កាន់តែធ្ងន់ធ្ងរ! លោក ត្រាំ គំរាមកម្ទេចចោលរោងចក្រថាមពលទាំងអស់របស់អ៉ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពីការវាយប្រហារកាន់តែខ្លាំងឡើងលើអ៊ីរ៉ង់ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយងត្រូវបានសម្រេចទេនោះ ខណៈគោលដៅវាយប្រហារទ្រង់ទ្រាយធំអាចនឹងជារោងចក្រថាមពល នៅសប្តាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅថ្ងៃទី១៤ ខែកក្កដា ក្នុងបទសម្ភាសមួយជាមួយ Fox News ថា៖” យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លាបំផុតអាចនៅយប់នេះ យប់ស្អែក ឬយប់ថ្ងៃបន្ទាប់។ ហើយបើឈានដល់សប្តាហ៍ក្រោយ នោះវានឹងអាចកាន់តែអាក្រក់សម្រាប់ពួកគេ ពីព្រោះគោលដៅនឹងជារោងចក្រថាមពល និងស្ពានរបស់ពួកគេ។ យើងនឹងកម្ទេចវាចោលទាំងអស់ ប្រសិនបើពួកគេមិនចូលតុចរចា”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានអ៊ីរ៉ង់ទៀតថា ពួកគេគ្មានជម្រើសអ្វីផ្សេងទៀត ក្រៅពីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនឲ្យបានឆាប់រហ័សនោះឡើយ។ បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទីតាំងជនស៊ីវិល ប៉ុន្តែនៅចុងបញ្ចប់អ្វីៗគ្រប់យ៉ាងនឹងត្រូវកម្ទេចគ្មានសល់ ប្រសិនបើទីក្រុងតេអេរ៉ង់ បន្តបដិសេធមិនចរចា។

គួរជម្រាបជូនផងដែរថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅតែបន្តទាក់ទងគ្នាជុំវិញការស្វែងរកដំណោះស្រាយនិងកិច្ចព្រមព្រៀង ប៉ុន្តែរដ្ឋបាលសហរដ្ឋអាមេរិកបានទទូចថា ខ្លួនមិនអាចជំរុញការចរចាឲ្យបានលឿននោះបានទេ ខណៈពេលដែលអ៊ីរ៉ង់នៅតែបន្តរឹតបន្តឹងសកម្មភាពផ្លូវសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ដដែលនោះ៕​