JD Vance

អ៊ីរ៉ង់ បង្ហាញជំហរចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក ដើម្បីបញ្ចប់ជម្លោះ
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញឲ្យដឹងថា អ៊ីរ៉ង់ ហាក់ដូចជាចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលត្រូវបានគេមើលឃើញថាមានចេតនាល្អ និងចង់បញ្ចប់ជម្លោះឲ្យបានឆាប់។

ប្រភពដដែល បានរាយការណ៍កាលពីថ្ងៃទី២៤ ខែមីនាថា តំណាងអ៊ីរ៉ង់ បានជូនដំណឹងដល់រដ្ឋបាលរបស់លោក ត្រាំ ថា ពួកគេមិនចង់បន្តការចរចាជាមួយបេសកជនពិសេស លោក Steve Witkoff និង Jared Kushner ទេ ប៉ុន្តែផ្ទុយទៅវិញពួកគេចង់និយាយជាមួយអនុប្រធានាធិបតី លោក JD Vance ជាង។

សារបានបញ្ជូនតាមរយៈបណ្តាញក្រៅផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោននេះ បានបង្ហាញថា ទីក្រុងតេអេរ៉ង់ជឿថា ការចូលរួមរបស់លោក Witkoff និង Kushner នឹងគ្មានប្រសិទ្ធភាពទេ ដោយសារកម្រិតនៃការមិនទុកចិត្តដែលកើតចេញពីការចរចាដែលខូចមុនពេលការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

យោងតាមប្រភពនៅក្នុងតំបន់ បានបង្ហាញទៀតថា អនុប្រធានាធិបតីអាមេរិក លោក Vance ត្រូវបានគេមើលឃើញថាមានទំនោរចង់បញ្ចប់អរិភាពច្រើនជាងនរណាៗទាំងណស់។ ហើយថ្នាក់ដឹកនាំអ៊ីរ៉ង់ជាច្រើនយល់ឃើញថា លោក Vance មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ជម្លោះនេះ។

តែទោះជាយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធក៏បានទទួលស្គាល់ផងដែរថា ការចូលរួមរបស់លោក Vance ក្នុងការចរចានៅតែមានហានិភ័យ ព្រោះវាមិនងាយស្រួលក្នុងការចរចាបញ្ចប់ការប្រយុទ្ធភ្លាមៗនោះទេ ខណៈពេលដែលលោក Witkoff នឹងនៅតែតំណាងឲ្យសហរដ្ឋអាមេរិក និងចូលរួមយ៉ាងសកម្មក្នុងបញ្ហាពាក់ព័ន្ធដដែល៕​

The post អ៊ីរ៉ង់ បង្ហាញជំហរចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក ដើម្បីបញ្ចប់ជម្លោះ appeared first on .

លោក ត្រាំ​ បង្ហើបថាអនុប្រធានាធិបតី JD Vance ទំនងអាចស្នងតំណែងបន្តពីលោក នៅឆ្នាំ២០២៨
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ថ្មីៗនេះ បានបង្ហើបឲ្យដឹងថា អនុប្រធានាធិបតី លោក JD Vance មានភាគរយច្រើនក្នុងការស្នងតំណែងពីរូបលោក ក្នុងនាមជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ នៅឆ្នាំ២០២៨ ខាងមុខ។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំថាតើលោក Vance អាចនឹងក្លាយជាអ្នកស្នងតំណែងជាប្រធានាធិបតីអាមេរិក នាពេលអនាគតដែរឬទេ ខណ:លោក ត្រាំ បានឆ្លើយតបវិញថា ៖”​ ពិតមែនហើយ ខ្ញុំគិតថាគាត់នឹងក្លាយជាបេក្ខភាព។ បើនិយាយឲ្យយុត្តិធម៌ទៅ លោក Vance គឺជាអនុប្រធានាធិបតីរបស់ខ្ញុំ”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានស្នើឲ្យលោក Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ចូលរួមជាកម្លាំង សម្រាប់ការឈរឈ្មោះជាមេដឹកនាំរបស់បក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលអនាគត ផងដែរ។

គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់បាននិយាយបដិសេធកាលពីមុន ក្នុងការផ្តល់យោបល់ចំពោះអ្នកណាដែលអាចស្នងតំណែងរបស់លោកបាន សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៨។ អំឡូងពេលនោះ លោកបានបន្ថែមថា លោក Vance មានសមត្ថភាពខ្លាំង ប៉ុន្តែវាហាក់ដូចជាលឿនពេក ក្នុងការដាក់ឈ្មោះលោកជាអ្នកបន្តវេន។

ជម្រាបជូនថា លោក Vance ដែលធ្លាប់ជាទាហានម៉ារីន បានចូលរួមបម្រើការនៅក្នុងតួនាទីជាច្រើន សម្រាប់រដ្ឋបាលរបស់លោក ត្រាំ ដោយលោកក៏ធ្លាប់បានធ្វើជាអ្នកការទូតដ៏សំខាន់ និងជាអ្នកតំណាងកំពូលមួយរូប ក្នុងការលើកកម្ពស់គោលនយោបាយក្នុងស្រុក របស់លោក ត្រាំ ទាំងនៅអាមេរិក និងនៅបរទេស ផងដែរ៕​

The post លោក ត្រាំ​ បង្ហើបថាអនុប្រធានាធិបតី JD Vance ទំនងអាចស្នងតំណែងបន្តពីលោក នៅឆ្នាំ២០២៨ appeared first on .

JD Vance ថា Elon Musk សាងកំហុសធំ ដែលឈ្លោះជាមួយបុរសមានអំណាចបំផុតលើលោក
អនុប្រធានាធីបតីអាមេរិក លោក JD Vance បាននិយាយថា មហាសេដ្ឋី Elon Musk បានសាងកំហុសដ៏ធំបំផុតមួយ នៅពេលដែលលោកបាន​បង្ក​ឲ្យមានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

លោក Vance បាននិយាយនៅក្នុងផតឃែសមួយដែលបង្ហោះបានបង្ហោះកាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ ដោយសំដៅលើទៅលើថៅកែក្រុមហ៊ុន Tesla និងប្រធានាធិបតីលោក ត្រាំ ថា៖” ខ្ញុំគិតថាបុរសដែលមានដាច់គេលើពិភពលោក បានសាងកំហុសដ៏ធំមួយ ដោយការប៉ះ​ទង្គិច​ពាក្យសម្តីជាមួយបុរសដែលមានអំណាចបំផុត នៅក្នុងពិភពលោក”។

លោក Vance បានបន្ថែមទៀតថា វានឹងពិបាកសម្រាប់លោក Musk ដើម្បីទទួលបានការពេញចិត្តពីសំណាក់លោក ត្រាំ ឡើងវិញ បន្ទាប់ពីមានភាពប្រេះឆាដែលបណ្តាលមកពីការទាស់ទែងពាក្យសម្តីគ្នាបែកផ្សែង នៅលើបណ្តាញសង្គម កាលពីថ្ងៃទី៥ ខែមិថុនា។

អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយថា ៖ “បើជាខ្ញុំ ខ្ញុំនឹងស្មោះត្រង់នឹងលោកប្រធានាធិបតីជានិច្ច ហើយសង្ឃឹមថានៅទីបំផុត Elon នឹងត្រលប់មកវិញ ប៉ុន្តែវាប្រហែលជាមិនកើតឡើងនៅពេលនេះទេ ដោយសារតែគាត់បាននិយាយជ្រុលហួសហេតុពេក។ ជម្លោះរវាងអ្នកទាំងពីរ អាចនឹងមិនល្អសម្រាប់ប្រទេស ប៉ុន្តែខ្ញុំគិតថាវារឹតតែមិនល្អសម្រាប់លោក Musk និងអាជីវកម្មរបស់គាត់ ផងដែរ”។

គួរឲ្យដឹងផងដែរថា លោក Elon Musk គឺជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់យុទ្ធនាការរបស់លោក ត្រាំ។ បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ប្រធានាធិបតីអាមេរិករូបនេះ បានសម្រេចជ្រើសរើសលោក Musk ឲ្យដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់រដ្ឋាភិបាល និងសន្សំសំចៃការចំណាយ។

តែទោះជាយ៉ាងណាក៏ដោយ ភាពប្រេះឆារវាងទំនាក់ទំនងដ៏ស្អិតរមួតរបស់អ្នកទាំងពីរ បានលេចឡើង បន្ទាប់ពីលោក Musk បានដកខ្លួនចេញពីតំណែងជាបុគ្គលពិសេសនៅក្នុងជួររដ្ឋាភិបាល ហើយបានចាប់ផ្តើមវាយប្រហារលើផែនការចំណាយដ៏ខ្ពស់របស់បក្សសាធារណរដ្ឋដែលផ្តោតលើកញ្ចប់កាត់បន្ថយពន្ធចំនួន ៤,៥ពាន់ពាន់លានដុល្លារ។ ក្រោយមកអ្នកទាំងពីរ បានចាប់ផ្តើមឈ្លោះគ្នាយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម ដោយបានលើកឡើងពីបញ្ហាផ្ទាល់ខ្លួនជាច្រើនរបស់គ្នា ទៅវិញទៅមក៕

The post JD Vance ថា Elon Musk សាងកំហុសធំ ដែលឈ្លោះជាមួយបុរសមានអំណាចបំផុតលើលោក appeared first on .

អនុប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចនៅកោះ Greenland ទោះកំពុងរងការរិះគន់ខ្លាំង
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រកាសថា លោកនឹងធ្វើដំណើរជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់របស់អាមេរិកផ្សេងទៀត ទៅកាន់ទឹកដីកោះ Greenland បើទោះបីជាមានការរិះគន់ខ្លាំង ពីសំណាក់រដ្ឋាភិបាលក្នុងតំបន់នេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម X កាលពីថ្ងៃទី២៥ ខែមីនា លោក JD Vance បានបង្ហើបឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់កោះ Greenland នឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ ដោយក្នុងនោះក៏រួមមានការអមដំណើរដោយភរិយារបស់លោក និងគណៈប្រតិភូអាមេរិកផ្សេងទៀត ដូចជាទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright និងប្រមុខការទូតលោក Marco Rubio ផងដែរ។

មិនតែប៉ុណ្ណោះ​ ការធ្វើ​ដំណើរ​លើក​នេះ គឺ​ដើម្បីយល់​ពី​ស្ថានភាព​សន្តិសុខ​នៅ Greenland បន្ថែមទៀត ស្របពេលអនុប្រធានាធិបតី លោក JD Vance បាននិយាយថាកោះស្វយ័តដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាកនេះ បានក្លាយទៅជា គោលដៅកំពូលនៃប្រទេសអរិភាពជាច្រើន ដែលគំរាមកំហែងដល់ទាំងសហរដ្ឋអាមេរិក និងកាណាដា។

គួរឲ្យដឹងផងដែរថា ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក JD Vance នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មន្ត្រីអាមេរិកត្រូវបានអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចដោយប្រជាជនជាច្រើននៅ Greenland ហើយថាការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីធំៗរបស់អាមេរិកកន្លងមក គឺមានបំណងផ្ញើសារជាមិត្ត ទៅកាន់ប្រជាជននៃកោះនេះប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Greenland លោក Mute Bourup Egede បានទទូចថា រដ្ឋាភិបាលរបស់កោះនេះ មិនបានផ្ញើការអញ្ជើញណាមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនទេ។ លោក Egede បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​ថា​ជា​ការ​បង្ហាញ​សាច់ដុំរបស់ខ្លួន ជាការ​បង្កហេតុ​ និងផ្តល់ភាព​គ្រោះថ្នាក់​បំផុត៕

The post អនុប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចនៅកោះ Greenland ទោះកំពុងរងការរិះគន់ខ្លាំង appeared first on .