King Charles III

ប្អូនប្រុសរបស់ស្តេច Charles ទីបី ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួន
យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ឲ្យដឹងថា លោក Andrew Mountbatten-Windsor ដែលជាប្អូនប្រុសរបស់ស្តេច Charles ទី៣ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសក្នុងការអនុវត្តកាតព្វកិច្ចសាធារណៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមនាយកដ្ឋានប៉ូលិស Thames Valley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩ ខែកុម្ភៈថា ក្រុមហ៊ុនប៉ូលិសបានបើកការស៊ើបអង្កេតលើទង្វើខុសក្នុងការអនុវត្តកាត្វកិច្ចសាធារណៈ និងចាប់ខ្លួនបុរសម្នាក់មានវ័យ ៦០ឆ្នាំ នៅ Norfolk។ ប៉ុន្តែអត្តសញ្ញាណរបស់ជនដែលត្រូវបានចាប់ខ្លួនមិនត្រូវបានបញ្ចេញនោះឡើយ ស្របតាមគោលការណ៍ណែនាំជាតិ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម BBC បានរាយការណ៍ថា បុរសដែលត្រូវបានសួរចម្លើយគឺលោក Andrew Mountbatten-Windsor ដែលជាប្អូនប្រុសរបស់ស្តេច Charles ទី៣។ ហើយការចាប់ខ្លួន ត្រូវបានធ្វើឡើង បន្ទាប់ពីមានព័ត៌មានដែលទើបចេញផ្សាយថ្មីនៅក្នុងឯកសារ Jeffrey Epstein បានបង្ហាញថា លោក Andrew ទំនងជាបានផ្ញើឯកសារសម្ងាត់របស់រដ្ឋាភិបាលជាច្រើន ជុំវិញការបំពានកុមារ ដល់មហាសេដ្ឋីរូបនេះ ខណៈពេលដែលលោកកំពុងបម្រើការជាបេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។

ជម្រាបជូនថាលោក Andrew Mountbatten-Windsor ជាបុត្រទីពីររបស់ម្ចាស់ក្សត្រី Elizabeth II ធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើន និងបានបម្រើការជាឧត្តមនាវីឯកនៅក្នុងកងទ័ពជើងទឹកអង់គ្លេស។ នៅឆ្នាំ២០១៩ ព្រះអង្គត្រូវបានស្នើសុំឱ្យចុះចេញពីតំណែងរាជវង្សដោយសារតែប្រតិកម្មដែលបណ្តាលមកពីមិត្តភាពរបស់ព្រះអង្គជាមួយមហាសេដ្ឋី Jeffrey Epstein ដែលជាជនជាប់ចោទពីបទរំលោភបំពានកុមារជាច្រើន៕​

The post ប្អូនប្រុសរបស់ស្តេច Charles ទីបី ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួន appeared first on .

លោក Zelensky គ្រោងជួបស្តេច ​Charles និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅអង់គ្លេស ក្រោយ​ល្អក់​កករ​ជាមួយ ត្រាំ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរាយការណ៍ថា គ្រោងនឹងជួបជាមួយមេដឹកនាំប្រទេសក្នុងតំបន់អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

យ៉ាងណាមិញជុំវិញកិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើង បន្ទាប់ពីភាពរកាំរកូសដ៏ធំមួយត្រូវបានផ្ទុះឡើងរវាងមេដឹកនាំអ៊ុយក្រែន ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ Oval នៃសេតវិមាន កាលពីពេលថ្មីៗនេះ ដែលនាំឲ្យសម្ព័ន្ធមិត្តលោកខាងលិច ហាក់មានភាពច្របូកច្របល់ ស្របពេលផែនការនៃការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ផងដែរ។

គួរឲ្យដឹងថា លោក Zelensky បានចុះចតនៅក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ មុនកិច្ចចរចាមួយនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ ខណ:ពេលដែលប្រទេសលោកខាងលិចសង្ឃឹមថាវានឹងអាចស្តារសន្ទុះឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចទទួលយកបាន ពីកិច្ចប្រជុំដ៏សំខាន់នេះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer និងមេដឹកនាំអ៊ុយក្រែន លោក Zelensky ក៏បានជួបប្រជុំគ្នា នៅ​ឯការិយាល័យ Downing Street ផងដែរកាលពីថ្ងៃសៅរ៍ និងជាកន្លែងដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ប្រាក់កម្ចីប្រមាណ ២,៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងការផលិតអាវុធ។ បើតាមការបញ្ជាក់ពីប្រភពផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្តេច Charles ក៏ទទួលយកការអញ្ជើញឲ្យជួបពិភាក្សា ជាមួយលោក Zelensky នៅក្នុងកិច្ចប្រជុំនោះផងដែរ។

ជម្រាបជូនផងដែរថា បើតាមការិយាល័យ Downing Street បានបង្ហាញឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានគោលដៅសំខាន់ៗចំនួនបីដែលនឹងត្រូវលើកយកមកពិភាក្សា ដោយទីមួយគឺតម្រូវការរយៈពេលខ្លីរបស់អ៊ុយក្រែន ទីពីរ គឺការធានាបាននូវកិច្ចព្រមព្រៀងយូរអង្វែងដើម្បីបញ្ចប់ជម្លោះ និងទីបី ការរៀបចំផែនការសម្រាប់ការធានាបាននូវសន្តិសុខដ៏រឹងមាំ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បាននិយាយទៀតថា ៖”នៅក្នុងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តរបស់យើង យើងត្រូវពង្រឹងការត្រៀមលក្ខណៈរបស់យើងសម្រាប់ការធានាសន្តិសុខរបស់អឺរ៉ុប រួមជាមួយនឹងការបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នៅពេលនេះជាពេលដែលយើងត្រូវរួបរួមគ្នា ដើម្បីធានានូវលទ្ធផលល្អបំផុតសម្រាប់អ៊ុយក្រែន ការពារសន្តិសុខអឺរ៉ុប និងធានាអនាគតរួមរបស់យើងទាំងអស់គ្នា”៕

The post លោក Zelensky គ្រោងជួបស្តេច ​Charles និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅអង់គ្លេស ក្រោយ​ល្អក់​កករ​ជាមួយ ត្រាំ appeared first on .

ក្រោយឈ្នះឆ្នោត ទ្រព្យសម្បត្តិរបស់លោក ត្រាំ កើនឡើងលើសសមាជិករាជរង្សអង់គ្លេស
ទ្រព្យសម្បត្តិសរុបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងដល់ចំនួន ៦,៣ពាន់លានដុល្លារ ពោលគឺលើសទ្រព្យសម្បត្តិរបស់សមាជិករាជរង្សអង់គ្លេសមួយចំនួន រួមទាំងស្តេច Charles និងព្រះអង្គម្ចាស់ William ជាដើម។

តាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ បានកើនឡើងជិត ៣០០ លានដុល្លារ បន្ទាប់ពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក កាលពីថ្ងៃពុធកន្លងទៅ។ ចំនួននេះ ក៏បានធ្វើឲ្យលោក ត្រាំ ជាប់ឈ្មោះជាអ្នកមានបំផុតទី ៥២៨ នៅលើពិភពលោក ផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើននេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា ទទួលបានពីការកើនឡើងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុន Trump Media & Technology Group ក៏ដូចជាអាជីវកម្មធំៗផ្សេងទៀត នៅក្នុងវិស័យអចលនទ្រព្យជាដើម។

ជាមួយគ្នានេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune បានបង្ហាញឲ្យដឹងទៀតថា លោក ត្រាំ ក៏នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ៤ សែនដុល្លារ សម្រាប់តំណែងជាប្រធានាធិបតីរបស់លោក ផងដែរ។

តាមរយ:ទំហំទ្រព្យសម្បត្តិដ៏ច្រើននេះ ក៏បានធ្វើឲ្យលោក ត្រាំ វ៉ាដាច់ ស្តេចរបស់ចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles ផងដែរ ដោយទ្រង់មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៧២លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពី Sunday Times Rich List។

ដោយឡែក បើតាមទស្សនាវដ្ដី Time ក៏បានកត់សម្គាល់ផងដែរថា ទ្រព្យសម្បត្តិរបស់ព្រះអង្គម្ចាស់ William នៃប្រទេសវេលស៍ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ១ពាន់លានផោន (១,៣ពាន់លានដុល្លារ) ដែលទទួលបានពីគ្រប៉គ្រងលើតំបន់ Duchy of Cornwall។ តំបន់នេះគ្របដណ្តប់លើផ្ទៃដីជាង ៥២ ០០០ ហិកតា រួមទាំងដីស្រែចំការ លំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងឆ្នេរសមុទ្រ៕

The post ក្រោយឈ្នះឆ្នោត ទ្រព្យសម្បត្តិរបស់លោក ត្រាំ កើនឡើងលើសសមាជិករាជរង្សអង់គ្លេស appeared first on .

ស្ដេចអង់គ្លេស ចាយលុយជាង ៦លានដុល្លារ ទិញខុនដូមួយកន្លែងក្នុងតំបន់អ្នកមាននៅអាមេរិក
ស្ដេចអង់គ្លេស King Charles បានចាយលុយប្រហែល ៦,៦លានដុល្លារ ទិញខុនដូមួយកន្លែង នៅតំបន់អភិជន ក្នុងសង្កាត់ Manhattan នៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Sky News។

ខុនដូរបស់ព្រះមហាក្សត្រអង់គ្លេស គឺមានទីតាំងនៅលើផ្លូវ 111 W. 57th St ក្នុងអគារ Steinway Hall ជាន់ទី១១ និមានបន្ទប់គេងចំនួន ៣ បន្ទប់ទឹក ៤ ខណៈកិច្ចកុងត្រាមួយនេះត្រូវបានដឹងថា បានបញ្ចប់ការទិញលក់កាលពីខែមិថុនា។

គួររំលឹកបន្តិចថា អគារSteinway Hall គឺមានបន្ទប់ខុនដូសរុបចំនយន ៦០បន្ទប់ ដែលបច្ចុប្បន្នបានលក់ចេញ ១៤បន្ទប់ហើយ និងសុទ្ធតែជាកម្មសិទ្ធរបស់កំពូលសេដ្ឋីៗ។

សូមជម្រាបដែរថា ស្ដេចអង់គ្លេស King Charles III គឺជាព្រះមហាក្សត្រ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយអង្គលើលោក ហើយបច្ចុប្បន្នទ្រង់ក៏មានអចលនទ្រព្យជាច្រើនកន្លែង សរុបជាសាច់ប្រាក់រាប់រយលានដុល្លារផងដែរ៕

The post ស្ដេចអង់គ្លេស ចាយលុយជាង ៦លានដុល្លារ ទិញខុនដូមួយកន្លែងក្នុងតំបន់អ្នកមាននៅអាមេរិក appeared first on .

ស្ដេចអង់គ្លេស យករទេះសេះទទួលព្រះចៅអធិរាជជប៉ុន សម្រាប់ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ
កាលពីថ្ងៃទី២៥ ខែមិថុនា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako បានចាប់ផ្ដើមយាងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដំណើរទស្សនកិច្ចមួយនេះ នឹងមានរយៈពេល ៣ថ្ងៃ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់ព្រះចៅអធិរាជជប៉ុន ទៅអង់គ្លេសតាំងពីឆ្នាំ១៩៩៨ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ​ពីស្ដេចអង់គ្លេស King Charles III មុនពេលយាងទៅវិមាន Buckingham Palace ដោយរទេះសេះ ដើម្បីសោយ​ភោជនីយាហារថ្ងៃត្រង់។

សូមជម្រាបដែរថា ព្រះចៅអធិរាជជប៉ុន និងព្រះមហេសីបានយាងមកដល់ចក្រភពអង់គ្លេស តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានជួបជាមួយស្ដេចអង់គ្លេស King Charles III និងម្ចាស់ក្សត្រី Queen Camila នៅកណ្ដាលទីក្រុងឡុងដ៍ម្ដងហើយ ក៏ប៉ុន្តែជំនួបមួយនោះគឺជាការណាត់ជួបក្រៅផ្លូវការ ខណៈដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ៕

The post ស្ដេចអង់គ្លេស យករទេះសេះទទួលព្រះចៅអធិរាជជប៉ុន សម្រាប់ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ appeared first on .

មកដឹងពីទំហំទ្រព្យសម្បត្តិរបស់ស្ដេចអង់គ្លេស King Charles III
ព្រះមហាក្សត្រអង់គ្លេស King Charles III ត្រូវបានគេស្គាល់ថា ជាស្ដេចមួយអង្គដែលមានទ្រព្យសម្បត្តិមហាសាល និងមានអំណាចមួយអង្គលើពិភពលោក។

យោងតាមការចុះផ្សាយពីគេហទំព័រ Celebritynetworth បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ស្ដេចអង់គ្លេសអង្គនេះ មានកំណើនប្រហែល ១២លានដុល្លារ ក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យទ្រង់មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០០លានដុល្លារ។

ទ្រព្យសម្បត្តិ ៨០០លានដុល្លារនោះ គឺរាប់តែទ្រព្យផ្ទាល់ខ្លួនរបស់ស្ដេច King Charles III ដែលមានដូចជាអចលនទ្រព្យ តម្លៃ ៣៦០លានដុល្លារ និងទ្រព្យសម្បត្តិផ្សេងៗប៉ុណ្ណោះ ពោលមិនបានរាប់ពីគ្រឿងអលង្ការ ដែលមានតម្លៃកាត់ថ្លៃមិនបានក្នុងរាជវាំង ដូចជាម្កុដត្បូងពេជ្រនោះឡើយ។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ព្រះមហាក្សត្រអង់គ្លេសអង្គនេះ គឺគ្រាន់តែជាចំណែកតូចមួយ ដែលទ្រង់បង្ហាញជាសាធារណៈតែប៉ុណ្ណោះ ដ្បិតពិតណាស់ គ្រួសារត្រកូលរាជវង្ស គឺមានទ្រព្យសម្បត្តិមហាសាលកាត់ថ្លៃមិនបាន ហើយតែងតែលាក់បាំង មិនបង្ហាញពាសវាលពាសកាលនោះទេ៕

The post មកដឹងពីទំហំទ្រព្យសម្បត្តិរបស់ស្ដេចអង់គ្លេស King Charles III appeared first on .

ស្ដេចអង់គ្លេសចាប់ផ្ដើមបំពេញការងារវិញ ក្រោយព្យាបាលជំងឺជិត ៣ខែ
ព្រះមហាក្សត្រ King Charles បានចាប់ផ្ដើមបំពេញការងាររបស់ទ្រង់វិញ ដោយគ្រោងបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក ក៏ដូចជាចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ បន្ទាប់ពីទ្រង់បានសំងំព្យាបាលជំងឹ ដែលត្រូវបានរកឃើញកាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នាវិមាន Buckingham Palace ក៏បានប្រកាសដែរថា ក្រុមគ្រូពេទ្យក៏នៅតែព្យាយាមតានដាន​ស្ថានភាពជំងឺ របស់ស្ដេចអង់គ្លេស ដោយសារទ្រង់ត្រូវបានពិនិត្យឃើញថា មានការវិវត្តជំងឺមហារីក ដែលកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។

យ៉ាងណា បន្ទាប់ពីសំងំថែរក្សាសុខភាពរយៈពេលជិត ៣ខែ ព្រះមហាក្សត្រ King Charles ក៏បានប្រាប់ទៅកាន់មន្ត្រីក្នុងជួររដ្ឋាភិបាលថា ទ្រង់មានសុខភាពល្អមាំទាំវិញ និងអាចធ្វើការងារនៅតាមទីសាធារណៈមួយចំនួនបានហើយ។

បន្ថែមពីនោះ ទ្រង់ និងព្រះមហេសីម្ចាស់ក្សត្រី Queen Camilla ក៏កំពុងត្រៀមបើកទ្វាររាជវាំង ទទួលព្រះចៅអធិរាជជប៉ុន Naruhito និងព្រះនាង Masako ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវការ នាចុងខែមិថុនាខាងមុខផងដែរ៕

The post ស្ដេចអង់គ្លេសចាប់ផ្ដើមបំពេញការងារវិញ ក្រោយព្យាបាលជំងឺជិត ៣ខែ appeared first on .

ស្ដេចអង់គ្លេស ពិនិត្យឃើញមានរោគសញ្ញាជំងឺមហារីក
បន្ទាប់ពីឡើងគ្រងរាជ្យជាស្ដេចនៃចក្រភពអង់គ្លេសអស់រយៈពេល ១៨ខែ ព្រះមហាក្សត្រ King Charles ត្រូវបានពិនិត្យក្រុមគ្រូពេទ្យពិនិត្យសុខភាព និងរកឃើញពីរោគសញ្ញានៃជំងឺមហារីក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នា វិមាន Buckingham Palace ក៏បានប្រកាសដែរថា ស្ដេចអង្គនេះ នឹងផ្អាកការបង្ហាញវត្តមាននៅតាមទីសាធារណៈ ដើម្បីសម្រាកព្យាបាលជំងឺ ហើយទ្រង់ក៏រំពឹងថា នឹងអាចវិលមកបំពេញតួនាទីវិញនាពេលឆាប់ៗផងដែរ។

ទាក់ទងនឹងរោគសញ្ញានៃជំងឺមហារីករបស់ទ្រង់ មិនត្រូវបានគេទម្លាយឲ្យដឹងថា ជាមហារីកប្រភេទអ្វី និងស្ថិតនៅដំណាក់កាលណាឡើយ គ្រាន់តែប្រភពជិតស្និទ្ធមួយបង្ហើបថា ទ្រង់តែងតែធ្វើការបាត់ប្រាណបានទៀងទាត់ និងមានរបបអាហារយ៉ាងល្អ ដូច្នេះស្ថានភាពជំងឺមិនជាធ្ងន់ធ្ងរប៉ុន្មានឡើយ។

សូមជម្រាបដែរថា ព្រះមហាក្សត្រ King Charles III ដ្បិតមិនសូវជាមានប្រជាប្រិយភាព ដូចជាព្រះមាតាទ្រង់ ព្រះមហាក្សត្រី Queen Elizabeth II ក៏ប៉ុន្តែទាំងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង តែងតែទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងការលះបង់ចំពោះភារកិច្ចរបស់ទ្រង់៕

The post ស្ដេចអង់គ្លេស ពិនិត្យឃើញមានរោគសញ្ញាជំងឺមហារីក appeared first on .

តើបុគ្គលសំខាន់ៗរូបណាខ្លះ ត្រៀមចូលរួមកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ?
កិច្ចប្រជុំកំពូល COP28 ដែលនឹងជជែកគ្នាពីប្រធានបទបម្រែបម្រួលអាកាសធាតុ ធ្វើឡើងនៅទីក្រុងឌូបៃ នឹងចាប់ផ្ដើមនាថ្ងៃនេះ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំពិភពលោកច្រើនជាង ១៦០ប្រទេស ដែលក្នុងនោះក៏រួមមាន​មហាសេដ្ឋីជាច្រើនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា បញ្ជីឈ្មោះ​ភ្ញៀវកិត្តិយស​សម្រាប់​ព្រឹត្តិការណ៍កំពូលនេះ គឺមានដូចជា ប្រធានាធិបតីស៊ីរី លោក Bashar al Assad ប្រធានក្រុមហ៊ុនប្រេងខ្នាតយក្សនៃសហព័ន្ធអារ៉ាប់រួម លោក Sultan al Jaber បេសកជនពិសេស​នៃសហរដ្ឋអាមេរិក និងចិន លោក John Kerry និងលោក Xie Zhenhua មហាសេដ្ឋីអាមេរិក Bill Gates និងព្រះមហាក្សត្រនៃចក្រភពអង់គ្លេស King Charles។

ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសស៊ីរី ទំនងមិនអាចចូលរួមកិច្ចប្រជុំមួយនេះឡើយ បន្ទាប់ពីមានប្រតិកម្មពីមហាជន ដែលអះអាងថា លោកមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់​អាវុធគីមី និងកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីប្រទេសបារាំង។

ជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល COP28 គឺប្រមូលផ្ដុំដោយអ្នកនយោបាយមានមុខមានមាត់ និងធុរកិច្ចជនខ្នាតយក្សជាច្រើនរូប ខណៈគ្រប់បុគ្គលដែលចូលរួមទាំងអស់ មានក្ដីរំពឹងសម្រេច​បានកិច្ចកុងត្រានានា ដែលមានតម្លៃខ្ទង់រយលានដុល្លារផងដែរ៕

The post តើបុគ្គលសំខាន់ៗរូបណាខ្លះ ត្រៀមចូលរួមកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ? appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេស
នាថ្ងៃទី២១ ខែវិច្ឆិកានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងជំទាវទីមួយ លោកស្រី Kim Keon Hee បានចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ចក្រភពអង់គ្លេស ក្រោមការអញ្ជើញពីព្រះមហាក្សត្រ King Charles III។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Yoon ទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ ដោយមានការក្រាលព្រំក្រហមចាំទទួល និងការរៀបចំពិធីជប់លៀងនៅវិមាន Buckingham ក៏ដូចជាការទទួលទានអាហារថ្ងៃត្រង់ជាមួយ​ស្ដេច និងព្រះមហេសី Queen Camilla នៃចក្រភពអង់គ្លេសផងដែរ។

បន្ថែមពីនោះ មេដឹកនាំប្រទេសកូរ៉េខាងត្បូង ក៏ត្រូវត្រៀមខ្លួនជួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ដើម្បីជជែកគ្នាពីកិច្ចសហប្រតិបត្តិការនានា ដូចជា​ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងការធ្វើពាណិជ្ជកម្មជាដើម។

សូមជម្រាបដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង បានចាត់ទុកដំណើរទស្សនកិច្ចមួយនេះថា ជាសញ្ញាដែលអង់គ្លេស ចាត់ទុកកូរ៉េខាងត្បូងជាដៃគូសំខាន់បំផុតមួយ សម្រាប់កិច្ចសហប្រតិបត្តិការលើពិភពលោក និងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈតាំងពីប្រកាស​ចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសព្យាយាមបង្កើនទំនាក់ទំនងជាមួយ​បណ្ដាប្រទេសធំៗ​ជាញឹកញាប់៕

The post ប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេស appeared first on .