សហរដ្ឋអាមេរិក បានផ្តល់ការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់ទីក្រុង Miami សម្រាប់កិច្ចប្រជុំកំពូល G20 បើទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនបានដឹអំពីរឿងទាំងនេះក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដែលបាននិយាយនៅថ្ងៃទី២៣ ខែមេសាថា សមាជិក G20 ទាំងអស់នឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំ និងមេដឹកនាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកយកព័ត៌មានម្នាក់ បានសួរអំពីការអញ្ជើញមេដឹកនាំរបស់ប្រទេសរុស្ស៊ី លោក ត្រាំ ហាក់មិនបានដឹងអំពីរឿងទាំងនេះនោះនោះឡើយ ដោយបាននិយាយថា ៖”ខ្ញុំមិនដឹងថាគាត់នឹងមកឬអត់នោះទេ។ និយាយឱ្យត្រង់ទៅ ខ្ញុំសង្ស័យថាគាត់នឹងមិនមកនោះទេ”។
តែទន្ទឹមនឹងនេះ មេដឹកនាំអាមេរិក បានសម្តែងការគាំទ្រចំពោះការអញ្ជើញសមភាគីរុស្ស៊ីរ ឲ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នេះ ដោយនិយាយថាវត្តមានរបស់លោក ពូទីន នឹងមានប្រយោជន៍ខ្លាំង។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Pankin ពីមុនបានថ្លែងថា រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្រិតខ្ពស់បំផុត នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៤-១៥ ខែធ្នូខាងមុខ។ ហើយនៅពេលសួរថាអ្នកណានឹងតំណាងឲ្យរុស្ស៊ី លោក Pankin បាននិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសនៅពេលជិតដល់ព្រឹត្តិការណ៍នេះ៕

