Starbucks

Starbucks ប្រកាសលក់ភាគហ៊ុនតម្លៃ ៤ពាន់លានដុល្លារ នៅក្នុងប្រទេសចិន
ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេលំដាប់កំពូលរបស់ពិភពលោក Starbucks ថ្មីៗនេះ បានប្រកាសថាខ្លួននឹងលក់ភាគហ៊ុននៅក្នុងប្រតិបត្តិការលក់រាយក្នុងប្រទេសចិន ទៅឲ្យក្រុមហ៊ុនវិនិយោគ Boyu Capital គ្រប់គ្រង ជាមួយកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

នៅក្រោមកិច្ចព្រមព្រៀងនេះ Boyu នឹងទទួលបានភាគហ៊ុនសរុប ៦០% នៅក្នុងប្រតិបត្តិការលក់រាយរបស់ Starbucks នៅក្នុងប្រទេសចិន។ ហើយ Starbucks នឹងរក្សាភាគហ៊ុន ៤០% នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ក៏ដូចជាបន្តកាន់កាប់ និងផ្តល់អាជ្ញាប័ណ្ណម៉ាកយីហោ Starbucks ដដែល។

គួរឲ្យដឹងថា Starbucks បានចូលមកប្រទេសចិនកាលពីជិត ៣០ឆ្នាំមុន ហើយត្រូវបានគេសរសើរចំពោះវប្បធម៌កាហ្វេដែលកំពុងរីកចម្រើននៅក្នុងប្រទេសនេះ។ ចិនគឺជាទីផ្សារធំបំផុតទីពីររបស់ Starbucks ក្រៅពីសហរដ្ឋអាមេរិក ដែលមានហាងសរុប ៨ ០០០ កន្លែង។

ប៉ុន្តែទោះជាយ៉ាងណាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនហាងកាហ្វេដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះបានជួបផលលំបាកយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ជាមួយនឹងការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកដែលមានតម្លៃថោក និងរីកចម្រើនយ៉ាងឆាប់រហ័សដូចជា Luckin Coffee ជាដើម។

ហើយជាលទ្ធផល Starbucks បានសម្រេចចិត្តស្វែងរកដៃគូដើម្បីជួយឲ្យខ្លួនពង្រីកអាជីវកម្មបន្ថែមទៀត នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងតូចៗ។ កាលពីខែកក្កដា លោក Brian Niccol ប្រធាន និងជានាយកប្រតិបត្តិរបស់ Starbucks បាននិយាយថា ក្រុមហ៊ុនកំពុងវាយតម្លៃចំពោះការផ្តល់ជូនការលក់ភាគហ៊ុនកាន់តែច្រើនបន្ថែមទៀត នៅក្នុងទីផ្សារប្រទេសចិន៕​

The post Starbucks ប្រកាសលក់ភាគហ៊ុនតម្លៃ ៤ពាន់លានដុល្លារ នៅក្នុងប្រទេសចិន appeared first on .

Starbucks គ្រោងបិទ​ហាង​រាប់​រយ ​ក្នុង​ផែនការរៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញតម្លៃ ១ពាន់លានដុល្លារ
ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេកំពូលរបស់អាមេរិក Starbucks បាននិយាយថា ខ្លួននឹងបិទហាងរាប់រយនៅអាមេរិកខាងជើង រួមទាំងហាងដ៏ល្បីល្បាញរបស់ខ្លួននៅរដ្ឋ Seattle ផងដែរ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធឡើងវិញ​ដែលរំពឹងថានឹងត្រូវចំណាយអស់ទឹកប្រាក់ ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការចុងក្រោយនេះ ចំនួនហាងកាហ្វេសរុបរបស់ Starbucks នៅសហរដ្ឋអាមេរិក និងកាណាដា ត្រូវបានគរំពឹងថានឹងធ្លាក់ចុះ ១% ឬច្រើនជាងរាប់រយហាង នៅចុងឆ្នាំសារពើពន្ធ ២០២៥។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Brian Niccol កំពុងព្យាយាមស្តារឡើងវិញនូវហាងកាហ្វេរបស់ខ្លួន ដើម្បីនាំអតិថិជនត្រលប់មកវិញ បន្ទាប់ពីមានការធ្លាក់ចុះនៃការលក់នៅសហរដ្ឋអាអាមេរិកអស់ ៦ត្រីមាសជាប់ៗគ្នារួចមក។

មិនតែប៉ុណ្ណោះ លោក Brian បាននិយាយថា ៖“ក្នុងអំឡុងពេលពិនិត្យ យើងបានកំណត់ហាងដែលមិនអាចបង្កើតកន្លែងដែលអតិថិជន និងដៃគូរបស់យើងរំពឹងទុក ឬកន្លែងដែលមិនបានផ្តល់លទ្ធភាពដល់ដំណើរការហិរញ្ញវត្ថុ។ ហើយហាងទាំងនោះ នឹងត្រូវបានបិទ” ។

ជម្រាបជូនផងដែរថា ជុំវិញការចំណាយនៃការបិទហាងនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៨៥% នៃកញ្ចប់ ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន ដោយនៅសល់ ១៥០លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយសម្រាប់ប្រាក់បំណាច់របស់បុគ្គលិកដែលត្រូវបញ្ឈប់៕​

The post Starbucks គ្រោងបិទ​ហាង​រាប់​រយ ​ក្នុង​ផែនការរៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញតម្លៃ ១ពាន់លានដុល្លារ appeared first on .

Starbucks ទំនងលក់ចេញភាគហ៊ុន ៧០% នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងខ្លាំង
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេដ៏ល្បីល្បាញបំផុតរបស់ពិភពលោក Starbucks គ្រោងនឹងលក់ភាគហ៊ុន ៧០% នៃអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំង។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងថាទៀតថា Starbucks China បច្ចុប្បន្នមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។ ហើយបើតាមការប្រកាសចុងក្រោយនេះ ហាងកាហ្វេដ៏ពេញនិយមរបស់អាមេរិក ទំនងជាបន្តរក្សាភាគហ៊ុនរបស់ខ្លួនត្រឹម ៣០% ប៉ុណ្ណោះ ដោយចំនួនសេសសល់ផ្សេងទៀត នឹងបែងចែកទៅក្នុងចំណោមក្រុមអ្នកវិនិយោគិនរបស់ខ្លួន ដោយនឹងទទួលបានតិចជាង ៣០% ក្នុងម្នាក់ៗ។ កាលពីខែមុន Starbucks ក៏បានប្រកាសថាខ្លួនមិនមានគម្រោងលក់ប្រតិបត្តិការរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសចិននោះទេ។

គួរឲ្យដឹងថា នៅក្នុងខែឧសភា ក្រុមហ៊ុន Starbucks បានចាប់ផ្តើមដំណើរការជាផ្លូវការនៃការលក់អាជីវកម្ម រួមទាំងការលក់ភាគហ៊ុនដ៏មានសក្តានុពលរបស់ខ្លួន នៅក្នុងប្រទេសចិន។ ហើយគិតមក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ទាក់ទាញ​មូលនិធិ​សមធម៌​ឯកជនទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ប្រមាណជិត ៣០ រួចមកហើយ ដើម្បី​ដាក់​សំណើ​ដេញ​ថ្លៃ។

Starbucks បានបើកដំណើរការហាងដំបូងរបស់ខ្លួន នៅក្នុងប្រទេសចិនក្នុងឆ្នាំ១៩៩៩ ហើយបានចាប់ផ្តើមអាជីវកម្មដ៏ល្អ ក្នុងការណែនាំវប្បធម៌កាហ្វេដល់ប្រទេសដែលចូលចិត្តតែ។ ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ តម្រូវការរបស់អតិថិជន ហាក់មានការថយចុះយ៉ាងខ្លាំង ដោយសារពួកគេមានការប្រុងប្រយ័ត្នលើការចាយវាយ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនសូវស្រួលស្រាប់។

ចំណែកទីផ្សាររបស់ Starbucks ក្នុងប្រទេសចិន បានធ្លាក់ចុះពី ៣៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ១៤% ប៉ុណ្ណោះ នៅឆ្នាំនេះ។ ​ដោយមានហាងសរុបប្រហែល ៧ ៨០០​ នៅក្នុងប្រទេសចិន Starbucks កំពុងព្យាយាមដណ្តើមចំណែកយកទីផ្សាររបស់ខ្លួនឡើងវិញ ជាមួយនឹងការប្រកាសពីការបញ្ចុះតម្លៃលើភេសជ្ជ:លើកដំបូងរបស់ខ្លួន កាលពីខែមុន បើទោះបីជាតម្លៃរបស់វានៅតែខ្ពស់ជាងដៃគូប្រជែងដូចជា Mixue និង Luckin Coffee ក៏ដោយ៕

The post Starbucks ទំនងលក់ចេញភាគហ៊ុន ៧០% នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងខ្លាំង appeared first on .

Starbucks បង្ខំចិត្តលក់កាហ្វេបញ្ចុះតម្លៃនៅចិន ក្រោយរងការប្រកួតប្រជែងខ្លាំង
ក្រុមហ៊ុនហាងកាហ្វេដ៏ល្បីល្បាញ Starbucks នៅក្នុងប្រទេសចិន ថ្ងៃចន្ទនេះ បានប្រកាសលក់បញ្ចុះតម្លៃកាហ្វេរបស់ខ្លួន ជាមធ្យម ៥យ៉ន់ (០,៧០ដុល្លារ) នៅគ្រប់បណ្តាហាងទូទាំងប្រទេស ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំង ខណ:អតិថិជនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំណាយរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Weixin របស់ខ្លួន Starbucks បាននិយាយថា ខ្លួននឹងផ្តល់ជូននូវតម្លៃយ៉ាងពិសេស ទៅលើភេស្ជជ:របស់ខ្លួនរាប់សិបមុខ រួមទាំងភេសជ្ជៈមិនមែនកាហ្វេ និង Frappuccino ចាប់ពីថ្ងៃអង្គារ តទៅ។

គួរឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារធំបំផុតទីពីររបស់ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗកន្លងមកនេះ ហាក់មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ពីសំណាក់ម៉ាកយីហោក្នុងស្រុក ចំពេលអតិថិជនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំណាយរបស់ពួកគេ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការព្រួយបារម្ភអំពីសុវត្ថិភាពការងារ។

ជុំវិញបញ្ហានេះ Starbucks បានព្យាយាមដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ ដោយនឹងធ្វើឲ្យភេសជ្ជ:របស់ខ្លួន មានតម្លៃទាបបំផុតដល់ ២៣យ៉ន់។
ដោយឡែកគូប្រជែងធំៗក្នុងស្រុកដូចជា Luckin Coffee និង Cotti បានកំណត់តម្លៃភេសជ្ជៈរបស់ពួកគេទាបបំផុតត្រឹម ៩,៩យ៉ន់ ឬ ៨,៨យ៉ន់ ប៉ុណ្ណោះ។

ជម្រាបជូនថា យោងតាមប្រភពជិតស្និទ្ធនឹង Starbucks បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ មិនបានបញ្ចុះតម្លៃដើម្បីឆ្លើយតបទៅនឹងសង្គ្រាមតម្លៃ នៅក្នុងប្រទេសនោះទេ ប៉ុន្តែកំពុងសម្លឹងរកមើលការទាក់ទាញអតិថិជន នៅពេលរសៀល កាន់តែច្រើនបន្ថែមទៀត៕

The post Starbucks បង្ខំចិត្តលក់កាហ្វេបញ្ចុះតម្លៃនៅចិន ក្រោយរងការប្រកួតប្រជែងខ្លាំង appeared first on .

Starbucks ប្រកាសរើសអ្នកបើកហោះយន្តហោះឯកជន ដោយហ៊ានឲ្យប្រាក់ឈ្នួលដល់រាប់សែនដុល្លារ
Starbucks ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេដ៏ល្បីល្បាញបំផុតរបស់ពិភពលោកលោក កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសអ្នកបើកយន្តហោះឯកជន ដោយ​ហ៊ាន​ផ្តល់ប្រាក់ខែដល់ទៅរាប់សែនដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថាក្រុមហ៊ុន Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle នេះ កំពុងប្រកាសផ្តល់ប្រាក់ខែចន្លោះពី ២០៧ ០០០ដុល្លារ ដល់ ៣៦០ ៣០០ដុល្លារ សម្រាប់អ្នកបើកយន្តហោះឯកជនរបស់ខ្លួន ដោយអាស្រ័យទៅលើបទពិសោធការងារ។ យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាការផ្តល់ជូនរបស់ក្រុមហ៊ុន Starbucks នេះ ក៏លើសពីប្រាក់ឈ្នួល ដែលអ្នកបើកយន្តហោះទូទៅទទួលបាន ដោយជាមធ្យមទទួលបានត្រឹម ២៨០ ០០០ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន Starbucks ក៏បានបញ្ជាក់ទៀតផងដែរថា បេក្ខជនទាំងអស់ដែលចាប់អារម្មណ៍លើការងារនេះ គួរតែមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ជាមួយនឹងការបើកយន្តហោះសរុបឲ្យបាន ៥ ០០០ ម៉ោង និងមានបទពិសោធហោះហើយយ៉ាងតិច ៥ឆ្នាំ។

ជម្រាបជូនផងដែរថា ពាក់ព័ន្ធទៅនឹងមុខតំណែងជាអ្នកបើកបរយន្តហោះឯកជននេះ​ គឺសម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំជនខ្ពស់របស់ក្រុមហ៊ុន ក៏ដូចជាឯកអគ្គរដ្ឋទូតរបស់ Starbucks ដើម្បីបំពេញការងារទាំងក្នុង និងក្រៅប្រទេស៕

The post Starbucks ប្រកាសរើសអ្នកបើកហោះយន្តហោះឯកជន ដោយហ៊ានឲ្យប្រាក់ឈ្នួលដល់រាប់សែនដុល្លារ appeared first on .

ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សចិន Mixue កើនទ្រព្យសម្បត្តិលើសអតីត CEO Starbucks ជាលើកដំបូង
លោក Zhang Hongchao និង Zhang Hongfu ដែលជាស្ថាបនិកក្រុមហ៊ុនលក់ភេសជ្ជៈខ្នាតយក្សរបស់ចិន Mixue Group ឥឡូវនេះមានទ្រព្យសម្បត្តិសរុបបញ្ជូលគ្នាដល់ទៅចំនួនជាង ៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងលើសអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Howard Schultz ជាលើកដំបូង ផងដែរ។

យោងតាមទិន្នន័យទទួលបានពីសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Howard Schultz មានចំនួនត្រឹមតែជាង ៦ពាន់លានដុល្លារ ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Mixue បានចាប់ផ្តើមបោះផ្សាយលក់ IPO កាលពីថ្ងៃទី៣ ខែមីនា ដោយរៃអង្គាសទឹកប្រាក់បានរហួតដល់ទៅ ៤៤៤លានដុល្លារ និងជាការចុះបញ្ជីប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ហុងកុង។ ទន្ទឹមនឹងនេះ បងប្អូនត្រកូល Zhang ទាំងពីររូបនេះ គឺជាគ្រប់គ្រងភាគហ៊ុនប្រមាណ ៨២% នៃក្រុមហ៊ុន Mixue ដែលបានធ្វើឲ្យពួកគេក្លាយខ្លួនជាមហាសេដ្ឋីយ៉ាងឆាប់រហ័សបំផុត នៅក្នុងរយ:ពេលចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពី Bloomberg ។

ជម្រាបជូនថា យោងតាម ​​Momentum Works បានបង្ហាញឲ្យដឹងថា Mixue ដែលមានហាងសរុបជាង ៤៥ ៣០០ នៅទូទាំងពិភពលោក បានវ៉ាដាច់ McDonald’s និង Starbucks ដើម្បីក្លាយជាសង្វាក់អាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក ដោយផ្នែកទៅលើចំនួនហាង។

ក្រៅតែពីប្រទេសចិន ក្រុមហ៊ុន Mixue បានពង្រីកនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម រួមចំណែកដល់ទៅ ៧០% នៃប្រាក់ចំណូលអន្តរជាតិរបស់ក្រុមហ៊ុនខ្នាតយក្សចិននេះ។ Mixue ផ្តល់ជូនតែ ភេសជ្ជៈផ្លែឈើ កាហ្វេ និងការ៉េម ជាមួយនឹងតម្លៃជាមធ្យមត្រឹមតែ ១ដុល្លារប៉ុណ្ណោះ៕

The post ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សចិន Mixue កើនទ្រព្យសម្បត្តិលើសអតីត CEO Starbucks ជាលើកដំបូង appeared first on .

Starbucks កំពុងពិចារណាលក់ភាគហ៊ុននៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង
ក្រុមហ៊ុនហាងកាហ្វេដ៏ល្បីឈ្មោះរបស់ពិភពលោក Starbucks ថ្មីៗនេះ កំពុងពិចារណាលក់ភាគហ៊ុននៅក្នុងប្រតិបត្តិការរបស់ខ្លួននៅប្រទេសចិន ខណ:ពេលដែលពួកគេកំពុងស្វែងរកភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជំរុញដល់កំណើននៃការលក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

យោងតាមអ្នកនាំពាក្យសកលរបស់ Starbucks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងប្តេជ្ញាអស់ពីចិត្តចំពោះអាជីវកម្មរបស់យើងនៅក្នុងប្រទេសចិន រួមជាមួយដៃគូរបស់យើង និងការអភិវឌ្ឍរយៈពេលវែងនៅក្នុងទីផ្សារប្រទេសនេះ” ។

ក្រុមហ៊ុនបានបន្ថែមឲ្យដឹងទៀតថា “ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលប្រាក់ចំណូលនៅក្នុងត្រីមាសទី៤ យើងកំពុងចំណាយពេលដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសចិន និងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ យើងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីកំណត់ផ្លូវឆ្ពោះទៅរកការរីកចម្រើនដ៏ល្អបំផុត រួមទាំងការស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”។

យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា Starbucks កំពុងវាយតម្លៃជម្រើសផ្សេងៗសម្រាប់អាជីវកម្មនៅក្នុងប្រទេសចិនរបស់ខ្លួន រួមទាំងការលក់ភាគហ៊ុនដ៏មានសក្តានុពលផងដែរ។ សកម្មភាពបែបនេះ អាចទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនចិន ឬក្រុមហ៊ុនក្នុងស្រុកដែលមានបទពិសោធននៅក្នុងឧស្សាហកម្មដូចគ្នានេះ។

គួរឲ្យដឹងផងដែរថា យុទ្ធសាស្រ្តស្រដៀងគ្នានេះ ក៏ត្រូវបានអនុវត្តដោយក្រុមហ៊ុនម៉ាកយីហោធំៗរបស់ពិភពលោកផ្សេងទៀត រួមទាំងក្រុមហ៊ុន McDonald’s Corp និង Yum Brands Inc ផងដែរ ដែលបានលក់ភាគហ៊ុននៅក្នុងអាជីវកម្មចិនរបស់ពួកគេ ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីបង្កើនចំណែកទីផ្សារ និងស្របតាមយុទ្ធសាស្រ្តក្នុងស្រុក។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Starbucks ដំណើរការហាងជាង ៧ ៥០០ កន្លែង នៅក្នុងទីក្រុងជាង ២៥០ នៅក្នុងប្រទេសចិន៕

The post Starbucks កំពុងពិចារណាលក់ភាគហ៊ុននៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង appeared first on .

ស្ងាត់ៗ Starbucks គ្រោងបើកហាងលក់កាហ្វេនៅជិតព្រំដែនប្រទេសកូរ៉េខាងជើង
Starbucks Korea ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបើក​សាខាថ្មីមួយរបស់ខ្លួន ​នៅ​កន្លែង​សង្កេតការណ៍​ ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដោយមានចម្ងាយ​ត្រឹមតែ ១,៤ គីឡូម៉ែត្រ ប៉ុណ្ណោះ ពី​ព្រំដែន​បែងចែកគ្នារវាងកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

ទីតាំងថ្មីរបស់ហាងលក់កាហ្វេដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ នឹងស្ថិតនៅជាន់ទីពីរនៃអគារ Jogang Observatory ក្នុងឧទ្យាន Aegibong Peace EcoPark ខណ: Starbucks គ្រោងនឹងដំណើរការបើកហាងថ្មីរបស់ខ្លួនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ។

គួរឲ្យដឹងថា ហាងទំហំ ១៣៦ ម៉ែត្រការ៉េ ដែលមានកៅអីប្រហែល ១០ នឹងផ្តល់ឲ្យភ្ញៀវអាចមើលឃើញទិដ្ឋភាពទាំងស្រុង ទៅកាន់តំបន់ Kaepung ក្នុងខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។

ឧទ្យាន Aegibong Peace EcoPark ត្រូវបានទទួលស្គាល់ថាជាកន្លែងមួយសម្រាប់ការអភិរក្សបរិស្ថាន និងបម្រើជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទសត្វដែលជិតផុតពូជ ហើយត្រូវបានកំណត់យ៉ាងតឹងរ៉ឹងលើការចេញចូលរបស់ជនស៊ីវិល ខណ:អ្នកទស្សនាទាំងអស់ ចាំបាច់ត្រូវត្រួតពិនិត្យដោយយោធា មុនពេលអាចចូលទៅក្នុងឧទ្យានបាន។

ជម្រាបជូនផងដែរថា ប្រទេសកូរ៉េខាងត្បូងមានហាង Starbucks សរុបចំនួន ១ ៨៩៣ គិតត្រឹមឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតទីបួន នៅទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន BusinessKorea ៕

The post ស្ងាត់ៗ Starbucks គ្រោងបើកហាងលក់កាហ្វេនៅជិតព្រំដែនប្រទេសកូរ៉េខាងជើង appeared first on .

នាយកប្រតិបត្តិថ្មី Starbuck នឹងទទួលបានប្រាក់បៀវត្សរ៍រហូតដល់ទៅខ្ទង់រយលានដុល្លារ ក្នុងមួយឆ្នាំៗ
នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនកាហ្វេដ៏ធំបំផុតមួយរបស់ពិភពលោក Starbuck លោក Brian Niccol នឹងទទួលបាននូវប្រាក់បៀវត្សរ៍ និងប្រាក់លើកទឹកចិត្តផ្សេងៗសរុបរហូតដល់ទៅ ១១៣លានដុល្លារ ច្រើនដាច់ជាងបណ្តាបុគ្គលិកផ្សេងទៀត ដែលធ្វើការក្នុងក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពី Business Insider ។

ផ្អែកតាមឯកសារដែល Starbuck បានធ្វើកិច្ចព្រមព្រៀងជាមួយ SEC កាលពីថ្ងៃទី១៤ ខែសីហា បានបង្ហាញថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោក Niccol នឹងមានចំនួន ១,៦លានដុល្លារ រីឯប្រាក់រង្វាន់លើកទឹកចិត្តក៏នឹងមានចំនួនដល់ទៅ ៧,២លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់បន្ថែមប្រមាណ ១០លានដុល្លារទៀត ក៏នឹងប្រគល់ជូនលោកផងដែរ។

អនុលោមទៅនឹងកិច្ចព្រមព្រៀងនោះ ប្រាក់ចំណូលភាគច្រើនរបស់លោក នឹងមកជាទម្រង់ភាគហ៊ុនក្នុងក្រុមហ៊ុន។ កាលបរិច្ឆេទទទួលបានភាគហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា លោក Niccol នឹងទទួលបានភាគហ៊ុនមានតម្លៃចន្លោះពី ៧៥លានដុល្លារ ទៅ ៨០លានដុល្លារ ហើយក៏នឹងមានសិទ្ធទទួលបានភាគហ៊ុនប្រចាំឆ្នាំចំនួន ២៣លានដុល្លារផងដែរ នៅអំឡុងឆ្នាំសារពើពន្ធបន្ទាប់របស់ក្រុមហ៊ុន។

គួរឲ្យដឹងដែរថា នៅសហរដ្ឋអាមេរិកប្រាក់ខែជាមធ្យមរបស់បុគ្គលិកផ្នែក Barista របស់ Starbuck គឺទទួលបានខ្ទង់ ៤៩ ២៨៧ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើតាមការឲ្យដឹងពីស្ថាប័ន Glassdoor ៕

The post នាយកប្រតិបត្តិថ្មី Starbuck នឹងទទួលបានប្រាក់បៀវត្សរ៍រហូតដល់ទៅខ្ទង់រយលានដុល្លារ ក្នុងមួយឆ្នាំៗ appeared first on .

ផ្នត់គំនិតជាតិនិយម គាំទ្រផលិតផលក្នុងស្រុក នាំឲ្យ Starbuck ឈរជើងមិនបានយូរលើទឹកដីអូស្ត្រាលី
បើនិយាយអំពីអាជីវកម្មកាហ្វេដែលលេចធ្លោ និងមានប្រជាប្រិយភាពបំផុត គេមិនរំលងនិយាយអំពីម៉ាកយីហោកាហ្វេ Starbuck របស់អាមេរិកនោះឡើយ ដ្បិតថាក្រុមហ៊ុនមានហាងដល់ទៅជាង ៣៨ ០០០ហាងទូទាំងពិភពលោក និងមានអតិថិជនគាំទ្រភ្លូកភ្លូកដី។ ទោះបីជាជោគជ័យក៏ពិតមែន ប៉ុន្តែ Starbuck នៅតែចាំមិនភ្លេច ព្រោះធ្លាប់បានបិទហាងសឹងតែគ្រប់កន្លែងនៅលើទឹកដីអូស្ត្រាលី ព្រមទាំងខាតបង់លុយអស់ខ្ទង់លានដុល្លារ ដោយសារតែជនជាតិមួយនេះ មានទំនោរគាំទ្រផលិតផលក្នុងស្រុក ជាងជាងផលិតផលនាំចូល។

ដើមឡើយ ក្រុមហ៊ុន Starbuck បានសម្លឹងឃើញប្រទេសអូស្ត្រាលីជាឱកាសមាសរបស់ខ្លួន ក្នុងការចាក់ទុនវិនិយោគ ដ្បិត GDP និងទីផ្សារកាហ្វេរបស់ប្រទេសមានទំហំធំ ជាហេតុជំរុញឲ្យ Starbuck សម្រចបញ្ចូលអាជីវកម្មរបស់ខ្លួនក្នុងអំឡុងឆ្នាំ២០០០ ។ រហូតមកដល់ឆ្នាំ២០០៨ Starbuck បានបើកសាខារបស់ខ្លួនដល់ទៅចំនួន ៨៧ទីតាំងទូទាំងប្រទេស ឬស្មើនឹងមួយឆ្នាំពង្រីកសាខាបានចំនួន ១១ទីតាំង។

ការពង្រីកខ្លួនលឿនរហ័សជាងការធ្វើទីផ្សារដូច្នេះ បានធ្វើឲ្យក្រុមហ៊ុនផុងខ្លួនខាតបង់ទឹកប្រាក់អស់ខ្ទង់ ១០៥លានដុល្លារត្រឹមរយៈពេល ៧ឆ្នាំដំបូង និងបានខ្ចីបំណុលពីសហរដ្ឋអាមេរិកចំនួន ៥៤លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាក្តី ហាង Starbuck ចំនួនពីរភាគបី ក្នុងប្រទេសអូស្ត្រាលី ត្រូវបានបិទជាបន្តបន្ទាប់ ព្រោះតែប្រជាជនរបស់ប្រទេសមួយនេះ មានផ្នត់គំនិតគាំទ្រផលិតផលក្នុងស្រុក ជាជាងផលិតផលនាំចូល។

ការគាំទ្រផលិតផលក្នុងស្រុក និងពង្រីកខ្លួនលឿនរហ័ស មិនមើលពីទីផ្សារអាចថាជាកត្តាមួយផ្នែក ប៉ុន្តែចំណុចដ៏សំខាន់មួយទៀត គឺជាការដាក់ក្តីរំពឹងខ្ពស់។ ភាពជោគជ័យនាទឹកដីសហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមហ៊ុន Starbuck រំពឹងថានឹងអាចយកគំរូអាជីវកម្មរបស់ខ្លួន មករកស៊ីនៅឯប្រទេសផ្សេងៗទៀតបាន។ ផ្ទុយពីការគិត វប្បធម៌ទទួលទាន និងការចំណាយប្រាក់លើកាហ្វេរបស់អាមេរិក និងអូស្ត្រាលី មានភាពខុសគ្នា ជាហេតុនាំឲ្យមានការធ្លាក់ចុះនៃការគាំទ្រ។ ការធ្លាក់ចុះបែបនេះ ក៏អាចដោយសារតែកាហ្វេ Starbuck មានតម្លៃថ្លៃជាងកាហ្វេ ឬភេសជ្ជៈទូទៅផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលី ហើយជនជាតិអូស្ត្រាលីចូលចិត្តទទួលទានកាហ្វេ Espresso ដែលមានរសជាតិដិតខ្លាំង ខុសស្រឡះពីម៉ឺនុយភេសជ្ជៈផ្អែមៗរបស់ Starbucks ។

សូមជម្រាបបន្ថែមថា សព្វថ្ងៃហាងកាហ្វេ Starbucks នៅមានទីតាំងមួយចំនួនទៀតដែរ ប៉ុន្តែផ្តោតជាចម្បងទៅលើជនបរទេស ដូចជានិស្សិត ឬអ្នកធ្វើការ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។ ដោយឡែក​បើផ្អែកតាមគេហទំព័រ Statistics បានបង្ហាញទិន្នន័យថា Starbuck នៅទូទាំងពិភពលោក បានពង្រីកខ្លួនជាបន្តបន្ទាប់ ព្រមទាំងបានទាញចំណូលចំនួនប្រមាណ ២៩ពាន់លានដុល្លារកាលពីឆ្នាំមុន៕

The post ផ្នត់គំនិតជាតិនិយម គាំទ្រផលិតផលក្នុងស្រុក នាំឲ្យ Starbuck ឈរជើងមិនបានយូរលើទឹកដីអូស្ត្រាលី appeared first on .