G20

សហរដ្ឋអាមេរិក អញ្ជើញលោក ពូទីន ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami
សហរដ្ឋអាមេរិក បានផ្តល់ការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ​ ពូទីន មកកាន់ទីក្រុង Miami សម្រាប់កិច្ចប្រជុំកំពូល G20 បើទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនបានដឹអំពីរឿងទាំងនេះក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដែលបាននិយាយនៅថ្ងៃទី២៣ ខែមេសាថា សមាជិក G20 ទាំងអស់នឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំ និងមេដឹកនាំ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកយកព័ត៌មានម្នាក់ បានសួរអំពីការអញ្ជើញមេដឹកនាំរបស់ប្រទេសរុស្ស៊ី លោក ត្រាំ ហាក់មិនបានដឹងអំពីរឿងទាំងនេះនោះនោះឡើយ ដោយបាននិយាយថា ៖”​ខ្ញុំមិនដឹងថាគាត់នឹងមកឬអត់នោះទេ។ និយាយឱ្យត្រង់ទៅ ខ្ញុំសង្ស័យថាគាត់នឹងមិនមកនោះទេ”។

តែទន្ទឹមនឹងនេះ មេដឹកនាំអាមេរិក បានសម្តែងការគាំទ្រចំពោះការអញ្ជើញសមភាគីរុស្ស៊ីរ ឲ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នេះ ដោយនិយាយថាវត្តមានរបស់លោក ពូទីន នឹងមានប្រយោជន៍ខ្លាំង។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Pankin ពីមុនបានថ្លែងថា រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្រិតខ្ពស់បំផុត នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៤-១៥ ខែធ្នូខាងមុខ។ ហើយនៅពេលសួរថាអ្នកណានឹងតំណាងឲ្យរុស្ស៊ី លោក Pankin បាននិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសនៅពេលជិតដល់ព្រឹត្តិការណ៍នេះ៕​

The post សហរដ្ឋអាមេរិក អញ្ជើញលោក ពូទីន ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami appeared first on .

លោក ត្រាំ​ ប្រកាសថានឹងមិនអញ្ជើញអាហ្រ្វិកខាងត្បូងឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយឡើយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងមិនអញ្ជើញមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូងឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ នៅទីក្រុង Miami នោះឡើង ដោយសារតែមានការខឹងសម្បារទៅនឹងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក ត្រាំ​ បាននិយាយថា ៖”​ តាមការណែនាំរបស់ខ្ញុំ អាហ្រ្វិកខាងត្បូង នឹងមិនទទួលបានការអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុង Miami ដ៏ស្រស់ស្អាត នៅឆ្នាំក្រោយនោះឡើយ។ អាហ្រ្វិកខាងត្បូងបានបង្ហាញពិភពលោកថា ពួកគេមិនសមនឹងក្លាយជាសមាជិកនៃអង្គការពិភពលោកណាមួយនោះឡើយ”។

ជុំវិញបញ្ហានេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ត្រាំ បានលើកឡើងពីការរំលោភសិទ្ធិមនុស្សប្រឆាំងទៅនឹងកសិករស្បែកសរបស់អាហ្រ្វិកខាងត្បូង ហើយប្រទេសនេះ ក៏ធ្លាប់បានបដិសេធការផ្ទេរតំណែងជាប្រធាន G20 ទៅឲ្យសហរដ្ឋអាមេរិក នៅចុងបញ្ចប់នៃកិច្ចប្រជុំ G20 នៅទីក្រុងJohannesburg កាលពីសប្តាហ៍មុន។

យ៉ាងណាមិញ ដោយបានឆ្លើយតបទៅនឹងការមិនអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមកិច្ចប្រជុំកំពូលនេះ អាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួនជាសមាជិក G20 ពេញសិទ្ធិ ហើយឋានៈរបស់ខ្លួននៅក្នុងក្រុមនេះ នឹងត្រូវបានកំណត់ដោយសមាជិកផ្សេងទៀត។

លើសពីនេះ​ ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបាននិយាយផងដែរថា ៖”អាហ្វ្រិកខាងត្បូងគឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានអធិបតេយ្យភាព ហើយនឹងមិនទទួលយកការប្រមាថណាមួយពីប្រទេសណាមួយចំពោះសមាជិកភាព និងតម្លៃរបស់យើងនៅពេលចូលរួមក្នុងវេទិកាសកលនោះឡើយ”។ ការិយាល័យនេះ​ បានសង្កត់ធ្ងន់ទៀតថា ប្រទេសខ្លួននឹងនៅតែបន្តចូលរួមនៅរាល់កិច្ចប្រជុំរបស់ G20 ទាំងអស់៕​

The post លោក ត្រាំ​ ប្រកាសថានឹងមិនអញ្ជើញអាហ្រ្វិកខាងត្បូងឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយឡើយ appeared first on .

សមាជិកក្រុម G20 បង្ហាញការគាំទ្រ ចំពោះការទាមទារពន្ធពីក្រុមមហាសេដ្ឋីពិភពលោក
ការទាមទារពន្ធអប្បបរិមាពីក្រុមមហាសេដ្ឋី ហាក់ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ដ្បិតរបាយការណ៍បង្ហាញថា ពន្ធត្រឹម ២% ពីក្រុមមហាសេដ្ឋីប្រមាណ ៣ពាន់នាក់ នឹងបង្កើនកញ្ចប់ថវិកាដល់ ២៥០ពាន់លានដុល្លារឯណោះ ក្នុងមួយឆ្នាំ។

យោងតាមការចុះផ្សាយពីគេហទំព័រ Devdiscourse បានបង្ហាញថា ក្នុងចំណោមសមាជិកក្រុម G20 មានប្រទេសបារាំង អេស្ប៉ាញ កូឡុំប៊ី បែលហ្ស៊ិក និងសហជីពអាហ្វ្រិក សុទ្ធតែបង្ហាញការគាំទ្រចំពោះចំណាត់ការមួយនេះ។

តែទោះជាយ៉ាងណា ក៏មានសមាជិកខ្លះទៀត បង្ហាញការមិនពេញចិត្តចំពោះផែនការខាងលើ តួយ៉ាងសហរដ្ឋអាមេរិកបានប្រឆាំង ចំពោះការទាមទារពន្ធអប្បបរិមាពីក្រុមហាសេដ្ឋី ដោយអះអាងថា ការទាមទារពន្ធពីក្រុមមហាសេដ្ឋីទាំងនេះ មិនបានផ្ដល់អត្ថប្រយោជន៍អី ដល់សហរដ្ឋអាមេរិកឡើយ៕

The post សមាជិកក្រុម G20 បង្ហាញការគាំទ្រ ចំពោះការទាមទារពន្ធពីក្រុមមហាសេដ្ឋីពិភពលោក appeared first on .

ក្រុមប្រទេស G20 ស្វាគមន៍សហភាពអាហ្វ្រិក ជាសមាជិកថ្មីរបស់ខ្លួន
មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ បានយល់ព្រមឱ្យសហភាពអាហ្រ្វិក ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេស G20 ហើយ បន្ទាប់ពីសំណើដែលដាក់ចេញដោយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវបានស្វាគមន៍ដោយប្រទេសជាសមាជិកទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័តមាន Reuters ។

លោក Modi បាននិយាយនៅឯការបើកកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី នៅថ្ងៃសៅរ៍នេះថា ​៖ ” ដោយមានការគាំទ្រពីអ្នកទាំងអស់គ្នា ខ្ញុំសូមអញ្ជើញសហភាពអាហ្វ្រិក ឱ្យចូលរួមជាសមាជិករបស់ G20″ ។

គួរឱ្យដឹងថា ប្រទេសឥណ្ឌា បានជំរុញឱ្យមានការផ្តល់សមាជិភាព G20 ដល់សហភាពអាហ្រ្វិកអស់រយ:ពេលជាយូរមកហើយ។ ហើយកាលពីខែមិថុនា ឆ្នាំនេះ លោក Modi ថែមទាំងបានសរសេរលិខិតទៅកាន់មេដឹកនាំនៃក្រុមប្រទេស G20 ដើម្បីស្នើសុំឱ្យសហភាពអាហ្រ្វិក ក្លាយជាសមាជិកពេញលេញ និងអចិន្ត្រៃយ៍ នៅក្នុងប្លុកនេះផងដែរ។

ជុំវិញការផ្តល់សមាជិកភាពនេះ នឹងធ្វើឱ្យសហភាពអាហ្រ្វិក ដែលមានប្រទេសជាសមាជិកចំនួន ៥៥ មានឋាន:ដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ ខណ:បច្ចុប្បន្ននេះ សហភាពអឺរ៉ុប គឺជាប្លុកក្នុងតំបន់តែមួយគត់ ដែលជាសមាជិកភាពពេញលេញ ក្នុងចំណោមក្រុមប្រទេស G20 ។

ជម្រាបជូនផងដែរថា ក្រុមប្រទេស G20 បច្ចុប្បន្ន​មានប្រទេស​ចំនួន ១៩ និងសហភាព​អឺរ៉ុប​មួយ ដោយមាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រហែល​ជា ៨៥% នៃ​ពិភពលោក មាន​ទំហំ​ពាណិជ្ជកម្ម​ច្រើន​ជាង ៧៥% នៃ​ពាណិជ្ជកម្ម​សរុប​របស់​ពិភពលោក និងមានប្រហែល ២ ភាគ ៣ នៃចំនួន​ប្រជាជន​ពិភពលោក៕

The post ក្រុមប្រទេស G20 ស្វាគមន៍សហភាពអាហ្វ្រិក ជាសមាជិកថ្មីរបស់ខ្លួន appeared first on .

ចូ បៃដិន បង្ហាញការខកចិត្តចំពោះ ស៊ី ជិនពីង ដែលខកខានកិច្ចប្រជុំកំពូល G20
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកមានការខកចិត្តជាខ្លាំង នៅពេលទទួលដំណឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

លោក បៃដិន បាននិយាយប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ៖ ” ខ្ញុំមានការខកចិត្តខ្លាំង ប៉ុន្តែខ្ញុំនឹងទៅជួបគាត់”។ យ៉ាងណាក៏ដោយ លោក បៃដិន មិនបានលម្អិតថាកិច្ចប្រជុំរវាងលោក និងលោក ស៊ី នោះ អាចនឹងកើតឡើងនៅពេលណានោះឡើយ ។

គួរឱ្យដឹងថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ដែលជាកន្លែងគេរំពឹងថាលោក បៃដិន អាចជួបជាមួយលោក ស៊ី ចំពេលទំនាក់ទំនងរវាងអាមេរិក និងចិន នៅតែបន្តភាពតានតឹង បើទោះបីជាមានដំណើរទស្សកិច្ចការទូតជាច្រើន ក្នុងឆ្នាំនេះ ដើម្បីស្តារស្ថានការណ៍ឡើងវិញក៏ដោយ។

ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជាក់នៅថ្ងៃចន្ទនេះថា លោក ស៊ី ជិនពីង នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលនេះនោះឡើយ ដោយនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Li Qiang នឹងត្រូវដឹកនាំគណ:ប្រតិភូរបស់ចិនទៅជំនួសវិញ៕

The post ចូ បៃដិន បង្ហាញការខកចិត្តចំពោះ ស៊ី ជិនពីង ដែលខកខានកិច្ចប្រជុំកំពូល G20 appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញានេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រសួងរតនាគារ បាននិយាយថា លោកស្រី Yellen មានបំណងផ្តោតលើការពង្រឹងសេដ្ឋកិច្ចពិភពលោក និងគាំទ្រដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ជាមួយនឹងការជំរុញលើកិច្ចខិតខំប្រឹងប្រែងលើការរៀបចំរចនាសម្ព័ន្ធបំណុល ការវិវត្តន៍នៃធនាគារ​អភិវឌ្ឍ​ពហុភាគី (MDBs) និងការកសាងធនធានមូលនិធិទុកចិត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី Yellen ក៏នឹងប្រមូលផ្តុំសម្ព័ន្ធមិត្ត G20 របស់អាមេរិក ដើម្បីរក្សាការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន និងបង្កើនការដាក់​សម្ពាធ​ទៅលើរុស្ស៊ី ជុំវិញការបន្តសង្គ្រាម។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារពិភពលោក ផងដែរ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងរតនាគារ បាននិយាយទៀតថា លោកស្រី Yellen នឹងធ្វើការឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក ជាមួយឥណ្ឌា ដែលជាប្រទេស លោកស្រីធ្លាប់ពិពណ៌នាថាជាទិសដៅ “មិត្តរួមការងារថ្មី” និងជាជម្រើសថ្មី ជំនួសប្រទេសចិន សម្រាប់ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា appeared first on .

ប្រធានាធិបតីចិន អាចនឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងត្រូវរៀបចំធ្វើឡើង នៅក្នុងប្រទេសឥណ្ឌា នាសប្តាហ៍ក្រោយនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

មន្ត្រីឥណ្ឌា២រូប រួមជាមួយអ្នកការទូតចិនម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសចិន និងមន្ត្រីធ្វើការឱ្យរដ្ឋាភិបាលនៃក្រុមប្រទេស G20 ផ្សេងទៀត បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវបានរំពឹងថានឹងតំណាងឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ជំនួសវិញ ដែលនឹងត្រូវឡើង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងញូវដេលី ។

ចំពោះកិច្ចប្រជុំកំពូល នៅក្នុងប្រទេសឥណ្ឌានេះ ត្រូវបានគេរំពឹងទុកថា ជាកន្លែងមួយ ដែលមេដឹកនាំរបស់ចិន និងមេដឹកនាំអាមេរិក អាចជួបគ្នា ចំពេលដែលប្រទេសមហាអំណាចទាំងពីរ កំពុងព្យាយាមស្វែងរកស្ថេរភាពទំនាក់ទំនង ដែលកើតឡើងដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ។

បើតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ របស់ប្រទេសម្ចាស់ផ្ទះឥណ្ឌា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ខ្លួនបានដឹងច្បាស់រួចហើយថានាយករដ្ឋមន្ត្រីចិន នឹងមកចូលរួមកិច្ចប្រជុំកំពូលនេះ ជំនួសលោក ស៊ី ហើយមិនមានប្រភពណាមួយ បានបញ្ជាក់ពីហេតុផល ចំពោះការអវត្តមានរបស់មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីរបស់ពិភពលោកនេះ នោះឡើយ។

ជម្រាបជូនផងដែរថា មុនដល់កិច្ចប្រជុំ G20 នេះ គេសង្កេតឃើញលោក ស៊ី ជិនពីង បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS នៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន៕

The post ប្រធានាធិបតីចិន អាចនឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា appeared first on .

ប្រធានគ្រប់គ្រង IMF គ្រោងបំពេញទស្សនកិច្ចទៅចិន មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva នឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលៗ មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជាមួយគ្នានោះ អ្នកនាំពាក្យ IMF បានបញ្ជាក់ច្បាស់ៗថា៖ អំឡុងពេលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ប្រធានគ្រប់គ្រងនឹងបំពេញទស្សនកិច្ចទៅចិន ដើម្បីចូលរួមកិច្ចប្រជុំ​ទ្វេភាគី ជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន។

បន្ទាប់ពីបញ្ចប់ភារកិច្ចនៅចិន លោកស្រី Georgieva នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញាខាងមុខ៕

The post ប្រធានគ្រប់គ្រង IMF គ្រោងបំពេញទស្សនកិច្ចទៅចិន មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន appeared first on .

នាយករដ្ឋមន្ត្រីឥណ្ឌា៖ ដំណើរទស្សនកិច្ចលោក Kishida ជាកត្តាពង្រឹងទំនាក់ទំនងឥណ្ឌា-ជប៉ុន
នាថ្ងៃទី ២០ មីនា ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានធ្វើដំណើរទៅកាន់ប្រទេស​ឥណ្ឌា ដើម្បីជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគីនៃប្រទេសទាំង ២។

បន្ទាប់ពីធ្វើកិច្ចប្រពិភាក្សាកម្រិតគណៈប្រតិភូជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Modi បានថ្លែងប្រាប់ទៅកាន់សន្និសិទសារព័ត៌មាន​ថា លោកបានឃើញពីភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី Kishida ចំពោះទំនាក់ទំនងទ្វេភាគី ហើយនោះគឺជាហេតុផល ដែលដំណើរទស្សនកិច្ចនេះ​នឹងមានប្រយោជន៍ខ្លាំងណាស់ ក្នុងការរក្សាសន្ទុះនៃទំនាក់ទំនងរវាងប្រទេសទាំង ២។

លោកបានបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនោះក៏បានផ្លាស់ប្ដូរការយល់ឃើញទៅលើវិស័យការពារជាតិ និងសន្តិសុខ បច្ចេកវិទ្យា ពាណិជ្ជកម្ម សុខភាព និងកិច្ចសហប្រតិបត្តិការឌីជីថល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបដែលមានស្ថេរភាព និងអាចទុកចិត្តបាន ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត។

“ភាពជាដៃគូយុទ្ធសាស្ត្រពិសេសទ្វេភាគីឥណ្ឌា-ជប៉ុន គឺផ្អែកលើនីតិរដ្ឋ ហើយវាមានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការពង្រឹងវា ហើយវានឹងជួយជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា។

បន្ថែមពីនោះ លោក Modi បានបញ្ជាក់ថែមទៀតថា លោកបានទទួលការអញ្ជើញពី​លោក​ Kishida ក្នុងការចូលរួមកិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភា ឆ្នាំនេះ។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្នុងនាមជាប្រធាន​កិច្ចប្រជុំ G20 និង G7 ប្រទេសជប៉ុន និងឥណ្ឌា នឹងចាប់ដៃ ធ្វើការជាមួយគ្នា ដើម្បីទទួលបាន​ជោគជ័យ​ក្នុងកិច្ចប្រជុំកំពូល​ទាំង ២ នេះ៕

The post នាយករដ្ឋមន្ត្រីឥណ្ឌា៖ ដំណើរទស្សនកិច្ចលោក Kishida ជាកត្តាពង្រឹងទំនាក់ទំនងឥណ្ឌា-ជប៉ុន appeared first on .

ចិន និងរុស្ស៊ីប្រឆាំងG20 ក្នុងការចេញសេចក្ដីថ្លែងការណ៍រួម
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើលោក បានបរាជ័យក្នុងការចេញ​សេចក្ដីថ្លែងការណ៍រួមមួយ មុនបើកកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅប្រទេសឥណ្ឌា នាថ្ងៃទី ០៩-១០ កញ្ញា ២០២៣ ខាងមុខ។

យោងតាមការចុះផ្សាយពី ABC បានឲ្យដឹងថា មូលហេតុដែល G20 បរាជ័យក្នុងការចេញសេចក្ដី​ថ្លែងការណ៍រួមថ្កោលទោសរុស្ស៊ី គឺដោយសារចិន និងរុស្ស៊ី​បាន​ប្រឆាំងនឹង​ពួកគេ ពោលចិនបដិសេធ​មិនថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពាន​ទៅកាន់អ៊ុយក្រែនឡើយ។

គួររំលឹកដែរថា កាលពីចុងសប្ដាហ៍មុន​ចិន​ក៏បាន​ចេញលិខិត​ផែនការបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ១២ ចំណុច ប៉ុន្តែមិនមានចំណុចណា​បញ្ជាក់​ឲ្យរុស្ស៊ី​ត្រូវតែដកទ័ពពី​អ៊ុយក្រែន​ឡើយ ហើយក៏​មិន​បាន​ថ្កោលទោស​រុស្ស៊ី​ចំពោះ​បញ្ហា​សង្គ្រាម​ ដែលកំពុង​កើតឡើង​នេះ​ផងដែរ។

សូមជម្រាបបន្ថែមថា G20 ក៏ធ្លាប់បរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួម​ថ្កោលទោស​រុស្ស៊ី​កាលពីខែកុម្ភៈឆ្នាំទៅផងដែរ ខណៈកាលពីកិច្ចប្រជុំ UN នាពេលថ្មីៗនេះ ចិនក៏បាន​អវត្តមានក្នុងការ​បោះឆ្នោត​ឲ្យរុស្ស៊ីដកទ័ព​ចេញ​ពី​អ៊ុយក្រែន​ទៀតផង៕

The post ចិន និងរុស្ស៊ីប្រឆាំងG20 ក្នុងការចេញសេចក្ដីថ្លែងការណ៍រួម appeared first on .