Srettha Thavisin

ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចដកលោក Srettha Thavisin ពីតំណែងនាយករដ្ឋមន្ត្រី
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានធ្វើការសម្រេចនៅថ្ងៃពុធ ទី១៤ ខែសីហានេះថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីបានដឹកនាំប្រទេសតិចជាងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការដកតំណែងនេះ ត្រូវបានកើតឡើង បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​ចំនួន ៤០​រូប ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អតីត​រដ្ឋាភិបាល​ក្រោមរបបយោធា បាន​ដាក់​ពាក្យ​ប្ដឹង​លោក Srettha ជុំវិញការតែងតាំងអតីតមេធាវីម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ។

គួរដឹងថាលោក Srettha ក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដែលត្រូវបានតុលាការ ដកចេញពីតំណែង បន្ទាប់ពីសម្រេចថា លោកបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែតែងតាំងរដ្ឋមន្ត្រីដែលមិនគោរពតាមក្រមសីលធម៌។

ជម្រាបថា ការដកតំណែងលោក Srettha បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំនេះ មានន័យថា សភាត្រូវតែកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកនៃភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងប្រទេស ក្រោយកើតមានរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន៕

The post ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចដកលោក Srettha Thavisin ពីតំណែងនាយករដ្ឋមន្ត្រី appeared first on .

លោក Srettha Thavisin ទំនងរួចផុតពីសំណុំរឿងដកតំណែងជានាយក​រដ្ឋមន្ត្រី​ថៃ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ទំនងជានឹងរួចផុតពីសេចក្តីសម្រេចដ៏សំខាន់បំផុតមួយរបស់តុលាការ នៅសប្តាហ៍ក្រោយ ជុំវិញសំណុំរឿងដកតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសំណាក់សមាជិកព្រឹទ្ធសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ នៅថ្ងៃទី១៤ ខែសីហាខាងមុខ លើសំណុំរឿងដែលប្តឹងដោយអតីតសមាជិកព្រឹទ្ធសភារបស់បក្សអភិរក្សនិយម ជុំវិញការចោទប្រកាន់ទៅលើ Srettha ថាបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែលោកបានតែងតាំងគណៈរដ្ឋមន្ត្រីម្នាក់ ដែលជាអតីតមេធាវីធ្លាប់ជាប់ពន្ធនាគារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Prommin Lertsuridej ដែលជាជើងចាស់មួយរូប នៅក្នុងជួរគណបក្សភឿថៃដែលកំពុងកាន់អំណាច បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា៖ “យើងមានទំនុកចិត្តខ្ពស់ថានឹងរួចផុតពីការចោទប្រកាន់នេះ ពីព្រោះយើងបានធ្វើអ្វីៗគ្រប់យ៉ាង តាមនីតិវិធីច្បាប់”។

ទន្ទឹមនឹងនេះ លោក Prommin ក៏បាននិយាយនៅក្នុងបទសម្ភាសមួយ នៅឯការិយាល័យនាយករដ្ឋមន្ត្រីថា ៖”យើងមានទំនុកចិត្តយ៉ាងខ្លាំងជាមួយនឹងភស្តុតាងទាំងអស់ដែលយើងបានដាក់ជូនទៅកាន់តុលាការរួចរាល់អស់ហើយ” ។

ជម្រាបជូនថា សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលតែងតាំងដោយរបបយោធា បានដាក់ញត្តិទៅកាន់តុលាការ ដើម្បីស្នើសុំឲ្យដកតំណែងរបស់លោក Srettha បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ បានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកក៏ធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងទោសព្រហ្មទណ្ឌ ផងដែរ៕

The post លោក Srettha Thavisin ទំនងរួចផុតពីសំណុំរឿងដកតំណែងជានាយក​រដ្ឋមន្ត្រី​ថៃ appeared first on .

តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីសម្រេចលើសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងប្រកាសសាលក្រមសារជាថ្មី នៅថ្ងៃទី១៤ ខែសីហាខាងមុខ ដើម្បីសម្រេចជាផ្លូវការនៅក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការ​ពន្យារ​ពេលជាថ្មីនេះ តុលាការថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”តុលាការធម្មនុញ្ញបានពិចារណា និងរកឃើញថាករណីនេះគឺជាបញ្ហាផ្លូវច្បាប់ ហើយចាំបាច់ត្រូវស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីសម្រេចរឿងក្តីនេះជាផ្លូវការ”។

គួរឲ្យដឹងផងដែរថា សំណុំរឿងរបស់នាយករដ្ឋមន្ត្រី លោក Srettha នេះ ត្រូវបានកើតចេញពីពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាចំនួន ៤០ រូប កាលពីខែឧសភា ដែលត្រូវបានទទួលយកជាបន្តបន្ទាប់ដោយតុលាការធម្មនុញ្ញថៃ។

ករណី​ដែលឈានដល់ឲ្យមានដកតំណែងនាយករដ្ឋមន្ត្រីលោក Srettha នេះ គឺពាក់ព័ន្ធ​ទៅនឹង​ការ​តែងតាំង​អ្នកនយោបាយ​ធ្លាប់ជាប់​ពន្ធនាគារ​ គឺលោក Pichit Chuenban ជា​រដ្ឋមន្ត្រី​ទីស្តីការ​នាយករដ្ឋមន្ត្រី។

ជម្រាបជូនផងដែរថា ប្រសិនបើការដកតំណែងលោក Srettha ត្រូវធ្វើឡើងពិតមែន នោះអាចនឹងធ្វើឲ្យប្រទេសថៃធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ហើយនឹងតម្រូវឲ្យសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្របពេលគណបក្សភឿថៃដែលកំពុងកាន់អំណាច នឹងត្រូវប្រឈមមុខជាច្រើន ជុំវិញការរៀបចំគណៈរដ្ឋមន្ត្រីថ្មី និងគោលនយោបាយឡើងវិញ៕

The post តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីសម្រេចលើសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin appeared first on .

តុលាការ​ថៃ​ទទួល​ពាក្យ​បណ្តឹង​សុំ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី​ ជុំវិញ​ការ​តែងតាំង​គណៈរដ្ឋមន្ត្រីធ្លាប់ជាប់ពន្ធនាគារ
កាលពីថ្ងៃទី២៣ ខែឧសភា តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្តឹងរបស់សមាជិកសភាចំនួន៤០រូប ដែលបានរួមគ្នាដាក់ញត្តិទាមទារទំលាក់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ដ្បិតរូបលោកបានតែងតាំងមេធាវីធ្លាប់ជាប់ពន្ធនាគារម្នាក់ មកឡើងធ្វើជាគណៈរដ្ឋមន្ត្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

តុលាការធម្មនុញ្ញថៃមិនទាន់សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីនៅឡើយទេ បើទោះបីបានទទួលយកញត្តិរបស់សមាជិកសភាថៃទាំង ៤០រូបក្នុងការទំលាក់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ពីបទបំពាននឹងក្រមសីលធម៌ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ សំណុំរឿងនេះ គឺមានការជាប់ពាក់ព័ន្ធនឹងការតែងតាំងលោក Pichit Chueban ដែលធ្លាប់ជាប់ពន្ធនាគារ ពីបទសូកប៉ាន់ និងប្រមាថមើលងាយមកលើប្រព័ន្ធតុលាការ។

កន្លងមកលោក សេដ្ឋា ថា​វីស៊ីន បានសម្រេចតែងតាំង​ លោក​​ Pichit ឲ្យឡើងធ្វើជារដ្ឋមន្ត្រី​ទទួលបន្ទុកខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។ តែយ៉ាងណាក្រោយរឿងអាស្រូវបានផ្ទុះឡើង វា​បានបង្ខំ​ឲ្យ​លោក Pichit សម្រេចលាឈប់វិញភ្លាមៗ ដោយ​លើកហេតុផលថា កុំឲ្យ​នាំរឿងរ៉ាវវែងឆ្ងាយដល់​លោក ​សេដ្ឋា ។

គួរបញ្ជាក់ដូច្នេះថា កាលពីក្នុងឆ្នាំ២០០៨ លោក Pichit Chueban ធ្លាប់ភ្លក់រសជាតិជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ក្រោយពីគេចាប់បានថា លោក​សូកប៉ាន់ទៅកាន់​មន្ត្រីតុលាការ​កំពូល​ តាមរយៈការហុចកញ្ចប់ម្ហូបអាហារ ដោយបន្លំដាក់សាច់ប្រាក់សុទ្ធចំនួន ​២លានបាត (៥៥ ២១៨ដុល្លារអាមេរិក) ​នៅក្នុងនោះ៕

The post តុលាការ​ថៃ​ទទួល​ពាក្យ​បណ្តឹង​សុំ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី​ ជុំវិញ​ការ​តែងតាំង​គណៈរដ្ឋមន្ត្រីធ្លាប់ជាប់ពន្ធនាគារ appeared first on .

គណ:រដ្ឋមន្ត្រីថៃ យល់ព្រមអនុម័តទៅលើផែនការចែកលុយឌីជីថលតម្លៃជាង ១៣ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបឲ្យដឹងថា គោលនយោបាយចែកលុយឌីជីថលចំនួន ៥០០ពាន់លានបាត (១៣,៥ពាន់លានដុល្លារ) ត្រូវបានយល់ព្រមអនុម័តដោយគណ:រដ្ឋមន្ត្រីថៃហើយ នៅថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ផែនការចែកលុយឌីជីថលនេះ នឹងផ្តល់ប្រាក់ចំនួន ១០ ០០០បាត ដល់ប្រជាជនថៃពេញវ័យ ក្នុងចំនួន ៥០ លាននាក់ ដើម្បីយកទៅប្រើប្រាស់ចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ នៅក្នុងរយ:ពេល ៦ខែ ខណ:រដ្ឋាភិបាលថៃ បានបញ្ជាក់ថាគោលបំណងធំនៃផែនការនេះ គឺចង់រក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារធ្ងន់ធ្ងរ។

គួរឲ្យដឹងផងដែរថា ផែនការចែកចាយលុយឌីជីថល ដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ កន្លងទៅ ត្រូវបានពន្យារពេលជាបន្តបន្ទាប់រហូតមកដល់ត្រីមាសទី៤ ដោយសារតែកង្វះខាតថវិកា ខណ:រដ្ឋាភិបាលក៏កំពុងរងការរិះគន់ខ្លាំងផងដែរ​ ដើម្បីស្វែងរកវិធីផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។

ប៉ុន្តែទោជាយ៉ាងណា ឥឡូវនេះ រដ្ឋាភិបាលថៃ បានប្រកាសថាខ្លួននឹងទាញយកថវិកាសារពើពន្ធឆ្នាំ២០២៤ និង ឆ្នាំ២០២៥ រួមទាំងថវិកាពីធនាគារដ្ឋសម្រាប់ប្រើក្នុងវិស័យកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានលើផែនការចែកលុយឌីជីថលនេះ។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា កាលបរិច្ឆេទនៃការដាក់ដំណើរការផែនការនេះ នឹងត្រូវបញ្ជាក់សារជាថ្មីនៅពេលក្រោយ ដោយរងចាំអ្នកជំនាញពិគ្រោះពិភាក្សាគ្នាលើភាពស្របច្បាប់នៃផែនការនេះជាមុនសិន៕

The post គណ:រដ្ឋមន្ត្រីថៃ យល់ព្រមអនុម័តទៅលើផែនការចែកលុយឌីជីថលតម្លៃជាង ១៣ពាន់លានដុល្លារ appeared first on .

នាយករដ្ឋមន្ត្រីថៃ៖ កាស៊ីណូស្របច្បាប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ
រដ្ឋាភិបាលនៃប្រទេសថៃ កំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ហើយបើសិនជាត្រូវបានអនុម័តដោយសភា វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាមិនខាត។ នេះបើតាមសម្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដោយសារព័ត៌មាន Reuters។

ផលប្រយោជន៍ជាច្រើនដែលលោក Srettha ចង់ផ្ដោតទៅលើនោះគឺមានដូចជា បង្កើតឱកាសការងារបន្ថែមដល់ប្រជាជន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ ក៏ដូចជាមានផែនការបង្កើតទីក្រុងកម្សាន្តដ៏ធំមួយ ស្រដៀងនឹងទីក្រុងម៉ាកាវថែមទៀត។

ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ានមួយនេះ កំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីអូសទាញភ្ញៀវទេសចរណ៍ និងការបណ្ដាក់ទុនពីបរទេស ហើយក្នុងនោះកាស៊ីណូ គឺជាមធ្យោយបាយល្អបំផុតមួយ ស្របពេលក្រុមអ្នកជំនាញយល់ថា ការបង្កើតកាស៊ីណូស្របច្បាប់នៅថៃ នឹងទទួលបានភាពជោគជ័យធំធេងជាមិនខាន។

សូមជម្រាបដែរថា បច្ចុប្បន្នល្បែងស៊ីសងស្របច្បាប់នៅប្រទេសថៃ គឺមានតែការភ្នាល់សេះប្រណាំង និងការចាក់ឆ្នោត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ខណៈល្បែងស៊ីសងខុសច្បាប់ដូចជា កាស៊ីណូក្រោមដី និងការភ្នាក់បាល់ គឺមានភ្លូកទឹកភ្លូកដី ហើយបង្ក្រាបមិនចេះអស់នោះឡើយ៕

The post នាយករដ្ឋមន្ត្រីថៃ៖ កាស៊ីណូស្របច្បាប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ appeared first on .

នាយករដ្ឋមន្ត្រីថៃ ផ្អាកធ្វើដំណើរទៅក្រៅប្រទេស ក្រោយមានមតិរិះគន់មួយ
នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន នឹងផ្អាកការធ្វើដំណើរទៅក្រៅប្រទេសរយៈពេលពីរខែ ដោយសារតែមានការរិះគន់ជាសាធារណៈ ចំពោះការធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក កើនឡើងច្រើនញឹកញាប់ពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

កាលពីថ្ងៃទី២០ ខែមីនាលោក ស្រេតថា ថាវីស៊ីន បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំទទួលស្គាល់ចំពោះការរិះគន់ និងកង្វល់របស់អ្នក។ ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ខ្ញុំនឹងមិនធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ”។

ជាមួយគ្នា សមាជិកព្រឹទ្ធសភាម្នាក់លោក Somchai Sawangkarn ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គម X នៅក្នុងខែមីនានេះថា៖ “កំណត់ត្រាថ្មីមួយ រយៈពេលប្រាំមួយខែប៉ុណ្ណោះក្នុងនាមជានាយករដ្ឋមន្ត្រី ធ្វើដំណើរទៅក្រៅប្រទេសរហូតដល់ ១៦ប្រទេស។ ហោះហើរទៅនេះ ហោះហើរទៅនោះ ឥឡូវទទួលបានលទ្ធផលអីខ្លះហើយ?”។

សូមជម្រាបថា លោក ស្រេតថា បានចំណាយពេលប្រហែលមួយភាគបី នៃរយៈពេលប្រាំមួយខែរបស់ខ្លួននៅក្រៅប្រទេស ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសថៃ តែយ៉ាងណាការធ្វើដំណើរដ៏ច្រើន ហើយមិនផ្តោតទៅលើបញ្ហាក្នុងស្រុកដូច្នេះ បានជះឥទ្ធិពលនាំឲ្យប្រជាជនមិនពេញចិត្ត ដ្បិតទីក្រុងមួយចំនួនកំពុងជួបប្រទះវិបត្តិជាច្រើន ដូចជាការបំពុលបរិស្ថានជាដើម៕

The post នាយករដ្ឋមន្ត្រីថៃ ផ្អាកធ្វើដំណើរទៅក្រៅប្រទេស ក្រោយមានមតិរិះគន់មួយ appeared first on .

គោលនយោបាយចែកលុយឌីជីថលរបស់ថៃ ត្រូវពន្យារពេលជាថ្មី
គោលនយោបាយចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ របស់រដ្ឋាភិបាលថៃ ត្រូវបានពន្យារពេលសារជាថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Srettha Thavisin ធ្លាប់ប្រកាសក្ដែងៗ​ថា នឹងចាប់ផ្ដើមអនុវត្តពីខែឧសភាតទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងចែកលុយឌីជីថលរបស់​លោក Srettha ដំបូងឡើយត្រូវចាប់ផ្ដើមពីខែកុម្ភៈ ហើយត្រូវពន្យារពេលដល់ខែឧសភា ដោយសារចរចាជាមួយរដ្ឋសភាមិនត្រូវគ្នា ខណៈសារនេះ នៅមិនទាន់ដឹងថាត្រូវពន្យារពេលដល់ខែណាឡើយ។

ដំណឹងនៃការពន្យារពេលលើកនេះ កើតឡើងក្រោយរដ្ឋាភិបាល និងធនាគារកណ្ដាល មិនឯកភាពលើការផ្ដល់កម្ចី ចំពោះការអនុវត្តផែនការមួយនេះ ក្រោមហេតុផលបារម្ភពី​វិបត្តិអតិផរណានៅប្រទេសថៃ។

រំលឹកបន្តិចថា គោលនយោបាយចែកលុយ ១ម៉ឺនបាត សម្រាប់មនុស្ស ៥០លាននាក់របស់​នាយករដ្ឋមន្ត្រីថៃ បង្កើតឡើងក្នុងគោលបំណងពន្លឿនកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក ជាមួយគោលដៅជាមធ្យម បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥% ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕

The post គោលនយោបាយចែកលុយឌីជីថលរបស់ថៃ ត្រូវពន្យារពេលជាថ្មី appeared first on .

នាយករដ្ឋមន្ត្រីថៃ ចេញមុខប្រតិកម្មចំពោះការដំឡើងអត្រាការប្រាក់របស់ធានាគារកណ្តាល
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល ហាក់មិនមានផលល្អទាល់តែសោះសម្រាប់សេដ្ឋកិច្ចជាតិ ដោយជំរុញឲ្យមានការចៀលវាងចំពោះការផ្លាស់ប្តូរណាមួយ ដែលអាចនឹងផ្តល់ប៉ះពាល់ខ្លាំងដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Srettha ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ​ បាននិងកំពុងស្វែងរកវិធានការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់អាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់។

តែទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់ប្រទេសថៃ ថ្មីៗនេះ បានដាក់ចេញវិធានការដំឡើងអត្រាការប្រាក់បន្ថែមទៀត បើទោះបីជាអតិផរណាស្ថិតនៅក្នុងកម្រិតអវិជ្ជមានជាច្រើនខែជាប់ៗគ្នាក៏ដោយ ដែលនេះហាក់ជារឿងមិនល្អទាល់តែសោះ សម្រាប់សេដ្ឋកិច្ចទាំងមូល ហើយថែមទាំងអាចជះឥទ្ធិពលដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសធុនតូច និងមធ្យមផងដែរ។ នេះបើតាមអ្វីដែលលោក Srettha បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន។

គួរឲ្យដឹងថា នាគារកណ្តាលថៃ នៅតែរក្សាជំហររបស់ខ្លួន ក្នុងការដំឡើងអត្រាការប្រាក់ ២,៥% ចាប់តាំងពីក្នុងខែវិច្ឆិកា ឆ្នាំមុនមក បន្ទាប់ពីបានបង្កើន២០០ពិន្ទុ ចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីទប់ស្កាត់អតិផរណា។ ធនាគារកណ្តាលថៃ នឹងត្រូវពិនិត្យផ្ទៀងផ្ទាល់ឡើងវិញលើអត្រាការប្រាក់គោលនយោបាយរបស់ខ្លួន នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំនេះ។

ជម្រាបជូនផងដែរថា អតិផរណារបស់ប្រទេសថៃ បានហក់ឡើងខ្ពស់រយ:ពេល ៨ខែជាប់ៗគ្នាកាលពីខែធ្នូឆ្នាំមុន ដែលឈានដល់ ៣% ពោលគឺខ្ពស់ជាងកម្រិតគោលដៅ ១% របស់ធនាគារកណ្តាលថៃ​ ស្របពេលលោក Srettha សង្ឃឹមថា ធនាគារកណ្តាល នឹងជួយសម្រាលបន្ទុករបស់ប្រជាជន ដោយនឹងមិនដំឡើងអត្រាការប្រាក់ខ្ពស់បន្ថែមទៀត ក្នុងទិសដៅផ្ទុយពីអតិផរណា៕

The post នាយករដ្ឋមន្ត្រីថៃ ចេញមុខប្រតិកម្មចំពោះការដំឡើងអត្រាការប្រាក់របស់ធានាគារកណ្តាល appeared first on .

ថវិកាចំនួនជាង ១០០ពាន់លានដុល្លារ ត្រូវបាននាយករដ្ឋមន្ត្រីថៃស្នើសុំទៅកាន់សភា
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃពុធ ទី៣ ខែមករានេះ បានស្នើទឹកប្រាក់ចំនួន ៣,៤៨ទ្រីលានបាត (១០១,៥២ពាន់លានដុល្លារ) សម្រាប់បម្រុងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ក្នុងអំឡុងពេលប្រជុំជជែកដេញដោលរយៈពេលបីថ្ងៃ ក្នុងចំណោមសមាជិកសភាទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក Srettha បាននិយាយប្រាប់ទៅកាន់សភាថា ថវិកាដែលបានស្នើសុំនេះ នឹងមានសារ:សំខាន់ខ្លាំង ក្នុងការជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខ នៅពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី ២,៧% ទៅ ៣,៧% នៅឆ្នាំ ២០២៤នេះ ។

ទន្ទឹមនឹងនេះ ថវិកាថ្មីដែលបានស្នើសុំសម្រាប់ឆមាសទីពីរនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានគេមើលឃើញថាមានការកើនឡើង ៩,៣% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Srettha បាននិយាយទៀតថា ប្រហែលមួយភាគបួននៃថវិកានេះ នឹងត្រូវយកទៅបែងចែកសម្រាប់ដោះស្រាយបញ្ហាសង្គម ដូចជាមនុស្សមានវ័យចំណាស់ ក៏ដូចជាលើកកម្ពស់ការអប់រំ និងការពង្រីកសេវាថែទាំសុខភាព ផងដែរ។

ហើយសម្រាប់ថវិកាប្រហែល ១១,៣% ផ្សេងទៀត នឹងត្រូវយកទៅបម្រុងទុកសម្រាប់ការបង្កើនល្បឿននៃការប្រកួតប្រជែងក្នុងវិស័យផ្សេងៗ រួមទាំងសន្តិសុខថាមពល សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មនាពេលអនាគត ដូចជារថយន្តអគ្គិសនីជាដើម៕

The post ថវិកាចំនួនជាង ១០០ពាន់លានដុល្លារ ត្រូវបាននាយករដ្ឋមន្ត្រីថៃស្នើសុំទៅកាន់សភា appeared first on .