អង្គការប្រេង OPEC ព្រមព្រៀងបង្កើនផលិតកម្មដល់កម្រិតខ្ពស់បំផុត ចាប់ពីខែកញ្ញាតទៅ​

អន្តរជាតិ

អង្គការនៃក្រុមប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានឈានដល់ការអនុម័តបង្កើនកូតាផលិតកម្មប្រេងរហូតដល់ប្រហែល ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែកញ្ញាតទៅ ដែលជាចលនាចុងក្រោយមួយក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបង្កើនផលិតកម្មនៅខែកញ្ញាដែលបានព្រមព្រៀងគ្នានេះ គឺធ្វើឡើងដោយសមាជិកសំខាន់ៗរបស់ OPEC+ ដូចជា អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន និងអូម៉ង់ ដែលបានបញ្ចប់ការកាត់បន្ថយការផ្គត់ផ្គង់ជាដំណាក់កាលចំនួន ១,៦៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្រមព្រៀងគ្នាជាលើកដំបូងក្នុងឆ្នាំ២០២៣។

គួរឲ្យដឹងថា មុនពេលមានកិច្ចប្រជុំចុងក្រោយនេះ OPEC+ ធ្លាប់ត្រូវបានគេរំពឹងទុកថាទំនងជានឹងផ្អាកការបង្កើនផលិតកម្មប្រេងរបស់ខ្លួន សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦។ ប៉ុន្តែបើតាមកិច្ចប្រជុំចុងក្រោយ អង្គការមិនបានបញ្ជាក់អំពីផែនការនៃការផ្អាកបង្កើនផលិតកម្ម សម្រាប់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំនេះនោះឡើយ។

ជម្រាបជូនថា ជុំវិញការសម្រេចចិត្តចុងក្រោយរបស់ OPEC+ នេះ ត្រូវបានធ្វើងឡើង ដើម្បីផ្តោតលើការគ្រប់គ្រងហានិភ័យនៃការផ្គត់ផ្គង់ ជាពិសេសចំពោះការព្រួយបារម្ភទៅនឹងការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងអំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕​