ក្រុមហ៊ុន Honda ប្រកាសប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាហ្រ្វាំង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda ប្រកាសប្រមូលរថយន្តរបស់ខ្លួនជាង ២៥៩ ០០០ គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារតែបញ្ហាឈ្នាន់ហ្វ្រាំង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ នៅក្នុងអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានបង្ហាញឲ្យដឹងថា ការប្រមូលមករបស់ក្រុមហ៊ុន Honda សារនេះ ភាគច្រើនទៅលើរថយន្តម៉ូដែល Acura TLX ស៊េរីឆ្នាំ២០២១-២០២៥ និងម៉ូដែល Acura MDX ស៊េរីឆ្នាំ២០២៣-២០២៥។

យ៉ាងណាមិញ បើតាមក្រុមហ៊ុន Honda បាននិយាយថា ខាងក្រុមហ៊ុនបានជូនដំណឹងដល់អតិថិជនទាំងអស់ដែលជួបបញ្ហានេះ ទាក់ទងទៅកាន់ទីភ្នាក់ងាររបស់ក្រុមហ៊ុន ដើម្បីទទួលយកការផ្លាស់ប្តូរ និងជួសជុលវិញ ដោយឥតគិតថ្លៃ។

ជម្រាបជូនផងដែរថា នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមិថុនា របាយការណ៍ពី NHSTA បានបង្ហាញថា ក្រុមហ៊ុន Honda បានទាមទារឲ្យមានការធានារហូតដល់ទៅ ៦៧៤ ករណី ទាក់ទងនឹងបញ្ហាឈ្នាន់ហ្វ្រាំងនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ ឬ​បង្ក​ឲ្យមានការរងរបួសណាមួយនោះទេ៕