Warren Buffett គ្រោងចាយលុយ ១០ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនកំពូលអាមេរិក OxyChem

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway របស់កំពូលមហាសេដ្ឋី Warren Buffett ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីទិញយកអង្គភាពគីមីឥន្ធនៈ OxyChem របស់ក្រុមហ៊ុនប្រេងកំពូលអាមេរិក Occidental Petroleum ក្នុងតម្លៃប្រហែល ១០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលក់នៃអង្គភាព OxyChem ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រើប្រាស់នៅក្នុងវិស័យថែទាំវេជ្ជសាស្រ្ត សន្តិសុខស្បៀង និងសំណង់នេះ នឹងក្លាយជាការលក់ចេញអាជីវកម្មជាបន្តបន្ទាប់ របស់ក្រុមហ៊ុនមេ Occidental ក្នុងរយៈពេលប៉ុន្មានឆ្នាំៗថ្មីៗនេះ ដើម្បីជាការប្រមូលថវិការៀបចំរចនាសម្ព័ន្ធឡើងវិញ។

ប្រភពខាងលើបន្ថែមឲ្យដឹងទៀតថា កិច្ចព្រមព្រៀងទិញលក់នេះអាចនឹងកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ Berkshire គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Occidental រួចស្រាប់ទៅហើយ ជាមួយភាគហ៊ុនកាន់កាប់សរុប ២៧%។

ជម្រាបជូនផងដែរថា ប្រសិនបើការទិញរបស់ Berkshire ទៅលើ OxyChem អាចបិទបញ្ចប់ទៅបានមែន នោះវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនរបស់បិតាវិនិយោគ Warren Buffett រាប់ចាប់តាំងពីការទិញយកក្រុមហ៊ុន Alleghany ក្នុងតម្លៃប្រមាណជាង ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ មក៕