំណាយសរុបចំនួន ២៣,៤លានដុល្លារ សម្រាប់ធានាសន្តិសុខផ្ទាល់ខ្លួនដល់លោក Mark ។

ក្រុមហ៊ុន Alphabet

នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai តែងតែបាននិយាយច្រើនអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ខណ:សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកវិញ ក៏ជាគំនិតដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលត្រូវគិតគូផងដែរ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានចំណាយដល់ជាង ៦,៨លានដុល្លារ ដើម្បីការពារលោក Pichai ។ នេះបើយោងតាមឯកសារពី SEC ។

ក្រុមហ៊ុន Telsa

វាមិនជារឿងគួរភ្ញាក់ផ្អើលនោះឡើយ ដែលក្រុមហ៊ុន Tesla ហ៊ានចំណាយយ៉ាងច្រើន ដើម្បីធានាសុខសុវត្ថិភាពដល់នាយកប្រតិបត្តិលោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលើលោកនោះ។ Tesla បានបង់ប្រាក់ចំនួន ២,៤លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ក្រុមហ៊ុនសន្តិសុខមួយដែលគ្រប់គ្រងដោយលោក Musk ផ្ទាល់ សម្រាប់សេវាកម្មសន្តិសុខ។

ក្រុមហ៊ុន Nvidia

Nvidia ហាក់មានការចំណាយតិចជាង បើធៀបទៅនឹងក្រុមហ៊ុនដៃគូបច្ចេកវិទ្យាផ្សេងទៀត ដើម្បីធានាលើសុវត្ថិភាពនាយកប្រតិបត្តិលោក Jensen Huang ។ នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ កន្លងទៅ ក្រុមហ៊ុនបានចំណាយប្រហែល ២,២លានដុល្លារលើថ្លៃសន្តិសុខលំនៅដ្ឋាន និងបង់ថ្លៃប្រឹក្សាសម្រាប់លោក Huang បូករួមទាំងលុយរាប់សែនដុល្លារផ្សេងទៀត សម្រាប់សេវាត្រួតពិនិត្យសន្តិសុខផ្សេងៗ សេវាកម្មរថយន្ត និងអ្នកបើកបរផងដែរ។

ក្រុមហ៊ុន Apple

ទោះបីជា Tim Cook មិនមានភាពល្បីល្បាញដូចអ្នកកាន់តំណែងមុន Steve Jobs ក៏ដោយ ប៉ុន្តែលោកនៅតែត្រូវបានចាត់ទុកថាជា CEO ដ៏ជោគជ័យបំផុតរបស់ Apple ហើយក្រុមហ៊ុនតែងតែផ្តល់ការធានាផ្នែកសុវត្ថិភាពដល់រូបលោកជានិច្ច។ ទន្ទឹមនឹងនេះ Apple បានបង់លុយជាង ៨សែនដុល្លារ សម្រាប់ការចំណាយទាក់ទងនឹងសន្តិសុខរបស់ Tim Cook ក្នុងឆ្នាំ២០២៣៕

The post ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ ហ៊ានចាយលុយខ្ទង់លានដុល្លារជួលកងអង្គរក្សការពារ CEO របស់ខ្លួន appeared first on .

CEO នៅអាមេរិក ទទួលបានប្រាក់ឈ្នួលលើសបុគ្គលិកដល់ទៅជិត ២០០ដង
សារព័ត៌មាន VN Express បានចុះផ្សាយថា តាមការស្រាវជ្រាវ ប្រាក់ឈ្នួលជាមធ្យមរបស់នាយកប្រតិបត្តិក្រុមហ៊ុន (CEO) នៅក្នុងទឹកដីសហរដ្ឋអាមេរិកទទួលបានដល់ទៅ ១៦,៣លានដុល្លារកាលពីឆ្នាំមុន ខណៈចំនួននេះវាលើសប្រាក់ឈ្នួលជាមធ្យមរបស់បុគ្គលិកដល់ទៅ ១៩៦ដងឯណោះ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Equilar និង AP បានឲ្យដឹងថា CEO ដែលមានក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិក S&P 500 មានប្រាក់ឈ្នួលកើនឡើងដល់ទៅ១២,៦% កាលពីឆ្នាំមុន ហើយបើធៀបទៅនឹងឆ្នាំ២០២២ ក៏មានការកើនឡើងផងដែរ តែត្រឹមចំនួន០,៩% ប៉ុណ្ណោះ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Broadcom លោក Hock E. Tan គឺជា CEO ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅទឹកដីសហរដ្ឋអាមេរិក ដោយរូបលោកទទួលបានដល់ទៅចំនួន ១៦១,៨លានដុល្លារឯណោះ។

យ៉ាងណា បើធៀបនឹងបុគ្គលិកដែលធ្វើការឲ្យបណ្តាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន S&P 500 ដូចគ្នាវិញ ជាមធ្យមទទួលបានប្រាក់ឈ្នួលចំនួន ៨១ ៥០០ដុល្លារកាលពីឆ្នាំមុន តែចំនួននេះក៏មានការកើនឡើង៥,២% ផងដែរកាលពីឆ្នាំ២០២២។ នេះមានន័យថា អនុបាតប្រាក់ខែរបស់នាយកប្រតិបត្តិ ឬនិយោជិតបានកើនឡើងពី១៨៥ ក្នុងឆ្នាំ២០២២ ដល់១៩៦ ក្នុងឆ្នាំ២០២៣ ។

ទន្ទឹមនឹង​នេះ របាយការណ៍ក៏បានរកឃើញដែរថា CEO ដែលជាស្ត្រីទទួលបានប្រាក់ឈ្នួលជាមធ្យម ១៧,៦លានដុល្លារកាលពីក្នុងឆ្នាំ២០២៣ កើនឡើង៧,៧% ច្រើនជាងសន្ទស្សន៍មធ្យមធម្មតា។ ភ្ជាប់នឹងរបាយការណ៍មួយនេះ លោកស្រី Lisas T. Su នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់ដំណោះស្រាយកុំព្យូទ័រ Advanced Micro Devices គឺជា CEO ស្រីដែលមានប្រាក់ឈ្នួលខ្ពស់បំផុត ពោលរហូតដល់ទៅ ៣០,៣៥លានដុល្លារ។

គួរឲ្យដឹងដែរថា ប្រាក់ឈ្នួលរបស់ CEO មានចំនួនដ៏ច្រើនសម្បើមដូច្នេះ គឺកើតឡើងនៅពេលណាដែលសេដ្ឋកិច្ចបង្ហាញពីភាពធន់ ប្រាក់ចំណេញក៏មានការកើនឡើងកប់ពពក រី​ឯភាគហ៊ុនមានការកើនឡើងខ្ពស់ជាដើម៕

The post CEO នៅអាមេរិក ទទួលបានប្រាក់ឈ្នួលលើសបុគ្គលិកដល់ទៅជិត ២០០ដង appeared first on .

មកស្គាល់ CEO ទាំង ១០រូបមានប្រាក់បៀវត្ស៍ច្រើនដាច់គេនៅអាមេរិក
ការដឹកនាំក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតថានាមជានាយកប្រតិបត្តិ (CEO) ត្រូវមានឆន្ទៈដឹកនាំក្រុមហ៊ុនសម្រេចឲ្យបាននូវភាពជោគជ័យតាមគោលដៅ ហើយជារឿយៗក៏ត្រូវតែខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីសម្រេចបាននូវកំណើនភាគហ៊ុនរបស់ក្រុមហ៊ុនផងដែរ។

នៅសហរដ្ឋអាមេរិក CEO ដែលមានសក្តានុពលក្នុងការដឹកនាំក្រុមហ៊ុនធំៗលំដាប់ពិភពលោក កំពុងទទួលបាននូវប្រាក់បៀវត្ស៍ប្រចាំឆ្នាំយ៉ាងច្រើនសន្ធឹក ដោយក្នុងនោះសារព័ត៌មាន South China Morning Post បានបង្ហាញថា CEO ទាំង ១០រូបដែលមានប្រាក់បៀវត្ស៍ច្រើនដាច់គេនៅទឹកដីសហរដ្ឋអាមេរិកមានដូចជា៖

១. លោក Hock Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Broadcom ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៦១,៨លានដុល្លារ

២. លោក Nikesh Arora នាយកប្រតិបត្តិក្រុមហ៊ុន Palo Alto Networks ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៥១,៤លានដុល្លារ

៣. លោកស្រី Sue Y. Nabi នាយកប្រតិបត្តិក្រុមហ៊ុន Coty ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ១៤៩,៤លានដុល្លារ

៤. លោក Christopher Winfrey នាយកប្រតិបត្តិក្រុមហ៊ុន Charter Communications ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៨៩,១លានដុល្លារ

៥. លោក Will Lansing នាយកប្រតិបត្តិក្រុមហ៊ុន Fair Isaac Corporation ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៦៦,៣លានដុល្លារ

៦. លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៦៣,២លានដុល្លារ

៧. លោក Jay Chaudhry នាយកប្រតិបត្តិក្រុមហ៊ុន Zscaler ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៥៧,៨លានដុល្លារ

៨. លោក Hamid Moghadam នាយកប្រតិបត្តិក្រុមហ៊ុន Prologis ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៥០,៩លានដុល្លារ

៩. លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៤៨,៥លានដុល្លារ

១០. លោក Shantanu Narayen នាយកប្រតិបត្តិក្រុមហ៊ុន Adobe ទទួលបានប្រាក់បៀវត្ស៍ប្រចាំឆ្នាំចំនួន ៤៤,៩លានដុល្លារ៕

The post មកស្គាល់ CEO ទាំង ១០រូបមានប្រាក់បៀវត្ស៍ច្រើនដាច់គេនៅអាមេរិក appeared first on .