Trump Organization

ក្រុមហ៊ុនលោក ត្រាំ ចុះកិច្ចព្រមព្រៀងសង់អគារខ្ពស់កប់ពពកតម្លៃជាង ១ពាន់លានដុល្លារ នៅអូស្ត្រាលី
ក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់អាគារខ្ពស់កប់ពពកដំបូងរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ក្នុងគម្រោងមួយដែលមានតម្លៃសរុបប្រមាណ ១,៥ពាន់លានដុល្លារអូស្រ្តាលី (១,០៦ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

គម្រោងអគារកប់ពពកកម្ពស់ ៩១ ជាន់នេះ នឹងត្រូវសាងសង់ឡើងនៅតំបន់ឆ្នេរដ៏ពេញនិយម Gold Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍនិយាយថា វានឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ប្រទេសផងដែរ។

យ៉ាងណាមិញ បើតាមលោក David Young នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុក Altus Property Group បាននិយាយថា គម្រោងអភិវឌ្ឍនេះមានរយៈពេលជិត ២០ឆ្នាំមកហើយ ​ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយ ទើបតែត្រូវបានចុះហត្ថលេខា នៅរីសត Mar-a-Lago កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Trump Organization កំពុងស្ថិតនៅក្នុងដំណើរការនៃការរចនា វិស្វកម្ម សាងសង់ និងការងារដំឡើងផ្សេងៗ ដោយអគារនេះនឹងត្រូវបានគ្រប់គ្រងការសាងសង់ទាំងស្រុងដោយក្រុមហ៊ុនរបស់អូស្ត្រាលីផ្ទាល់៕​

The post ក្រុមហ៊ុនលោក ត្រាំ ចុះកិច្ចព្រមព្រៀងសង់អគារខ្ពស់កប់ពពកតម្លៃជាង ១ពាន់លានដុល្លារ នៅអូស្ត្រាលី appeared first on .

កូនម្នាក់របស់លោក ត្រាំ នឹងបង្ហាញវត្តមានក្នុងពិធីបើកការដ្ឋានគម្រោងតម្លៃ ១,៥ពាន់លានដុល្លារ នៅវៀតណាម
ក្រុមហ៊ុន Trump Organization ដែលជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍មកថានឹងចាប់ផ្តើមបើកការដ្ឋាន ទៅលើគម្រោងដែលមានតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារ នៅថ្ងៃទី២១ ខែឧសភានេះ ខណ:ក៏មានការចូលរួមសំណាក់លោក Eric Trump ក្នុងចំណោមភ្ញៀវពិសេសផ្សេងទៀត ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

គម្រោងដ៏ធំបំផុតមួយ ដែលលាតសន្ធឹងលើផ្ទៃដី ៩៩០ ហិកតា ស្ថិតនៅក្នុងខេត្ត Hung Yen ដោយក្នុងនោះរួមមានការសាងសង់សណ្ឋាគារ ​រមណីយដ្ឋាន​ ទីលានវាយកូនហ្គោល និងលំនៅឋានបែបទំនើបផងនោះ ទើបតែត្រូវបានរដ្ឋាភិបាលវៀតណាម សម្រេចអនុម័ត កាលពីថ្ងៃទី១៧ ខែឧសភា។

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Eric Trump ដែលជាកូនប្រុសរបស់ប្រធានាធិបតី លោក​ ត្រាំ និងគណៈប្រតិភូមកពីក្រុមហ៊ុន Trump Organization ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋាន និងពិភាក្សាជាមួយមន្ត្រីក្នុងតំបន់ លើសំណើសាងសង់ប៉មនៅក្នុងតំបន់ Thu Thiem នៃរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេស។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងរវាង Trump Organization និងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen រួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម Kinh Bac City ដែលជាដៃគូវិនិយោគក្នុងស្រុក ត្រូវបានប្រកាសឡើងកាលពីឆ្នាំមុនមកម្លេះ សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានដែលនឹងរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយប្រាំ ទីលានវាយកូនហ្គោល និងលំនៅដ្ឋានបែបប្រណីតៗ៕

The post កូនម្នាក់របស់លោក ត្រាំ នឹងបង្ហាញវត្តមានក្នុងពិធីបើកការដ្ឋានគម្រោងតម្លៃ ១,៥ពាន់លានដុល្លារ នៅវៀតណាម appeared first on .

ទីបំផុត វៀតណាម អនុម័តផែនការវិនិយោគតម្លៃ ១,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនលោក ត្រាំ
យោងតាមកាសែតរដ្ឋ Tuoi Tre បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាម បានអនុម័តផែនការវិនិយោគដ៏មួយដែលមានតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន Trump Organization ដែលជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូស្រុក សម្រាប់ការអភិវឌ្ឍទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យ។

គម្រោងដ៏ធំនេះ នឹងត្រូវលាតសន្ធឹងលើផ្ទៃដី ៩៩០ ហិចតា ដោយក្នុងនោះនឹងមានទីលានវាយកូនហ្គោល រមណីយដ្ឋាន សណ្ឋាគារ និងគម្រោងលំនៅដ្ឋានបែបទំនើប។ កាសែត Tuoi Tre បាននិយាយទៀតថា ការវិនិយោគនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសនេះ ហើយដំណើរការរហូតដល់ត្រីមាសទីពីរនៃឆ្នាំ២០២៩ ដោយផ្អែកទៅលើឯកសារដែលត្រូវបានចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ។

គួរឲ្យដឹងផងដែរថា គម្រោងនេះ គឺត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Kinhbac City និង Trump Organization ដែលជាក្រ៊ុមហ៊ុនវិនិយោគពហុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានប្រកាសដំបូងកាលពីខែតុលា មកម្លេះ។

ជម្រាបជូនថា ការអនុម័តនេះ បានកើតឡើងចំពេលដែលការចរចាពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយក្នុងតំបន់នោះ កំពុងស្វែងរកការចៀសវាងពន្ធគយនាំចូល ៤៦% ពីសហរដ្ឋអាមេរិក៕

The post ទីបំផុត វៀតណាម អនុម័តផែនការវិនិយោគតម្លៃ ១,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនលោក ត្រាំ appeared first on .

ក្រុមហ៊ុនប្រធានាធិបតីអាមេរិក មានផែនការវិនិយោគរាប់ពាន់លានដុល្លារ នៅវៀតណាម
ក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម កំពុងមានផែនការលើការវិនិយោគជាច្រើនដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ទៅលើទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យ នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា Trump Organization ជាមួយនឹងដៃគូរបស់ខ្លួន គ្រោងនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះ គម្រោងទី១ នឹងត្រូវចាប់ផ្តើមដំណើរការនៅក្នុងខែឧសភា ពោលគឺត្រឹមតែពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងជាមួយគ្នា ហើយចំពោះគម្រោងទី២ វិញ អាចត្រូវប្រកាសនៅឆ្នាំនេះ ផងដែរ។

គួរឲ្យដឹងផងដែរថា ការប្រកាសបើកការដ្ឋានសាងសង់គម្រោងដំបូងដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ និងមានទីតាំងនៅជិតរដ្ឋធានីហាណូយរបស់វៀតណាមនេះ ត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលវិធានការពន្ធទៅវិញទៅមក របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចូលជាធរមាន នាថ្ងៃទី២ ខែមេសាខាងមុខ ខណ:ពន្ធថ្មីនេះ នឹងដាក់លើប្រទេសណាដែលមានអតុល្យភាពពាណិជ្ជកម្ម ជាមួយអាមេរិក។

ជម្រាបជូនផងដែរថា ដំបូងឡើងគម្រោងនេះ ត្រូវបានប្រកាសកាលពីខែតុលា ដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Kinhbac City ដែលជាដៃគូវៀតណាមរបស់ Trump Organization ប៉ុន្តែពេលវេលាពិតប្រាកដនៃគម្រោងសាងសង់ទាំងនោះ មិនត្រូវបានរាយការណ៍ឲ្យដឹងពីមុនមកនោះទេ៕

The post ក្រុមហ៊ុនប្រធានាធិបតីអាមេរិក មានផែនការវិនិយោគរាប់ពាន់លានដុល្លារ នៅវៀតណាម appeared first on .