អតីតប្រធានធនាគារកណ្ដាលចិន៖ រដ្ឋាភិបាលគួររៀបចំគោលនយោបាយ ទ្រទ្រង់សេដ្ឋកិច្ចវិញ

អន្តរជាតិ

រដ្ឋាភិបាលចិន គួរតែរៀបចំគោលនយោបាយ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិវិញ ស្របពេលកំពុង​មានកែប្រែ ដើម្បីអាចសម្រេចគោលដៅបង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥%។ នេះបើតាមសម្ដីរបស់លោក Yi Gang អតីតប្រធានធនាគារកណ្ដាលចិន People’s Bank of China ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yi បានបន្ថែមថា រដ្ឋាភិបាលគួរតែមានវិធានការលើកកម្ពស់ដល់វិស័យឯកជន និងដោះស្រាយវិបត្តិបំណុល ដែលរដ្ឋាភិបាលបានជួបប្រទះ ខណៈនេះគឺជាបញ្ហាដែលរារាំង​អាជ្ញាធរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានេះ ទិន្នផលរោងចក្រ និងការលក់រាយ មានការកើនឡើងលឿនបំផុតសម្រាប់ខែសីហា ប៉ុន្តែការថយចុះនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ បានបង្កការគំរាមកំហែង ដល់ជំហាននៃការគាំទ្រផ្នែកសេដ្ឋកិច្ច ដែលកំពុងមានស្ថិរភាពយ៉ាងល្អប្រសើរ។

បន្ថែមពីនោះ លោក Yi ក៏បានអំពាវនាវឲ្យមានការកែប្រែលើប្រព័ន្ធផ្ដល់ការស្នាក់នៅ និងកែលម្អសុខុមាលភាពសង្គម សម្រាប់ពលករចំណាកស្រុករាប់លាននាក់ ដែលបានចូលមកទីក្រុង ដើម្បីរកការងារធ្វើ ហើយវាក៏នឹងអាចបង្កើនការចំណាយនៅក្នុងក្រុង​ផងដែរ៕