Neuralink

Neuralink របស់ Elon Musk នឹងចាប់ដៃគូជាមួយមន្ទីរពេទ្យអង់គ្លេស សាកល្បងដាំបន្ទះឈីបក្នុងខួរក្បាល
ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបំពាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមសាកល្បងសិក្សាព្យាបាលមួយ នៅក្នុងចក្រភពអង់គ្លេស ជាលើកដំបូង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា ការសិក្សាសាកល្បងនេះ គឺក្រុមហ៊ុន Neuralink មានគោលបំណងប្រើប្រាស់បន្ទះឈីបដាំខួរក្បាលរបស់ពួកគេ ជួយដល់អ្នកជំងឺដែលមានជំងឺខ្វិនធ្ងន់ធ្ងរ ដើម្បីគ្រប់គ្រងឧបករណ៍ឌីជីថល និងឧបករណ៍ផ្សេងៗទៀត ដោយប្រើចិត្តគំនិតរបស់ពួកគេ។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្រុមហ៊ុនរបស់​ Elon Musk កំពុងចាប់ដៃគូជាមួយមន្ទីរពេទ្យ University College London Hospitals trust និង Newcastle Hospitals ដើម្បីធ្វើការសិក្សានេះ។

ក្រុមហ៊ុន Neuralink បាននិយាយផងដែរថា អ្នកជំងឺដែលរស់នៅដោយសភាពខ្វិន ដោយសារតែលក្ខខណ្ឌដូចជារបួសឆ្អឹងខ្នង និងជំងឺប្រព័ន្ធសរសៃប្រសាទ ដែលហៅថា Amyotrophic Lateral Sclerosis (ALS) គឺអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការព្យាបាលសាកល្បងនេះ។

ជម្រាបជូនថា Neuralink ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ បានរៃអង្គាសទឹកប្រាក់បានប្រហែល ១,៣ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារប្រហែល ៩ពាន់លានដុល្លារ៕​ នេះបើយោងតាមរបាយការណ៍ដកស្រង់ពី PitchBook ៕

The post Neuralink របស់ Elon Musk នឹងចាប់ដៃគូជាមួយមន្ទីរពេទ្យអង់គ្លេស សាកល្បងដាំបន្ទះឈីបក្នុងខួរក្បាល appeared first on .

ក្រុមហ៊ុន Neuralink របស់ Elon Musk ដាក់គោលដៅទាញចំណូល ១ពាន់លានដុល្លារ នៅឆ្នាំ២០៣១
ក្រុមហ៊ុនផ្សាំខួរក្បាល Neuralink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីពេលថ្មីៗនេះ​ បានបង្ហាញពីគោលដៅក្នុងការដាក់បន្ទះឈីបនៅក្នុងខួរក្បាលរបស់មនុស្សចំនួន ២ ម៉ឺននាក់ ក្នុងមួយឆ្នាំ ដោយបង្កើតប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ ១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣១ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុន Neuralink ត្រូវបានគេរាយការណ៍ថា មានគោលបំណងក្នុងការបើកដំណើរការគ្លីនិកធំៗចំនួនប្រាំ ក្នុងរយ:ពេល ៦ឆ្នាំខាងមុខ ក្នុងការដាំបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស ដែលអាចបំលែងសញ្ញាសរសៃប្រសាទ បញ្ជូនទៅកាន់កុំព្យូទ័រ ឬទូរស័ព្ទ សម្រាប់អ្នកជំងឺដែលមានពិការភាពផ្នែកខួរក្បាល។

មិនតែប៉ុណ្ណោះ​ ក្រុមហ៊ុនរបស់លោក Musk នេះ​ រំពឹងទុកថានឹងទទួលបានបានការយល់ព្រមពីបទប្បញ្ញតិសម្រាប់ឧបករណ៍ Telepathy របស់ខ្លួន នៅឆ្នាំ២០២៩ ជាមួយនឹងផែនការវះកាត់ដាក់បន្ទះឈីបក្នុងខួរក្បាល ចំនួន ២ ០០០ ដងក្នុងមួយឆ្នាំ និងបង្កើតប្រាក់ចំណូលឲ្យបាន ១០០លានដុល្លារ។ នៅឆ្នាំ២០៣០ Neuralink រំពឹងថានឹងបន្តចាប់ផ្តើមបច្ចេកវិទ្យា Blindsight របស់ខ្លួន ដោយពង្រីកការវះកាត់ដល់ ១០​ ០០០ ដង ក្នុងមួយឆ្នាំ និងបង្កើតប្រាក់ចំណូលជាង ៥០០លានដុល្លារ។

ជម្រាបជូនថា Neuralink កាលពីពេលខែមុន បានរៃអង្គាសទឹកប្រាក់បានចំនួន ៦៥០លានដុល្លារ នៅក្នុងមូលនិធិចុងក្រោយរបស់ខ្លួន នៅពេលដែលការផ្សាំខួរក្បាល ត្រូវបានដាក់ឲ្យសាកល្បងព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន។

ជម្រាបជូនផងដែរថា Neuralink បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាផ្សាំបន្ទះឈីបក្នុងខួរក្បាលលើមនុស្សជាលើកដំបូង នៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានដោះស្រាយបញ្ហាសុវត្ថិភាព ជាមួយស្ថាប័ន FDA ដែលដំបូងឡើយបានច្រានចោលកម្មវិធីព្យាបាលរបស់ Neuralink ក្នុងឆ្នាំ២០២២៕​

The post ក្រុមហ៊ុន Neuralink របស់ Elon Musk ដាក់គោលដៅទាញចំណូល ១ពាន់លានដុល្លារ នៅឆ្នាំ២០៣១ appeared first on .

ក្រុមហ៊ុន Elon Musk ​ប្រមូលបានលុយជាង ៦០០លានដុល្លារ អភិវឌ្ឍបច្ចេកវិទ្យាដាំបន្ទះឈីបក្នុងខួរក្បាល
ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បាននិយាយកាលពីថ្ងៃទី២ ខែមិថុនាថា ខ្លួនបានរៃអង្គាសទឹកប្រាក់ចំនួន ៦៥០លានដុល្លារ នៅក្នុងជុំនៃការផ្តល់មូលនិធិចុងក្រោយបំផុតរបស់ខ្លួន ដើម្បីយកទៅអភិវឌ្ឍលើបច្ចេកវិទ្យាផ្សាំបន្ទះឈីបក្នុងខួរក្បាលមនុស្ស ក្នុងការព្យាបាលអ្នកជំងឺ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា Neuralink ចាប់ផ្តើមការសាកល្បងបើកគ្លីនិច ក្នុងការដាំបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស ដែលអាចបំលែងសញ្ញាសរសៃប្រសាទ បញ្ជូនទៅកាន់កុំព្យូទ័រ ឬទូរស័ព្ទបាន នៅក្នុងប្រទេសចំនួនបី រួមមានសហរដ្ឋអាមេរិក កាណាដា និងអារ៉ាប់រួម។ ជាក់ស្តែង អ្នកជំងឺដែលមានពិការភាព ដោយសារការរងរបួសខួរក្បាល ចំនួនប្រាំនាក់ បានទទួលការដំឡើងឧបករណ៍នេះ ហើយអាចគ្រប់គ្រងឧបករណ៍ឌីជីថល និងរូបវត្ថុផ្ទាល់ដោយគ្រាន់តែគិត។

ទន្ទឹមនឹងនេះ Neuralink បានបិទការរៃអង្គាសសម្រាប់មូលនិធិចុងក្រោយរបស់ខ្លួន ដោយមានការចូលរួមពីវិនិយោគិនសំខាន់ៗរួមមាន ARK Invest, DFJ Growth, Founders Fund, G42, Human Capital, Lightspeed, QIA, Sequoia Capital, Thrive Capital, Valor Equity Partners និង Vy Capital ។ ស្របពេលការប្រមូលមូនិធិថ្មីនេះ បានធ្វើឲ្យតម្លៃក្រុមហ៊ុនហក់ឡើងដល់ ៩ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញការប្រមូលមូធិនិនេះ ក្រុមហ៊ុន Neuralink មានគោលដៅបំណងក្នុងការដាក់បញ្ចូលបន្ទះឈីបទៅកាន់ខួរក្បាលអ្នកជំងឺជាច្រើន រួមទាំងការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត៕

The post ក្រុមហ៊ុន Elon Musk ​ប្រមូលបានលុយជាង ៦០០លានដុល្លារ អភិវឌ្ឍបច្ចេកវិទ្យាដាំបន្ទះឈីបក្នុងខួរក្បាល appeared first on .

ចិន ដាក់បង្ហាញបន្ទះឈីបក្នុងខួរក្បាលដំបូង ស្រដៀងទៅនឹង Neuralink របស់ Elon Musk
ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសចិនដែលគាំទ្រដោយរដ្ឋាភិបាល ថ្មីៗនេះបានដាក់បង្ហាញបន្ទះឈីបក្នុងខួរក្បាលដំបូងបំផុតរបស់ខ្លួន ពោលគឺស្រដៀងគ្នាទៅនឹងបន្ទះឈីបបង្កើតឡើងដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

តាមការចុះផ្សាយពីសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍មកថា ក្រុមហ៊ុន Xinzhida Neurotechnology ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានបង្កើតបន្ទះឈីបផ្សាំខួរក្បាល-កុំព្យូទ័រ (BCI) បំពាក់ទៅលើសត្វសា្វ ដែលអនុញ្ញាតឲ្យវាអាចធ្វើការគ្រប់គ្រងទៅលើដៃមនុស្សយន្តដោយគ្រាន់តែប្រើការគិត ក្នុងការចាប់កាន់វត្ថុអ្វីមួយ។

ដូចដែលបានពន្យល់ដោយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវខួរក្បាលប្រទេសចិន បានបង្ហាញឲ្យដឹងថា បច្ចេកវិទ្យាថ្មីនេះ មានឈ្មោះថា Neucyber ត្រូវបានយកទៅពិសោធទៅលើសត្វស្វា ដោយវាមានសមត្ថភាពចាប់យកការផ្លាស់ប្តូរបន្តិចបន្តួចនៃសញ្ញាខួរក្បាល និងប្រើពួកវាដើម្បីគ្រប់គ្រងម៉ាស៊ីន ដោយមិនចាំបាច់ប៉ះពាល់ដោយផ្ទាល់។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនNeuralink ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ក៏មានគម្រោងស្រដៀងគ្នានេះផងដែរ ដោយបន្ទះឈីបដាំក្នុងខួរក្បាលដំបូងរបស់ពួកគេ ត្រូវបានយកទៅពិសោធនលើមនុស្សកាលពីខែមករាឆ្នាំមុន និងទទួលបានភាពជោគជ័យ៕

The post ចិន ដាក់បង្ហាញបន្ទះឈីបក្នុងខួរក្បាលដំបូង ស្រដៀងទៅនឹង Neuralink របស់ Elon Musk appeared first on .

អ្នកជំងឺដាំបន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុនលោក Elon Musk អាចបញ្ជា Mouse កុំព្យូទ័របានដោយគ្រាន់តែការគិត
ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX មហាសេដ្ឋី Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកជំងឺដែលត្រូវបានយកមកតេស្តសាងល្បងជាមួយនឹងបច្ចេកវិទ្យាដាំបន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុន Neuralink ឥឡូវនេះ ជាសះស្បើយពេញលេញហើយ និងថែមទាំងមានសមត្ថភាពអាចបញ្ជា Mouse កុំព្យូទ័របាន ដោយគ្រាន់តែការគិតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Musk បាននិយាយនៅក្នុងកម្មវិធីមួយ នៅលើវេទិការបណ្តាញសង្គម X របស់ខ្លួនថា ៖ ” អ្នកជំងឺដំបូងរបស់យើង ហាក់ដូចជាបានជាសះស្បើញពេញលេញហើយ ដោយគ្មានផលប៉ះពាល់ណាមួយនោះឡើយ​​ ហើយគាត់ថែមទាំងអាចគ្រប់គ្រង Mouse កុំព្យូទ័របាន និងបញ្ជាវាឲ្យផ្លាសទីជុំវិញអេក្រង់ ដោយគ្រាន់តែការគិតប៉ុណ្ណោះ”។

គួរឲ្យដឹងផងដែរថា Neuralink គឺជាក្រុមហ៊ុនបង្កើតថ្មីមួយរបស់មហសេដ្ឋីសញ្ជាតិអាមេរិករូបនេះ ដោយផ្តោតសំខាន់ទៅលើការផ្សាំខួរក្បាលជាមួយនឹងដាក់បញ្ចូលនូវបន្ទះឈីប ដើម្បីជួយមនុស្សអាចប្រើប្រាស់សរសៃប្រសាទរបស់ពួកគេក្នុងការគ្រប់គ្រងបច្ចេកវិទ្យាខាងក្រៅ ខណ:ក្រុមហ៊ុននេះ ក៏មានគោលបំណងធំក្នុងការជួយដល់ជន​ពិការភាព​ ដែលបាត់បង់ដូចជាចក្ខុវិស័យ និងការនិយាយស្តីផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Neuralink បានចាប់ផ្តើមជ្រើសរើសអ្នកជំងឺសម្រាប់ការសាកល្បងព្យាបាលលើកដំបូង ក្នុងការដាំបន្ទះឈីបក្នុងខួរក្បាល បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាលើបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតមួយនេះ កាលពីក្នុងខែឧសភា៕

The post អ្នកជំងឺដាំបន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុនលោក Elon Musk អាចបញ្ជា Mouse កុំព្យូទ័របានដោយគ្រាន់តែការគិត appeared first on .

គម្រោងដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូងរបស់មហាសេដ្ឋី Elon Musk ទទួលបានជោគជ័យ​
មហាសេដ្ឋីអាមេរិក លោក Elon Musk និងជាស្ថាបនិករបស់ក្រុមហ៊ុន Neuralink បាននិយាយថា គម្រោងក្នុងការដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូង កំពុងទទួលបានភាពជោគជ័យ បន្ទាប់ពីអ្នកជំងឺដែលទទួលបានការវះកាត់ខួរក្បាលពីក្រុមហ៊ុន Neuralink កំពុងមាន​អាការ:​ជាសះស្បើយឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញភាពជោគជ័យនេះ លោក Musk បាននិយាយនៅក្នុងការបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា លទ្ធផលនៃការដាក់បន្ទះឈីបក្នុងខួរក្បាលនេះ បានបង្ហាញពីការកើនឡើងសមត្ថភាពដ៏អស្ចារ្យនៃការគិតរបស់មនុស្ស។

គួរឲ្យដឹងផងដែរថា នៅក្នុងខែកញ្ញា ក្រុមហ៊ុន Neuralink ទទួលបានការយល់ព្រមពីរដ្ឋាភិបាល សម្រាប់ការជ្រើសរើសយកមនុស្សមកធ្វើការសាងល្បងគម្រោងរបស់ខ្លួនជាលើកដំបូង ខណ:ក្រុមហ៊ុននេះ ក៏បាននិយាយទៀតថា ការសិក្សានេះ គឺត្រូវប្រើមនុស្សយន្តដើម្បីធ្វើការវះកាត់ ដាក់បន្ទះឈីបនៅក្នុងខួរក្បាលរបស់មនុស្ស ហើយបន្ទះឈីបនេះ គឺមានសមត្ថភាពខ្លាំងដែលអាចឲ្យមនុស្សធ្វើការគ្រប់គ្រងគ្រឿងអេឡិចត្រូនិក ឬកុំព្យូទ័របាន ដោយត្រឹមតែប្រើការគិតរបស់ពួកគេប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក Musk ក៏បានបញ្ជាក់ទៀតផងដែរថា បច្ចេកវិទ្យាថ្មីនេះ ក៏មានគោលបំណងជួយដល់អ្នកជំងឺដែលមានពិការភាព ក្នុងការប្រាស្រ័យទាក់ទងគ្នា ដោយអនុញ្ញាតឲ្យពួកគេគ្រប់គ្រងទៅលើឧបករណ៍ពីចម្ងាយ ដោយពុំចាំបាច់ប្រើដៃដោយផ្ទាល់នោះឡើយ៕

The post គម្រោងដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូងរបស់មហាសេដ្ឋី Elon Musk ទទួលបានជោគជ័យ​ appeared first on .