នាយករដ្ឋមន្ត្រីថៃ ចេញមុខប្រតិកម្មចំពោះការដំឡើងអត្រាការប្រាក់របស់ធានាគារកណ្តាល

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល ហាក់មិនមានផលល្អទាល់តែសោះសម្រាប់សេដ្ឋកិច្ចជាតិ ដោយជំរុញឲ្យមានការចៀលវាងចំពោះការផ្លាស់ប្តូរណាមួយ ដែលអាចនឹងផ្តល់ប៉ះពាល់ខ្លាំងដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ​ បាននិងកំពុងស្វែងរកវិធានការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់អាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់។

តែទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់ប្រទេសថៃ ថ្មីៗនេះ បានដាក់ចេញវិធានការដំឡើងអត្រាការប្រាក់បន្ថែមទៀត បើទោះបីជាអតិផរណាស្ថិតនៅក្នុងកម្រិតអវិជ្ជមានជាច្រើនខែជាប់ៗគ្នាក៏ដោយ ដែលនេះហាក់ជារឿងមិនល្អទាល់តែសោះ សម្រាប់សេដ្ឋកិច្ចទាំងមូល ហើយថែមទាំងអាចជះឥទ្ធិពលដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសធុនតូច និងមធ្យមផងដែរ។ នេះបើតាមអ្វីដែលលោក Srettha បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន។

គួរឲ្យដឹងថា នាគារកណ្តាលថៃ នៅតែរក្សាជំហររបស់ខ្លួន ក្នុងការដំឡើងអត្រាការប្រាក់ ២,៥% ចាប់តាំងពីក្នុងខែវិច្ឆិកា ឆ្នាំមុនមក បន្ទាប់ពីបានបង្កើន២០០ពិន្ទុ ចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីទប់ស្កាត់អតិផរណា។ ធនាគារកណ្តាលថៃ នឹងត្រូវពិនិត្យផ្ទៀងផ្ទាល់ឡើងវិញលើអត្រាការប្រាក់គោលនយោបាយរបស់ខ្លួន នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំនេះ។

ជម្រាបជូនផងដែរថា អតិផរណារបស់ប្រទេសថៃ បានហក់ឡើងខ្ពស់រយ:ពេល ៨ខែជាប់ៗគ្នាកាលពីខែធ្នូឆ្នាំមុន ដែលឈានដល់ ៣% ពោលគឺខ្ពស់ជាងកម្រិតគោលដៅ ១% របស់ធនាគារកណ្តាលថៃ​ ស្របពេលលោក Srettha សង្ឃឹមថា ធនាគារកណ្តាល នឹងជួយសម្រាលបន្ទុករបស់ប្រជាជន ដោយនឹងមិនដំឡើងអត្រាការប្រាក់ខ្ពស់បន្ថែមទៀត ក្នុងទិសដៅផ្ទុយពីអតិផរណា៕