Opec+

OPEC+ បន្តបង្កើនការផលិតប្រេងរបស់ខ្លួនជាលើកទី៤ ជាប់ៗគ្នា ចំពេលជម្លោះអ៊ីរ៉ង់មិនទាន់ស្ងប់
កាលពីថ្ងៃទី៧ ខែមិថុនា សមាជិកសំខាន់ៗនៃអង្គការប្រទេសនាំចេញប្រេងធំបំផុត និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានយល់ព្រមបង្កើនការផលិតនៅខែកក្កដា ចំនួន ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នេះគឺជាលើកទីបួនជាប់ៗគ្នាដែលអង្គការនេះ បានបង្កើនការផលិត ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ា បានរារាំងការផលិតនៅក្នុងប្រទេសជាសមាជិកជាច្រើនក៏ដោយ។ សរុបមក ក្នុងអំឡុងពេលខែមេសា-មិថុនា OPEC+ បានបង្កើនការផលិតប្រេងសរុបជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យរបស់ពួកគេក៏បង្ហាញផងដែរថា ការនាំចេញពីប្រទេសឈូងសមុទ្រ មានមធ្យមភាគត្រឹមតែ ៣៣,១៩ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមេសា ដែលជាការថយចុះយ៉ាងខ្លាំងពីចំនួន ៤២,៧ លានបារ៉ែលនៅក្នុងខែកុម្ភៈ ពោលគឺមុនពេលជម្លោះចាប់ផ្តើម។

គួរឲ្យដឹងថា តម្លៃប្រេងឆៅពិភពលោកបានកើនឡើងបន្ថែមទៀត គិតនៅត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារលើរដ្ឋធានីលីបង់។ ប្រេងឆៅប្រភេទ Brent បច្ចុប្បន្នកើនឡើង ៣,៦% ដល់ ៩៦,៥០ដុល្លារ ក្នុងមួយបារ៉ែល។ មុនពេលមានជម្លោះ តម្លៃប្រេងដ៏សំខាន់នេះ គឺប្រហែល ៧២ដុល្លារ។

ជម្រាបជូនថា OPEC+ មានសមាជិកសរុុបចំនួន ២១ ប្រទេស។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានតែប្រទេសសំខាន់ៗប៉ុណ្ណោះ ដូចជាអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន រុស្ស៊ី អូម៉ង់ និងអារ៉ាប់រួម ដែលបានចូលរួមក្នុងការកំណត់គោលនយោបាយផលិតកម្ម។ អារ៉ាប់រួម ដែលជាសមាជិកសំខាន់បំផុតមួយ បានប្រកាសចាកចេញពីអង្គការនេះ នៅក្នុងខែឧសភាកន្លងទៅ៕​

The post OPEC+ បន្តបង្កើនការផលិតប្រេងរបស់ខ្លួនជាលើកទី៤ ជាប់ៗគ្នា ចំពេលជម្លោះអ៊ីរ៉ង់មិនទាន់ស្ងប់ appeared first on .

អង្គការប្រេងពិភពលោក OPEC+ ប្រកាសបង្កើនផលិតកម្មបន្ថែមទៀត
OPEC+ ដែលជាក្រុមប្រទេសផលិតប្រេងធំជាងគេបំផុតនៅក្នុងពិភពលោក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសម្រេចចិត្តបង្កើនផលិតកម្មប្រេងពួកគេជាលើកទី៣ ពោលគឺចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា អង្គការ OPEC+ បានយល់ព្រមបង្កើនផលិតកម្មប្រេងប្រហែល ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមិថុនា បន្ទាប់ពីមានកិច្ចប្រជុំរបស់សមាជិកសំខាន់ៗទាំង៧ របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ។

គួរឲ្យដឹងថា នេះជាកើនឡើងនៃផលិតកម្មលើកទីបីជាប់ៗគ្នាហើយ ក្នុងចំណោមប្រទេសជាសម្ព័ន្ធមិត្ត គិតចាប់តាំងពីជម្លោះនៅជម្ឈិមបូព៌ាបានចាប់ផ្តើមឡើង នៅចុងខែកុម្ភៈមក។ កាលពីមុន OPEC+ បានអនុម័តផែនការពង្រីកផលិតកម្មពីរដង ដើម្បីបង្កើនការផលិតប្រេងដល់ចំនួន ២០៦ ០០០ បារ៉ែលក្នុងមួយថ្ងៃ ក្នុងមួយលើក។

យ៉ាងណាមិញ តួលេខទាំងនេះបច្ចុប្បន្នមានអត្ថន័យតែនៅលើក្រដាសប៉ុណ្ណោះ ខណៈពេលដែលជម្លោះដែលកំពុងបន្ត កំពុងផ្តល់ការរំខានដល់ការផ្គត់ផ្គង់ពីតំបន់ឈូងសមុទ្រ។ តែទោះជាយ៉ាងណាក៏ដោយ ចលនានេះត្រូវបានគេមើលឃើញថាជាសញ្ញាថ្មីមួយដែលបង្ហាញថា OPEC+ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបូមប្រេងបន្ថែមទៀតចូលទៅក្នុងទីផ្សារ នៅពេលដែលជម្លោះបញ្ចប់ បើទោះបីជាអារ៉ាប់រួម (UAE) បានចាកចេញពីក្រុមនេះ នៅថ្ងៃទី១ ខែឧសភាក៏ដោយ។

បច្ចុប្បន្ន OPEC+ មានសមាជិកចំនួន ២១ ប្រទេស ប៉ុន្តែមានតែប្រទេសចំនួន ៧ ប៉ុណ្ណោះ ដែលចូលរួមក្នុងការសម្រេចចិត្តបង្កើនការផលិតប្រចាំខែរបស់សម្ព័ន្ធមិត្ត។

ជម្រាបជូនថា ការបិទច្រកសមុទ្រ Hormuz ក្នុងរយៈពេលប្រាំបួនសប្តាហ៍កន្លងមកនេះ បានបណ្តាលឱ្យមានការធ្លាក់យ៉ាងខ្លាំងនៃការនាំចេញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត និងអតីតសមាជិក UAE៕​

The post អង្គការប្រេងពិភពលោក OPEC+ ប្រកាសបង្កើនផលិតកម្មបន្ថែមទៀត appeared first on .

អារ៉ាប់រួម ប្រកាសដកខ្លួនចេញពីអង្គការ OPEC និង OPEC+ បង្កក្តីបារម្ភដល់ក្រុមអ្នកផលិតប្រេងសកល
ប្រទេសអារ៉ាប់រួម (UAE) បាននិយាយ កាលពីថ្ងៃទី២៨ ខែមេសាថា ខ្លួននឹងសម្រេចចិត្តចាកចេញពីអង្គការ OPEC និង OPEC+ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមប្រទេសអ្នកនាំចេញប្រេងទូទាំងពិភពលោក ខណៈពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កឲ្យមានកង្វះខាតថាមពលជាប្រវត្តិសាស្ត្រ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបភាពមិនស្ថិតស្ថេររួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ប្រទេសអារ៉ាប់រួម បាននិយាយថា ខ្លួននឹងចាកចេញពីអង្គការទាំងនេះ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។

គួរឲ្យដឹងថា ជុំវិញការបាត់បង់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អារ៉ាប់រួម ដែលជាសមាជិករបស់អង្គការ OPEC ដ៏យូរអង្វែង អាចបង្កើតឲ្យមានភាពច្របូកច្របល់ និងធ្វើឱ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាតែងតែស្វែងរកការរួបរួមគ្នា បើទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុងលើបញ្ហាជាច្រើន រាប់ចាប់ពីភូមិសាស្ត្រនយោបាយរហូតដល់កូតាផលិតកម្មក៏ដោយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed al-Mazrouei បានប្រាប់ទៅសារព័ត៌មាន Reuters ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។

នៅពេលត្រូវបានគេសួរថា តើអារ៉ាប់រួមបានពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីត ដែលជាដៃគូប្រទេសដ៏សំខាន់បំផុតរបស់ខ្លួនឬអត់ ជុំវិញការចាកចេញនេះ លោក Mazrouei បាននិយាយថា អារ៉ាប់រួមមិនបានលើកឡើងពីបញ្ហានេះ ជាមួយប្រទេសផ្សេងទៀតទេ ពោលគឺជាការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។

មិនតែប៉ុុណ្ណោះ រដ្ឋមន្ត្រីក្រសួងថាមពលរូបនេះ បានបន្ថែមថា នេះគឺជាការសម្រេចចិត្តគោលនយោបាយ វាត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើគោលនយោបាយបច្ចុប្បន្ន និងអនាគតទាក់ទងនឹងកម្រិតផលិតកម្ម។ ហើយការដែលធ្វើជាប្រទេសដែលគ្មានកាតព្វកិច្ចក្រោមអង្គការទាំងនេះ នឹងផ្តល់ឱ្យ UAE នូវភាពបត់បែន៕

The post អារ៉ាប់រួម ប្រកាសដកខ្លួនចេញពីអង្គការ OPEC និង OPEC+ បង្កក្តីបារម្ភដល់ក្រុមអ្នកផលិតប្រេងសកល appeared first on .

IEA ទម្លាយថា ការសម្រេចចិត្តរបស់ Opec+ អាចធ្វើឲ្យពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច
កាលពី​ថ្មីៗនេះ Opec+ បានប្រកាសថា នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេសនៅប្រទេសលោកខាងលិច ដោយរំពឹងថា ការកាត់បន្ថយ​សង្វាក់ផ្គត់ផ្គង់​នឹង​ជួយ​ឲ្យ​តម្លៃ​ប្រេង​មាន​ការ​ងើបឡើងវិញ​ខ្លះ។

យ៉ាងណា ការ​សម្រេចចិត្ត​មួយនេះ​អាច​ធ្វើឲ្យ​ពិភពលោក​ធ្លាក់ចូល​ក្នុង​វិបត្តិសេដ្ឋកិច្ច​បាន​ បើសិនជាអង្គការអន្តររដ្ឋាភិបាល កាត់បន្ថយ​ការ​នាំចេញប្រេង អំឡុងពេល​តម្រូវការប្រជាជន​កំពុង​ត្រូវការ​ខ្លាំង។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ IEA។

“ជាមួយ​នឹង​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​មាន​សភាព​មិនសូវជា​ល្អ​ផង ហើយ​បើសិនជា​តម្លៃ​ប្រេង​ឡើងថ្លៃ​មួយ​កម្រិតទៀត នោះ​សេដ្ឋកិច្ច​ពិភពលោកច្បាស់​ជា​ជួប​វិបត្តិ​ជាច្រើន​ជាមិនខាន”។ នេះ​បើតាម​របាយការណ៍ IEA បាន​ចេញ​ផ្សាយ​ពីប្រេង​ប្រចាំខែ។

សូមជម្រាបដែរថា ការ​កាត់បន្ថយ​ចំនួន​ផ្គត់ផ្គង់ប្រេង​ពី Opec+ ទៅ​កាន់​ប្រទេសលោកខាងលិច អាច​នឹង​មាន​ប្រហែល ១ លានបារ៉ែល​ក្នុង​មួយ​ថ្ងៃ មិនមែន ២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃដូច​សេចក្ដី​ប្រកាស​កាលពី​កន្លង​ទៅ​ឡើយ។ នេះ​បើតាម​ការ​បន្ថែម​ពី IEA៕

The post IEA ទម្លាយថា ការសម្រេចចិត្តរបស់ Opec+ អាចធ្វើឲ្យពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច appeared first on .

លោកចូ បៃឌិន បង្ហើបថាទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត អាចល្អក់កករ ក្រោយការសម្រេចចិត្តរបស់ Opec+
កាលពីសប្ដាហ៍មុន Opec+ បានយល់ព្រម​កាត់បន្ថយ​ការ​បូមប្រេង​ផ្គត់ផ្គង់​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​អាច​ជំរុញ​ការ​បង្កើន​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់ចុះ​ពី ១២០ ដុល្លារ មក ៩០ ដុល្លារកាលពី ៣ ខែមុន។

ការសម្រេចចិត្ត​របស់ Opec+ មួយនេះ បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក​មាន​ការ​ប្រតិកម្មយ៉ាងខ្លាំង រហូត​លោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បាន​ផ្ដល់​យោបល់​ដល់​ប្រធានាធិបតីអាមេរិក ចូ បៃឌិន ត្រូវតែបង្កកជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយអារ៉ាប៊ីសាអូឌីត រួមទាំងការលក់អាវុធផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ទាក់ទងនឹងសំណើ​របស់​លោក Menendez ថ្នាក់ដឹកនាំអាមេរិក​ក៏​បាន​ពិចារណា​ផងដែរ ដោយលោក​គ្រាន់តែ​បង្ហើបថា ការសម្រេចចិត្ត​របស់ Opec+ នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ចំពោះ​ទំនាក់ទំនង​រវាងអាមេរិក និង​អារ៉ាប៊ីសាអូឌីត។

សូមជម្រាបដែរថា បន្ទាប់ពី Opec+ ប្រកាស​ពី​ការសម្រេចចិត្តបែបនេះ​ ក្រុមមន្ត្រីអាមេរិក​ក៏​បាន​ប្រញាប់​ធ្វើដំណើរ​ទៅកាន់​អារ៉ាប៊ីសាអូឌីត​ភ្លាមៗ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​បញ្ឈប់​ពី​គំនិត​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង ប៉ុន្តែ​ព្រះអង្គម្ចាស់ Mohammed bin Salman ទ្រង់​មិន​បាន​ផ្លាស់ប្ដូរ​ការ​សម្រេចចិត្ត​មួយ​នេះឡើយ៕

The post លោកចូ បៃឌិន បង្ហើបថាទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត អាចល្អក់កករ ក្រោយការសម្រេចចិត្តរបស់ Opec+ appeared first on .