Starbucks គ្រោងបិទ​ហាង​រាប់​រយ ​ក្នុង​ផែនការរៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញតម្លៃ ១ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេកំពូលរបស់អាមេរិក Starbucks បាននិយាយថា ខ្លួននឹងបិទហាងរាប់រយនៅអាមេរិកខាងជើង រួមទាំងហាងដ៏ល្បីល្បាញរបស់ខ្លួននៅរដ្ឋ Seattle ផងដែរ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធឡើងវិញ​ដែលរំពឹងថានឹងត្រូវចំណាយអស់ទឹកប្រាក់ ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការចុងក្រោយនេះ ចំនួនហាងកាហ្វេសរុបរបស់ Starbucks នៅសហរដ្ឋអាមេរិក និងកាណាដា ត្រូវបានគរំពឹងថានឹងធ្លាក់ចុះ ១% ឬច្រើនជាងរាប់រយហាង នៅចុងឆ្នាំសារពើពន្ធ ២០២៥។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Brian Niccol កំពុងព្យាយាមស្តារឡើងវិញនូវហាងកាហ្វេរបស់ខ្លួន ដើម្បីនាំអតិថិជនត្រលប់មកវិញ បន្ទាប់ពីមានការធ្លាក់ចុះនៃការលក់នៅសហរដ្ឋអាអាមេរិកអស់ ៦ត្រីមាសជាប់ៗគ្នារួចមក។

មិនតែប៉ុណ្ណោះ លោក Brian បាននិយាយថា ៖“ក្នុងអំឡុងពេលពិនិត្យ យើងបានកំណត់ហាងដែលមិនអាចបង្កើតកន្លែងដែលអតិថិជន និងដៃគូរបស់យើងរំពឹងទុក ឬកន្លែងដែលមិនបានផ្តល់លទ្ធភាពដល់ដំណើរការហិរញ្ញវត្ថុ។ ហើយហាងទាំងនោះ នឹងត្រូវបានបិទ” ។

ជម្រាបជូនផងដែរថា ជុំវិញការចំណាយនៃការបិទហាងនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៨៥% នៃកញ្ចប់ ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន ដោយនៅសល់ ១៥០លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយសម្រាប់ប្រាក់បំណាច់របស់បុគ្គលិកដែលត្រូវបញ្ឈប់៕​