ចិន ដាក់បង្ហាញបន្ទះឈីបក្នុងខួរក្បាលដំបូង ស្រដៀងទៅនឹង Neuralink របស់ Elon Musk

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសចិនដែលគាំទ្រដោយរដ្ឋាភិបាល ថ្មីៗនេះបានដាក់បង្ហាញបន្ទះឈីបក្នុងខួរក្បាលដំបូងបំផុតរបស់ខ្លួន ពោលគឺស្រដៀងគ្នាទៅនឹងបន្ទះឈីបបង្កើតឡើងដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍មកថា ក្រុមហ៊ុន Xinzhida Neurotechnology ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានបង្កើតបន្ទះឈីបផ្សាំខួរក្បាល-កុំព្យូទ័រ (BCI) បំពាក់ទៅលើសត្វសា្វ ដែលអនុញ្ញាតឲ្យវាអាចធ្វើការគ្រប់គ្រងទៅលើដៃមនុស្សយន្តដោយគ្រាន់តែប្រើការគិត ក្នុងការចាប់កាន់វត្ថុអ្វីមួយ។

ដូចដែលបានពន្យល់ដោយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវខួរក្បាលប្រទេសចិន បានបង្ហាញឲ្យដឹងថា បច្ចេកវិទ្យាថ្មីនេះ មានឈ្មោះថា Neucyber ត្រូវបានយកទៅពិសោធទៅលើសត្វស្វា ដោយវាមានសមត្ថភាពចាប់យកការផ្លាស់ប្តូរបន្តិចបន្តួចនៃសញ្ញាខួរក្បាល និងប្រើពួកវាដើម្បីគ្រប់គ្រងម៉ាស៊ីន ដោយមិនចាំបាច់ប៉ះពាល់ដោយផ្ទាល់។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនNeuralink ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ក៏មានគម្រោងស្រដៀងគ្នានេះផងដែរ ដោយបន្ទះឈីបដាំក្នុងខួរក្បាលដំបូងរបស់ពួកគេ ត្រូវបានយកទៅពិសោធនលើមនុស្សកាលពីខែមករាឆ្នាំមុន និងទទួលបានភាពជោគជ័យ៕