Jack Ma

ទ្រព្យសម្បត្តិអ្នកមានដាច់គេរបស់វៀតណាម កើនឡើងលើសមហាសេដ្ឋី​ Jack Ma និងលោក ត្រាំ
ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ ៣០ពាន់លានដុល្លារ ពោលគឺបានវ៉ាដាច់ចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិន Jack Ma និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើង ៣,៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Vingroup នៅក្នុងទីផ្សារហ៊ុនទីក្រុងហូជីមិញ។

មិនតែប៉ុណ្ណោះ លោក Vuong បច្ចុប្បន្ន ក៏បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ៧១ នៅក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោកផងដែរ ដោយឈរលើបុគ្គលល្បីៗឈ្មោះ ដូចជា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ប្រធានក្រុមហ៊ុន Samsung លោក Lee Jae Yong និងប្រធានាធិបតីចិន លោក Donald Trump ជាដើម។

ជម្រាបជូនផងដែរថា នៅឆ្នាំនេះ លោក Vuong និងក្រុមហ៊ុន Vingroup បានបោះទុនវិនយោគរាប់រយពាន់លានដុល្លារ ដើម្បីពង្រីកទៅក្នុងវិស័យអាជីវកម្មថ្មីៗ ជាច្រើន ដោយក្នុងនោះគម្រោងគួរឲ្យកត់សម្គាល់មួយចំនួន ដូចជា VinEnergo (វិស័យថាមពល), VinMetal (ផលិតដែកថែប), VinSpace (ផ្នែកអាកាសចរណ៍) និង V-Film (ផ្នែកកម្សាន្ត) ជាដើម៕​

The post ទ្រព្យសម្បត្តិអ្នកមានដាច់គេរបស់វៀតណាម កើនឡើងលើសមហាសេដ្ឋី​ Jack Ma និងលោក ត្រាំ appeared first on .

ភរិយាមហាសេដ្ឋីកំពូលចិន Jack Ma ជះលុយជាង ២៥លានដុល្លារ ទិញវីឡាមួយនៅទីក្រុងឡុងដ៏
លោកស្រី Cathy Ying Zhang ភរិយារបស់មហាសេដ្ឋិបច្ចេកវិទ្យាកំពូលរបស់ចិន Jack Ma បានទិញយកអគារអតីតស្ថានទូតអ៊ីតាលីមួយ នៅចំណកណ្តាលទីក្រុងឡុងដ៏ ក្នុងតតម្លៃ ១៩,៥លានផោន ឬស្មើនឹង ២៥,៧លានាដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោកស្រី Zhang ដែលបានរៀបការជាមួយស្ថាបនិកក្រុមហ៊ុន Alibaba បានសម្រេចចិត្តទិញយកផ្ទះនេះ តាំងពីចុងខែតុលាមកម្លេះ ដោយអចលនទ្រព្យនេះ ធ្លាប់ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអ៊ិតាលី លោក Benito Mussolini ដែលបានទិញយកវា នៅក្នុងអំឡុងឆ្នាំ១៩២៣។

ក្រោយមកវិឡានេះ ត្រូវបានប្រើប្រាស់ជាការិយាល័យអនុព័ន្ធការពារជាតិអ៊ីតាលី នៅពេញមួយសតវត្សទី២០ ហើយត្រូវបានបានលក់ដោយរដ្ឋាភិបាលអ៊ីតាលី នៅដើមទសវត្សឆ្នាំ២០០០។ អចលនទ្រព្យនេះ មានទំហំ ៧ ៩៤៨ ហ្វីតការ៉េ ហើយត្រូវបានផ្លាស់ប្តូរទៅជាលំនៅដ្ឋានប្រណីត ដែលមានរោងកុន ជណ្តើរយន្ត និងបន្ទប់គេងរហូតដល់ទៅ ៦។

ជម្រាបជូនថា ការទិញយកនេះ គឺជាការបន្ថែមចំនួនអចលនទ្រព្យនៅបរទេសជាច្រើនផ្សេងទៀត របស់ប្តីប្រពន្ធមួយគូនេះ។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Ma ភាគច្រើនតែងតែរស់នៅនៅឆ្ងាយពីក្រសែភ្នែករបស់សាធារណជន ដោយចំណាយពេលភាគច្រើនរបស់លោក នៅក្រៅប្រទេស រួមទាំងការរស់នៅមួយរយៈពេលចុងក្រោយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ផងដែរ។ នេះបើយោងតាមកាសែត The Financial Times៕​

The post ភរិយាមហាសេដ្ឋីកំពូលចិន Jack Ma ជះលុយជាង ២៥លានដុល្លារ ទិញវីឡាមួយនៅទីក្រុងឡុងដ៏ appeared first on .

Jacke Ma បន្តឈរលេខ៧ ខណ:ស្តេចទឹកសុទ្ធ Zhong Shanshan នៅតែឈរកំពូលតារាងអ្នកបំផុតនៅចិន
សហស្ថាបនិកក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma នៅតែបន្តឈរតំណែងលេខ៧ ដដែល ស្របពេលលោក Zhong Shanshan ដែលជាម្ចាស់អាជីវកម្មលក់ទឹកសុទ្ធ បន្តឈរលេខ១ ក្នុងនាមជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតដាច់គេ នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថាលោក Jack Ma ដែលធ្លាប់តែគ្រងតំណែងជាអ្នកមានដាច់គេបំផុតមួយនៅក្នុងប្រទេសចិន ហាក់បែរត្រូវស្ងប់ស្ងាត់នៅលើមុខជំនួញរបស់ខ្លួន នៅមួយរយ:ពេលចុងក្រោយនេះ ចំពេលមានរឿងអាស្រូវបាត់មុខលែងបង្ហាញខ្លួនជាសាធារណ:នៅក្នុងប្រទេសចិន អស់រយ:ពេលជាយូរ ផងដែរ។

យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុតទាំង​ ១០រូប ប្រចាំប្រទេសចិន គិត​ត្រឹមដើមខែតុលា ឆ្នាំ២០២៤ ដោយផ្អែកតាម​របាយការណ៍​ចេញផ្សាយ​ដោយ Forbes៖

១/ លោក Zhong Shanshan មានទ្រព្យសរុប ៦០,១ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/ លោក Zhang Yiming មានទ្រព្យសរុប ៤៣,៤ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/ លោក Colin Huang មានទ្រព្យសរុប ៣៦,២ពាន់លានដុល្លារ បានពីអាជីវកម្ម E-commerce

៤/ លោក Ma Huateng មានទ្រព្យសរុប ៣២,១ពាន់លានដុល្លារ បានពីក្រុមហ៊ុនផលិតហ្គេមអនឡាញ

៥/ លោក William Ding មានទ្រព្យសរុប ៣២ពាន់លានដុល្លារ បានពីក្រុមហ៊ុនផលិតហ្គេមអនឡាញ

៦/ លោក Robin Zeng មានទ្រព្យសរុប ២៥,៨ពាន់លានដុល្លារ បានពីក្រុមហ៊ុនផលិតអាគុយ

៧/ លោក Jack Ma មានទ្រព្យសរុប ២៥,១ពាន់លានដុល្លារ បានពីអាជីវកម្ម E-commerce

8/ លោក He Xiangjian មានទ្រព្យសរុប ២១,២ពាន់លានដុល្លារ បានពីក្រុមហ៊ុនផលិតសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ

៩/ លោក Wang Chuanfu មានទ្រព្យសរុប ១៧,៦ពាន់លានដុល្លារ បានពីអាជីវកម្មផលិតអាគុយ និងរថយន្ត

១០/ លោក Eric Li មានទ្រព្យសរុប ១៥,៣ពាន់លានដុល្លារ បានពីក្រុមហ៊ុនផលិតរថយន្ត៕

The post Jacke Ma បន្តឈរលេខ៧ ខណ:ស្តេចទឹកសុទ្ធ Zhong Shanshan នៅតែឈរកំពូលតារាងអ្នកបំផុតនៅចិន appeared first on .

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ប្រទេសចិន ៤រូបមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៥៩ពាន់លានដុល្លារ
នៅចិនក្រុមហ៊ុនរកស៊ីជោគជ័យលើវិស័យបច្ចេកវិទ្យាមានច្រើនណាស់ ហើយទន្ទឹមនឹងជោគជ័យក៏នាំឲ្យមានមហាសេដ្ឋីមានដាច់គេជាច្រើននាក់ផងដែរ។ យ៉ាងណាបើតាមបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes គេឃើញមានមហាសេដ្ឋីបច្ចេកវិទ្យាចិនចំនួន ៤រូបមានទ្រព្យច្រើនដាច់គេ ពោលសរុបរហូតដល់ទៅជាង ១៥៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា។

ក្នុងនោះលោក Colin Huang គឺជាកំពូលអ្នកមានដាច់គេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាចិន ដោយមានទ្រព្យសម្បត្តិរហូតដល់ទៅ ៥០,៧ពាន់លានដុល្លារ។ លោក Huang ជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេបង្អស់នៅក្នុងក្រុមហ៊ុនយក្ស PDD Holdings ។

ជាមួយគ្នាលោក Zhang Yiming មានទ្រព្យសម្បត្តិប្រមាណ ៤៣,៤ពាន់លានដុល្លារ។ រូបលោកជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុន ២១%នៃក្រុមហ៊ុន ByteDance ដែលកំពុងធ្វើប្រតិបត្តិការលើកម្មវិធីបណ្តាញសង្គមដ៏ធំបំផុតមួយរបស់ពិភពលោក TikTok ជាមួយអ្នកប្រើប្រាស់ជាងមួយពាន់លានអ្នកជុំវិញពិភពលោក។

ទន្ទឹមនឹងនោះលោក Ma Huateng ដែលមានទ្រព្យសម្បត្តិជាង ៤០,៤ពាន់លានដុល្លារ។ Huateng ជាស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលធ្វើប្រតិបត្តិការលើកម្មវិធីផ្ញើរសារ WeChat ដែលមានអ្នកប្រើប្រាស់ជាង ១,៣ពាន់លាននាក់ និងជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។

ចំណែកឯចុងក្រោយគេគឺលោក Jack Ma មានទ្រព្យសម្បត្តិប្រមាណ ២៤,៥ពាន់លានដុល្លារ ជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba Group Holdings ចាប់តាំងពីឆ្នាំ១៩៩៩ ហើយក្រោយមកបានលាលែងពីតំណែងកាលពីអំឡុងឆ្នាំ២០១៩ ៕

The post កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ប្រទេសចិន ៤រូបមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៥៩ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋី Jack Ma ជាកំពូលអ្នកមានលំដាប់ទី ៦នៅប្រទេសចិន
មហាសេដ្ឋី Jack Ma គឺជាសប្បុរសជន ជាអ្នកជំនួញ និងជាអ្នកវិនិយោគជនជាតិចិន ដ៏មានឥទ្ធិពលមួយរូប ក្នុងចំណោមមហាសេដ្ឋីដ៏ទៃផ្សេងទៀតនៅលើពិភពលោក។ មហាសេដ្ឋីរូបនេះ គឺជាសហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Alibaba Group ហើយលើសពីនេះទៅទៀត រូបលោកក៏ជាសហស្ថាបនិកក្រុមហ៊ុន Yunfeng Capital ផងដែរ។

តាមរយៈទស្សនាវដ្តីនិយាយពីអ្នកមាន Forbes ចុះថ្ងៃទី១៤ ខែមិថុនា បានបង្ហាញថា លោក Jack Ma កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧៨ នៅលើពិភពលោក និងស្ថិតនៅលំដាប់លេខរៀងទី៦ ជាមហាសេដ្ឋីមានដាច់គេនៅក្នុងប្រទេសចិន ខណៈទ្រព្យសម្បត្តិរបស់បុរសវ័យ ៥៩ឆ្នាំរូបនេះ បច្ចុប្បន្នមានខ្ទង់ប្រមាណ ២៤,៧ពាន់លានដុល្លារ។

គួរជម្រាបផងដែរថា លោក Jack Ma គឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលបានបង្កើត និងដឹកនាំក្រុមហ៊ុន Alibaba ចាប់តាំងពីឆ្នាំ១៩៩៩  ហើយក្រោយមក Jack Ma បានលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ Alibaba កាលពីក្នុងឆ្នាំ២០១៩ ៕

The post មហាសេដ្ឋី Jack Ma ជាកំពូលអ្នកមានលំដាប់ទី ៦នៅប្រទេសចិន appeared first on .

ភរិយាមហាសេដ្ឋី Jack Ma ចាយលុយជាង ៣០លានដុល្លារ ទិញផ្ទះអាជីវកម្ម ៣ ខ្នង នៅសិង្ហបុរី
ភរិយារបស់មហាសេដ្ឋីចិន លោក Jack Ma គឺលោកស្រី Zhang Ying បានទិញផ្ទះអាជីវកម្មចំនួន ៣ ខ្នង នៅជិតតំបន់ Chinatown ក្នុងប្រទេសសិង្ហបុរី ជាមួយតម្លៃសរុបប្រមាណ ៣៧,១លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពីសារពត៌មាន Business Times បានរាយការណ៍ទៀតថា អចលនទ្រព្យទាំងបីនោះ មានទីតាំងនៅតំបន់ដ៏ល្បីល្បាញ Duxton Road ដែលមានទំហំសរុប ៣០០ ម៉ែត្រការ៉េ ដែលនេះមានន័យថា ក្នុងមួយម៉ែត្រការ៉េ មានតម្លៃប្រមាណ ១២៣ ៣៣៣ដុល្លារ ។

ប្រភពដដែលនេះ បានបន្ថែមទៀតថា ផ្ទះអាជីវកម្មដែលមានកម្ពស់បីជាន់ ទាំងបីខ្នងនោះ កំពុងស្ថិតនៅក្នុងការជួសជុលនៅឡើយ ហើយនៅក្រោយពេលសាងសង់រួចរាល់ ជាន់ផ្ទាល់ដីនៃផ្ទះទាំងនោះ នឹងត្រូវប្រើប្រាស់ធ្វើជាភោជនីយដ្ឋាន ខណៈជាន់ខាងលើនឹងត្រូវប្រើជាការិយាល័យ។

គួរឲ្យដឹងផងដែរថា លោកស្រី Zhang បានដើរតួយ៉ាងសំខាន់ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Alibaba របស់ស្វាមីខ្លួន ដោយលោកស្រីបានខ្ចីលុយក្នុងចំនួន ១,៤លានដុល្លារ ដើម្បីចាប់ផ្តើមក្រុមហ៊ុនដំបូង។

ជម្រាបជូនផងដែរថា ក្រៅតែពីភរិយាមហាសេដ្ឋី Jack Ma នៅមានមហាសេដ្ឋីចិនផ្សេងទៀត ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ដោយក្នុងនោះរាប់បញ្ចូលទាំង លោក Yonghong Shi ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនខ្សែសង្វាក់ហាងស៊ុប Hotpot Haidilao ដែលបានចំណាយលុយរាប់លានដុល្លារ ដើម្បីទិញអចលនទ្រព្យនៅជិតតំបន់ Singapore Botanic Gardens កាលពីឆ្នាំមុន៕

The post ភរិយាមហាសេដ្ឋី Jack Ma ចាយលុយជាង ៣០លានដុល្លារ ទិញផ្ទះអាជីវកម្ម ៣ ខ្នង នៅសិង្ហបុរី appeared first on .

មហាសេដ្ឋីចិន Jack Ma ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba ក្រោយទិញយកក្នុងតម្លៃ ៥០លានដុល្លារ
សហស្ថាបនិករបស់ក្រុមហ៊ុន Alibaba លោក Jack Ma និងលោក Joe Tsai បានទិញយកភាគហ៊ុនដែលមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិនមួយនេះ ខណ:ដែលវាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន កើនឡើងដល់ប្រហែល ៨% គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Ma បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជួញដូរនៅក្នុងទីផ្សារហ៊ុនរបស់ហុងកុង ក្នុងតម្លៃប្រមាណ ៥០លានដុល្លារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កន្លងទៅ ។

ជុំវិញការទិញយកភាគហ៊ុនលើកចុងក្រោយនេះ បានធ្វើឲ្យលោក Ma បច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនយ៉ាងមានប្រសិទ្ធភាព ពោលគឺបានកើនឡើងពីចំនួន ៤,៣% ពីរបាយការណ៍ដែលបានរាយការណ៍កាលពីមុន ដែលធ្វើឲ្យលោកក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំតែមួយគត់ នៅក្នុងក្រុមហ៊ុននេះផងដែរ។

ជាមួយគ្នានេះផងដែរ ក្រៅតែពីលោក Ma ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai ក៏បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សនេះផងដែរ ដោយលោកបានធ្វើការទិញយកភាគហ៊ុនក្នុងតម្លៃប្រហែល ១៥១លានដុល្លារ តាមរយ:ក្រុមហ៊ុនវិនិយោគដោយគ្រួសាររបស់លោក គឺ Blue Pool Management ។

ជម្រាបជូនផងដែរថា ជាមួយនឹងការទិញយកភាគហ៊ុនទាំងនោះ បានធ្វើឲ្យលោក Ma និងលោក Tsai ទាញទម្លាក់តំណែងក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ននេះ៕

The post មហាសេដ្ឋីចិន Jack Ma ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba ក្រោយទិញយកក្នុងតម្លៃ ៥០លានដុល្លារ appeared first on .

ស្ដេចទឹកបរិសុទ្ធ Zhong Shanshan នៅតែគ្រងតំណែងជាមហាសេដ្ឋីមានបំផុតនៅចិន
មហាសេដ្ឋី Zhong Shanshan ដែលមានរហស្សនាមថាជាស្ដេចទឹកបរិសុទ្ធប្រចាំប្រទេសចិន នៅតែគ្រងតំណែងជាអ្នកមានដាច់គេប្រចាំប្រទេស ជាមួយទំហំទ្រព្យសម្បត្តិច្រើន​លើសលប់ ប្រមាណ ៦១,៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីទស្សនាវដ្ដី Forbes។

ជាមួយគ្នានោះ មេធំក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេ TikTok ក៏នៅតែជាស្ដេចត្រាញ់ទី២ ប្រចាំប្រទេសចិន ដែលមានទ្រព្យសម្បត្តិនឹងថ្កល់ប្រហែល ៣៩,១ពាន់លានដុល្លារ ស្របពេលសហស្ថាបនិកក្រុមហ៊ុន Alibaba ក៏រក្សាបាននូវតំណែង Top 10 ក្នុងបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិនផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិន គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

១/លោក Zhong Shanshan មានទ្រព្យសរុប ៦១,៣ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/លោក Zhang Yiming មានទ្រព្យសរុប ៣៩,១ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/លោក Ma Huateng មានទ្រព្យសរុប ៣៣,៥ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៤/លោក Colin Zheng Huang មានទ្រព្យសរុប ៣៣,១ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៥/លោក William Lei Ding មានទ្រព្យសរុប ៣១,៨ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

៦/លោក Jack Ma មានទ្រព្យសរុប ២៤,៩ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៧/លោក He Xiangjian មានទ្រព្យសរុប ២២,៧ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៨/លោក Wang Chuanfu មានទ្រព្យសរុប ១៧,៥ពាន់លានដុល្លារ បានមកពីការផលិតអាគុយ និងរថយន្

៩/លោក Qin Yinglin មានទ្រព្យសរុប ១៥,៥ពាន់លានដុល្លារ បានមកពីការបង្កាត់ជ្រូក

១០/លោក Wang Wei មានទ្រព្យ ១៤,៧ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

សូមជម្រាបដែរថា បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅចិន ១០រូបខាងលើ មិនបានរាប់បញ្ចូល​មហាសេដ្ឋីហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ឡើយ៕

The post ស្ដេចទឹកបរិសុទ្ធ Zhong Shanshan នៅតែគ្រងតំណែងជាមហាសេដ្ឋីមានបំផុតនៅចិន appeared first on .

Jack Ma មិនសង្ហារ តែភរិយាគាត់សរសើរស្វាមីថា មានសមត្ថភាពពិសេស ដែលបុរសសង្ហារៗមិនអាចធ្វើបាន
មិនត្រឹមតែជោគជ័យលើមុខជំនួញឡើយ មហាសេដ្ឋីចិន Jack Ma ថែមទាំង​អាច​ថ្ពក់បាន​បេះដូង​ភរិយារបស់លោក​​ តាំង​ពី​លោក​មានជីវភាពក្រខ្សត់ ហើយភរិយារបស់លោក អ្នកស្រី Zhang Ying បានសរសើរពី​ចំណុច​ពិសេស​ស្វាមី​របស់​អ្នកស្រី​គឺ​ Jack Ma មិនមែន​ជា​បុរស​សង្ហារ​អីនោះទេ តែ​អ្នកស្រី​​លង់​ស្រឡាញ់​ព្រោះ​គាត់​អាច​ធ្វើ​រឿង​ជាច្រើន​ដែល​បុរស​សង្ហារ​មិនអាច​ធ្វើ​បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ MEAWW។

ជាការពិត​ មហាសេដ្ឋីចិនម្នាក់នេះមានប្រវត្តិតស៊ូមិនធម្មតាឡើយ ហើយមនុស្សល្មមៗកម្រធ្វើបានដូចជាលោកណាស់ ពោលទម្រាំមានបានដូចសព្វថ្ងៃ Jack Ma ធ្លាប់រងការមើលងាយ និងរើសអើងពីលក្ខណៈសម្បត្តិរបស់លោក ដូចជាពិបាកក្នុងការស្វែងរកការងារធ្វើ ប៉ុន្តែលោកមិនដែលបាក់ទឹកចិត្ត ហើយតែងតែចាត់ទុកភាពបរាជ័យទាំងនោះ ជាបទពិសោធន៍ជីវិត និងតែងតែតស៊ូរហូតទទួលបានភាពជោគជ័យដ៏ធំធេងទាំងមុខជំនួញ និងជីវិតគ្រួសារ។

ចំណែកឯរឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់គ្រួសារមហាសេដ្ឋីម្នាក់នេះកម្រ​​មាន​អ្នកដឹងណាស់​​ ជាពិសេស​គឺភរិយា​របស់​លោក អ្នកស្រី Zhang Ying តែ​ម្ដង ដោយ​គេ​គ្រាន់​តែ​ដឹង​ថា អ្នក​ទាំង២ បាន​ចាប់​ដៃ​គ្នា​ធ្វើជំនួញ​តាំងពី​បាតដៃ​ទទេ​ទាំង ២ នាក់។

Jack Ma និង​ភរិយាបាន​ជួប​គ្នា​លើកដំបូង​នៅ​វិទ្យាស្ថាន Hangzhou Teacher’s Institute ហើយ​បាន​រៀបការ​ជាមួយគ្នា​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ និង​មាន​កូន​ចំនួន ៣ នាក់។

នៅ​ឆ្នាំ ១៩៩៥ ក្រោយ​ចាប់ដៃ​គ្នា​ជាមួយអ្នក​ស្រី Zhang ​យ៉ាង​កម្សត់កម្រ លោក Jack Ma បាន​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន China Yellowpages ​ជា​ក្រុមហ៊ុន​រកស៊ី​​តាម​អ៊ីនធឺណិត​មុន​គេ​បង្អស់​នៅ​ប្រទេស​ចិន។ ក្រោយ​មក​ទៀត​ នៅ​ឆ្នាំ ១៩៩៩ ក៏​បាន​បង្កើត​ក្រុមហ៊ុន​អនឡាញ​ដំបូង​នៅ​ប្រទេស​ចិន Alibaba សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ដៃគូ​សហការ ១៦ ក្រុមហ៊ុន។

ការងារនៅ​ក្រុមហ៊ុន Alibaba អ្នកស្រី​ Zhang គ្រាន់តែ​មក​ជួយ​មើល​ការខុសត្រូវ​លើការ​រៀបចំ​អាហារ​សម្រន់ និង​ភេសជ្ជៈ​សម្រាប់​ក្រុមការងារ​ដែល​មក​ជួប​ប្រជុំ​តែប៉ុណ្ណោះ។

អ្នកស្រី​ Zhang មិន​ចូលចិត្ត​បង្ហាញ​មុខ​ជា​សាធារណៈ​ឡើយ គឺ​ចូលចិត្ត​​ឯកជន​ភាព​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​ច្រើនជាង។ អ្នកស្រី​ក៏​ត្រូវ​បាន​គេ​សរសើរ​ថា​ជា​មនុស្ស​ចិត្តល្អ ដែល​តែងតែ​បង្ហាញមុខ​រាល់​កម្មវិធី​សង្គម​ និង​កម្មវិធី​សប្បុរសធម៌​មិន​ដែល​ខាន ហើយ​ថែមទាំង​វិនិយោគ​រាប់​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​ថែម​ទៀត៕

The post Jack Ma មិនសង្ហារ តែភរិយាគាត់សរសើរស្វាមីថា មានសមត្ថភាពពិសេស ដែលបុរសសង្ហារៗមិនអាចធ្វើបាន appeared first on .

ជោគជ័យលើជំនួញរាប់ពាន់លានដុល្លារ តែ Jack Ma មិនដែលអានសៀវភៅពីការរកស៊ីឡើយ
វាអាចនឹងជារឿងដែលមិនគួរឲ្យជឿ ប៉ុន្តែមហាសេដ្ឋី Jack Ma មិនដែលអានសៀវភៅបង្រៀនឲ្យ​ជោគជ័យ ឬក៏សៀវភៅធុរកិច្ចឡើយ មុនពេលប្រឡូកចូលក្នុងវិស័យជំនួញ ហើយផ្ទុយទៅវិញ អតីតអ្នកមានដាច់គេនៅចិនម្នាក់នេះ បែរជាចូលចិត្តអានប្រលោមលោកគុននិយមទៅវិញ។

យោងតាមការចុះផ្សាយពីគេហទំព័រ Techinasia បានបង្ហាញថា មាន​ម្ដង​ពេល​បង្កើត APP Taobao ក្នុង​គោល​បំណង​ប្រកួត​ប្រជែង​ជាមួយ eBay ក្នុង​ការ​ទិញ​ទំនិញ​ក្នុង​ស្រុក មិត្ត​ម្នាក់​របស់ Jack Ma ណែនាំ​ឲ្យ​លោក​អាន​សៀវភៅ​មួយ​ក្បាល​ឈ្មោះ “Perfect Marketing” ដែល​និយាយ​អំពី​របៀប​នៃ​ការ​យក​ឈ្នះ Yahoo របស់ eBay តែ​ពេលនោះ Jack Ma មិន​ត្រឹម​តែ​បដិសេធ​ទេ ថែម​ទាំង​និយាយ​លេងសើច​ទៅវិញ​ថា “ថ្ងៃ​ណា​មួយ​ ខ្ញុំ​ចង់​ឲ្យ​គ្រប់គ្នា​អាន​សៀវភៅ​មួយ​ក្បាល​ឈ្មោះ​ថា “How Taobao beat Ebay” វិញ​ម្ដង”។

ការនិយាយលេងសើចរបស់ Jack Ma បានក្លាយជាការពិត ក្រោយ Taobao ទទួលបានជោគជ័យ​ទាំងក្នុងស្រុក និងអន្តរជាតិ ដោយបានផ្ដួល eBay ចេញពីទីផ្សារស្រុកចិនប្រាកដមែន ហើយ​ទស្សនៈ​មួយ​នេះ​របស់ Jack Ma ​បាន​បណ្ដុះ​គំនិត​យុវជន​ជាច្រើន​ឲ្យ​អាន​នូវ​អ្វី​ដែល​ពួកគេ​ចាប់អារម្មណ៍​ ជាជាង​អាន​តាម​អ្នកដទៃ។

សូមជម្រាបដែរថា Jack Ma បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន Alibaba នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ១៩៩៩ ជាមួយនឹងមិត្តភក្ដិជិតស្និទ្ធមួយក្រុម ហើយសព្វថ្ងៃ Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយទូទាំងពិភពលោក និងធំបំផុតទី៣ នៅចិន ជាមួយមូលធនទីផ្សារ ២២៨,៤ពាន់លានដុល្លារ៕

The post ជោគជ័យលើជំនួញរាប់ពាន់លានដុល្លារ តែ Jack Ma មិនដែលអានសៀវភៅពីការរកស៊ីឡើយ appeared first on .