Vladimir Putin

រុស្ស៊ីត្រៀមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងតំបន់អាស៊ីកណ្តាល
អំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៧ ឧសភា ប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirxiyoyev បានមានប្រសាសន៍ថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយនៅអ៊ូសបេគីស្ថាន ហើយវាក៏ជាគម្រោងដំបូងគេសាងសង់នៅប្រទេសស្ថិតក្នុងតំបន់អាស៊ីកណ្តាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

ក្នុងជំនួបនោះលោក ពូទីន ក៏បានលើកឡើងផងដែរថា៖ “ប្រទេសរុស្ស៊ីនឹងដាក់ទុនវិនិយោគប្រមាណ ៤០០លានដុល្លារចូលទៅក្នុងគម្រោងវិនិយោគរួមគ្នាចំនួន ៥០០លានដុល្លារជាមួយអ៊ូសបេគីស្ថាន”។ ម្យ៉ាងវិញទៀត បើយោងតាមឯកសារដែលចេញផ្សាយដោយវិមានក្រឹមឡាំង ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom នឹងតំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនប្រាំមួយគ្រឿង ដែលមានសមត្ថភាពផលិតកម្លាំងបាន ៥៥មេហ្គាវ៉ាត់។

កិច្ចព្រមព្រៀងមួយនេះ នឹងបង្ហាញពីសមត្ថភាពរបស់រុស្ស៊ី ដែល​អាច​នាំ​ចេញ​មិនមែន​ត្រឹម​តែ​ថាមពល​​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​​​ចូលទៅ​ក្នុង​ទីផ្សារ​អាស៊ី បើ​ទោះ​ជា​​មហា​អំណាច​​រុស្ស៊ី ​កំពុង​ស្ថិត​​ក្រោម​សម្ពាធ​ទណ្ឌកម្ម​អន្តរជាតិ​ក៏​ដោយ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សារវាងលោក ពូទីន និងលោក Mirziyoyev ធ្វើឡើងនៅក្នុងរដ្ឋធានី Tashkent ប្រទេសអ៊ូសបេគីស្ថាន ខណៈដែលវាជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទីបីរបស់កំពូលមេដឹកនាំរុស្ស៊ី ចាប់តាំងពីបានសច្ចាប្រណិធានក្នុងអាណត្តិជាប្រធានាធិបតីលើកទីប្រាំ កាលពីដើមខែឧសភា៕

The post រុស្ស៊ីត្រៀមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងតំបន់អាស៊ីកណ្តាល appeared first on .

ប្រធានាធិបតីរុស្ស៊ីសរសើរ Elon Musk ពេញៗមាត់ ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីនបានសរសើរទៅដល់មហាសេដ្ឋីបច្ចេកវិទ្យារបស់អាមេរិក លោក Elon Musk នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា នាពេលដែលលោកត្រូវបានគេសាកសួរអំពីភាពជោគជ័យនៃក្រុមហ៊ុន SpaceX លើឧស្សាហកម្មដឹកជញ្ជូនអវកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

លោក ពូទីន បាននិយាយថា Musk គឺជាមនុស្សពូកែម្នាក់ ដែលនេះត្រូវបានគ្រប់គ្នាទទួលស្គាល់ ហើយខ្ញុំគិតថាគាត់ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកហើយ។

លោកបន្តថា Musk ជាអ្នកជំនួញដ៏សកម្ម និងមានទេពកោសល្យ ហើយកំពុងទទួលបានភាពជោគជ័យជាច្រើន​ រួមទាំងការគាំទ្រពីរដ្ឋាភិបាលអាមេរិកផងដែរ។

ការសរសើរជាសាធារណៈនេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមហាសេដ្ឋីអាមេរិក លោក Elon Musk បានបិទការប្រើប្រាស់សេវាអ៊ីនធឺណេត Starlink ខណៈកាលពីខែកញ្ញាឆ្នាំមុនលោកបានសន្យានឹងប្រទេសអ៊ុយក្រែនដើម្បីផ្គត់ផ្គង់បណ្តាញទំនាក់ទំនង តាមរយៈផ្កាយរណប Starlink នៅកំពង់ផែ Sevastopol ឧបទ្វីបគ្រីមៀរ៕

The post ប្រធានាធិបតីរុស្ស៊ីសរសើរ Elon Musk ពេញៗមាត់ ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា appeared first on .

ដូណាល់ ត្រាំ៖ បើលោកនៅបន្តកាន់អំណាច រុស្ស៊ីគ្មានថ្ងៃវាយអ៊ុយក្រែនឡើយ
កាលពីថ្ងៃច័ន្ទកន្លងទៅ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកធ្លាប់​និយាយជាមួយ​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចំពោះការពន្យារពេលវាយប្រហារ លើប្រទេសអ៊ុយក្រែន។

យោងតាមកិច្ចសម្ភាសន៍ជាពិសេស​របស់​សារព័ត៌មាន Fox News អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកបានប្រាប់ទៅកាន់ មេដឹកនាំរុស្ស៊ីថា ការវាយប្រហារលើអ៊ុយក្រែន នឹងបង្ក​ជា “វិនាសកម្ម​ដ៏អាក្រក់” ហើយរុស្សីនឹងត្រូវ​ជួបផលវិបាកជាច្រើន។

“ជាមួយពូទីន ខ្ញុំមានទំនាក់ទំនងល្អណាស់ ហើយបើទោះជាមិនសូវបាននិយាយគ្នា តែខ្ញុំ និងគាត់​មានទំនាក់ទំនង​យ៉ាង​រឹងមាំ។ គាត់ (ពូទីន) នឹងមិនវាយប្រហារអ៊ុយក្រែនឡើយ បើសិនជា​ខ្ញុំនៅកាន់អំណាច តែនេះខ្ញុំចុះចេញហើយ ទើបគាត់ធ្វើវា”។ នេះបើតាមសម្ដី​របស់​លោក ដូណាល់ ត្រាំ បាននិយាយ​នៅក្នុងបទសម្ភាសន៍។

បន្ថែមពីនោះ លោក ត្រាំ ថែមទាំងសង្កត់ធ្ងន់ថា បើសិនជាសង្គ្រាមទើបនឹងផ្ទុះ លោកមានសមត្ថភាពចរចា​ឲ្យ​ប្រទេសទាំង ២ ដោះស្រាយគ្នាបានដោយសន្តិវិធី ​ក្នុងរយៈពេល ២៤ ម៉ោង ព្រោះនេះគឺជាជំនាញរបស់លោក ក្នុងនាមជា​អ្នកធុរកិច្ចដ៏ជោគជ័យ​មួយរូប ប៉ុន្តែអ្វីៗ​គឺហួសពេលហើយ។

សូមជម្រាបថា គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាន​អូសបន្លាយអស់​រយៈពេលច្រើនជាង ៤៨០ថ្ងៃ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត ខណៈសេដ្ឋកិច្ច​សកល​ក៏​ជួប​វិបត្តិជាច្រើន ដោយសារបញ្ហាមួយនេះដូចគ្នា៕

The post ដូណាល់ ត្រាំ៖ បើលោកនៅបន្តកាន់អំណាច រុស្ស៊ីគ្មានថ្ងៃវាយអ៊ុយក្រែនឡើយ appeared first on .

មនុស្សជំនិតពូទីន៖ សង្គ្រាមនៅអ៊ុយក្រែនអាចអូសបន្លាយដល់រយៈពេលរាប់ទសវត្ស
សម្ព័ន្ធមិត្តកំពូលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សង្រ្គាមអ៊ុយក្រែនអាចអូសបន្លាយរាប់ទសវត្សរ៍ ជាមួយនឹងរយៈពេលដ៏យូរនៃការប្រយុទ្ធគ្នា។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មានរុស្ស៊ី RIA។

Russia’s Deputy head of the Security Council Dmitry Medvedev speaks during a news conference in Vientiane, Laos, May 23, 2023. Sputnik/Yekaterina Shtukina/Pool via REUTERS

ប្រភពដដែលបន្ថែមទៀតថា អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាន​និយាយ​អំឡុងពេល​បំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ខណៈបុគ្គលម្នាក់នេះ​តែងតែ​បញ្ចេញមតិ​ខ្លាំងៗ​ ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

“សង្គ្រាមមួយនេះ នឹងអូសបន្លាយរយៈពេលយូរណាស់ ហើយថាមិនត្រូវអាចដល់​រាប់ទសវត្ស​ឯណោះ។ ដរាបណានៅតែមានការលូកដៃពី​មជ្ឈដ្ឋានខាងក្រៅ វានឹងបន្តមាន​ការ​ចរចា និងសង្គ្រាម​ដូចជា ចរចា ៣ឆ្នាំ ប្រយុទ្ធគ្នា ២ឆ្នាំ ហើយសកម្មភាពបែបនេះ​នឹង​បន្តកើតមានដដែលៗ”។ នេះបើតាមសម្ដី​របស់លោក​ Medvedev បាននិយាយ។

សូមជម្រាបដែរថា កាលពីខែមករាកន្លងទៅ លោក Medvedev បាននិយាយ​ថា បើសិនជា​រុស្ស៊ី​ចាញ់សង្គ្រាម ហេតុការណ៍កាន់តែអាក្រក់អាចកើតមានឡើង ពោលគឺនឹងអាចផ្ទុះសង្គ្រាមលោក​ជាមិនខាន៕

The post មនុស្សជំនិតពូទីន៖ សង្គ្រាមនៅអ៊ុយក្រែនអាចអូសបន្លាយដល់រយៈពេលរាប់ទសវត្ស appeared first on .

ពូទីន គ្រោងបំពេញទស្សនកិច្ចទៅអ៊ុយក្រែន ចូលរួមកិច្ចប្រជុំមេបញ្ជាការយោធា
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មានបំណងចង់ធ្វើទស្សនកិច្ចទៅកាន់ ២តំបន់នៅប្រទេស​អ៊ុយក្រែន ដែលរុស្ស៊ីធ្លាប់អះអាងថាបានកាត់បញ្ចូលជាតំបន់របស់ខ្លួន​កាលពីឆ្នាំទៅ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តំបន់​ដែល​ពូទីន​មាន​បំណងចង់​បំពេញទស្សនកិច្ច​នោះគឺ Kherson និង Luhansk ដើម្បីចូលរួម​កិច្ចប្រជុំជាមួយមេបញ្ជាការយោធា ហើយក៏នឹង​បំពេញទស្សនកិច្ចនៅទីស្នាក់ការ​ឆ្មាំ​ជាតិ​នាពេល​ក្រោយ។

គួររំលឹកដែរថា បើទោះជារុស្ស៊ីអះអាងថាពួកគេបានកាត់យក​តំបន់ Kherson, Zaporizhzhia និង Luhansk ប៉ុន្តែអ៊ុយក្រែន​និងសម្ព័ន្ធមិត្តលោកខាងលិច ទាត់ចោលសេចក្ដីប្រកាសមួយនោះ ខណៈ​បច្ចុប្បន្ន​កងកម្លាំងរុស្ស៊ី​កំពុង​គ្រប់គ្រង​នៅ​ផ្នែក​មួយ​នៃ​តំបន់​ទាំងនោះ។

សូមជម្រាបដែរថា កន្លងមកលោក ពូទីន កម្រធ្វើទស្សនកិច្ចទៅកាន់តំបន់អ៊ុយក្រែន​ដែល​រុស្ស៊ី​អះអាង​ថាបាន​កាត់យកនោះឡើយ បើទោះជាមេដឹកនាំលោកខាងលិច​សម្រុក​មក​បំពេញ​ទស្សនកិច្ចនៅ​ទីនោះក្ដី ពោលកាលពីខែមុន​លោក​ទើបតែ​បំពេញទស្សនកិច្ច​ទៅកាន់​តំបន់ Crimea និងទីក្រុង Mariupol ប៉ុណ្ណោះ៕

The post ពូទីន គ្រោងបំពេញទស្សនកិច្ចទៅអ៊ុយក្រែន ចូលរួមកិច្ចប្រជុំមេបញ្ជាការយោធា appeared first on .

ប្រេស៊ីលបញ្ជូនបេសកជនជាន់ខ្ពស់ទៅជួបពូទីន ពន្លឿនការចរចាសន្តិភាពជាមួយអ៊ុយក្រែន
ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានបញ្ជូនបេសកជនជាន់ខ្ពស់ ជាទីប្រឹក្សាគោល​នយោបាយបរទេស ទៅជួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អំពីការ​ពន្លឿនការចរចាសន្តិភាព និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNN។

លោក Celso Amorim ដែលបាន​ជួបជជែកជាមួយ​មេដឹកនាំរុស្ស៊ីបាន​បង្ហើបថា ការចរចា​អាច​នៅមានសង្ឃឹម ប៉ុន្តែមិនមែនមានន័យថា វាអាចទៅរួចទាំងស្រុងនោះឡើយ។

បេសកជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា លោកបានជួបជជែក និងញាំអាហារថ្ងៃត្រង់​ជាមួយ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដែលនឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រេស៊ីល នាថ្ងៃទី ១៧ មេសា និង​ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី​លេខាធិការក្រុមប្រឹក្សាសន្តិសុខ Nikolai Patrushev និងទីប្រឹក្សាកិច្ចការអន្តរជាតិ Yuri Ushakov។

សូមជម្រាបដែរថា លោក Celso បានជួបជជែកជាមួយពូទីន​រយៈពេលមួយម៉ោង សម្រាប់ដំណើរ​ទស្សនកិច្ច​មិនប្រាប់ទុកមុនមួយនេះ ហើយលោកមិនបានបង្ហើបឲ្យដឹងពី​ព័ត៌មាន​ជាក់លាក់ ជុំវិញ​កិច្ចពិភាក្សា​មួយ​នេះឡើយ៕

The post ប្រេស៊ីលបញ្ជូនបេសកជនជាន់ខ្ពស់ទៅជួបពូទីន ពន្លឿនការចរចាសន្តិភាពជាមួយអ៊ុយក្រែន appeared first on .

ប្រធានាធិបតី Erdogan បង្ហើបថា ពូទីនអាចនឹងបំពេញទស្សនកិច្ចនៅតួកគីចុងខែមេសា
ប្រធានាធិបតី Tayyip Erdogan បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសតួកគីនាថ្ងៃទី ២៧ មេសា ចូលរួមពិធីសម្ពោធ​រោងចក្រថាមពលនុយក្លេអ៊ែរ​តំបូង​របស់ពួកគេ ដែលសាងសង់​ដោយក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom។

“ប្រហែលជាមានភាគរយខ្ពស់ដែលលោកពូទីន នឹងមកចូលរួមផ្ទាល់នៅថ្ងៃទី ២៧ មេសា ឬពួកយើង​អាច​នឹងអបអរសាទរ​តាមរយៈ​វីដេអូអនឡាញ”។ នេះបើតាមសម្ដី​របស់​ប្រធានាធិបតី​តួកគីបាន​និយាយទៅកាន់ ATV។

តួកគី នឹងចាប់ផ្ដើមចាក់ប្រេងនុយក្លេអ៊ែរទៅក្នុងរោងចក្រថាមពលនៅ Akkuyu និងដាក់ឈ្មោះ​វា​ជា​រោងចក្រថាមពលនុយក្លេអ៊ែរ​ជាផ្លូវការ​នៅថ្ងៃទី ២៧ មេសា។ នេះបើតាមការចុះផ្សាយពី Reuters។​

យ៉ាងណា វិមានក្រឹមឡាំងបានច្រានចោលព័ត៌មានជុំវិញ​ដំណើរទស្សនកិច្ចរបស់ពូទីន ទៅកាន់តួកគីកាលពីថ្ងៃច័ន្ទ ប៉ុន្តែធ្លាប់និយាយកាលពីថ្ងៃសៅរ៍ថា លោក Putin និង Erdogan បានពិភាក្សាគ្នាក្នុងអំឡុងនិយាយទូរស័ព្ទ អំពីការអនុវត្តជោគជ័យនៃគម្រោងយុទ្ធសាស្ត្ររួម ក្នុងវិស័យថាមពល រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ផងដែរ៕

The post ប្រធានាធិបតី Erdogan បង្ហើបថា ពូទីនអាចនឹងបំពេញទស្សនកិច្ចនៅតួកគីចុងខែមេសា appeared first on .

ចិន និងរុស្ស៊ីចុះកិច្ចព្រមព្រៀងមួយ ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ “យុគសម័យថ្មី”
កាលពីថ្ងៃទី ២១ មីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីង បាន​ចុះកិច្ចព្រមព្រៀងជាមួយ​សម្ព័ន្ធមិត្តត្បូងពេជ្រ វ៉្លាឌីមៀរ ពូទីន ដើម្បី​ពង្រឹងទំនាក់ទំនង​ប្រទេសទាំង ២ ឈានទៅដល់​កិច្ចសហប្រតិបត្តិការ​នា​ “យុគសម័យថ្មី”។ នេះ​បើតាម​ការ​ចុះផ្សាយពី Aljazeera។

“ពួកយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងចំណងមិត្តភាពទ្វេភាគី ដែលកំពុងបោះជំហានចូលក្នុងយុគសម័យថ្មី”។ នេះបើតាមសម្ដី​លោក ស៊ី បាននិយាយទៅកាន់លោក ពូទីន នៅវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។

ថ្នាក់ដឹកនាំចិនក៏បានបន្ថែមថា ចិន និងរុស្ស៊ីគួរតែធ្វើការ​ឲ្យ​កាន់តែ​ស្អិតល្មួត ដើម្បី​ជំរុញ “កិច្ចសហប្រតិបត្តិការជាក់ស្ដែង” ឲ្យកាន់តែខ្លាំងជាងមុន ស្របពេល​លោក ពូទីន​និយាយថា “កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេច” ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស​ទាំង ២ គឺចាត់ទុកជា “អាទិភាព” សម្រាប់​រុស្ស៊ី។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងថ្មី​រវាង​ចិន និងរុស្ស៊ី គឺធ្វើឡើងដើម្បីបន្ថែមទំងន់​លើ​ “ភាពជាដៃគូគ្មានដែនកំណត់” រវាងប្រទេសទាំង ២ ដែលបានប្រកាសកាលពីខែកុម្ភៈឆ្នាំទៅ ពោល​ធ្វើឡើង​តែប៉ុន្មានសប្ដាហ៍ មុនរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន៕

The post ចិន និងរុស្ស៊ីចុះកិច្ចព្រមព្រៀងមួយ ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ “យុគសម័យថ្មី” appeared first on .

ប្រធានាធិបតីចិន អញ្ជើញពូទីនទៅទស្សនកិច្ចនៅប្រទេសចិននាឆ្នាំនេះ
ប្រធានាធិបតីចិន ស៊ី ជិនពីង បាន​អញ្ជើញ​សម្ព័ន្ធមិត្តត្បូងពេជ្រ​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន សម្រាប់ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនវិញម្ដងនាឆ្នាំនេះ។ នេះបើតាម​ការចុះផ្សាយពីសារព័ត៌មាននៅរុស្ស៊ីមួយចំនួន។

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី ០២ នេះផងដែរ លោក ស៊ី ក៏បានអញ្ជើញទៅជួប​សំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin នៅឯ Government House ដោយជជែកគ្នាពី​ចំណងមិត្តភាព​ចិន និងរុស្ស៊ី។

“កាលពីម្សិលមិញ ខ្ញុំបានអញ្ជើញប្រធានាធិបតីពូទីន ទៅទស្សនកិច្ចនៅប្រទេសចិននាឆ្នាំនេះ ពេលណាក៏បានឲ្យតែគាត់គិតថាសក្ដិសម”។ នេះបើតាមសម្ដីមេដឹកនាំចិន និយាយទៅកាន់នាយករដ្ឋមន្ត្រីរុស្ស៊ី។

បន្ថែមពីនោះ លោក ស៊ី ក៏សង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងមូស្គូ គឺជាមិត្តល្អនឹងគ្នា និងជាដៃគូគ្រប់យុទ្ធសាស្ត្រ ខណៈលោកនឹងផ្ដល់ “អាទិភាព” ទៅលើទំនាក់ទំនងជាមួយលោក​ពូទីនជានិច្ច៕

The post ប្រធានាធិបតីចិន អញ្ជើញពូទីនទៅទស្សនកិច្ចនៅប្រទេសចិននាឆ្នាំនេះ appeared first on .

ពូទីន គាស់ស្រាប្រណីតពីចម្ការផ្ទាល់ខ្លួន ទទួលមិត្តសម្លាញ់ស៊ី ជិនពីង
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកាន់ប្រទេស​រុស្ស៊ី ទទួលបាន​ការ​ស្វាគមន៍យ៉ាងកក់ក្ដៅ​ពី​សម្ព័ន្ធមិត្ត​ត្បូងពេជ្រ ពោល​គ្រាន់តែ​ចុះជាន់ដី​រុស្ស៊ី​ភ្លាម មានឧបនាយករដ្ឋមន្ត្រី​នៅ​ចាំ​ទទួល​ជាស្រេច។

ជាន់ដី​រុស្ស៊ី​ភ្លាម លោក ស៊ី ប្រញាប់​ទៅ​ជួប​សម្លាញ់​ពូទីន​ភ្លែត​នៅ​វិមានក្រឹមឡាំង និង​ជជែកគ្នា​ពី​បញ្ហា​មួយ​ចំនួន មុន​ទទួល​ទាន​អាហារ​ពេលល្ងាច​ដ៏​ប្រណីត​បែប VVIP ជាមួយ​មេដឹកនាំរុស្ស៊ី។

យោងតាមការ​ចុះផ្សាយពី Telegraph បាន​បង្ហាញថា សម្រាប់​អាហារពេលល្ងាច​ថ្ងៃដំបូង ប្រធានាធិបតីរុស្ស៊ី គាស់ស្រា​ ២ដប​ដោយផ្ទាល់ ដែលយកពីភូមិគ្រឹះផ្ទាល់ខ្លួន និងមាន​ចំការ​ទំពាំងបាយជូរ​នៅ​ទីនោះ​ស្រាប់ និង​ត្រូវគេ​ជឿថា ស្រាក្រហម​នេះគឺជា​ស្រា​ប្រណីត​មួយ​ប្រចាំ​ប្រទេស។

ចំណែកមុខម្ហូបវិញ គឺធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ខណៈគ្រឿងផ្សំសុទ្ធតែពិសេសៗដូចជា គ្រឿងសមុទ្រក​ពី​ចុង​បូព៌ា​រុស្ស៊ី​ជាដើម៕

The post ពូទីន គាស់ស្រាប្រណីតពីចម្ការផ្ទាល់ខ្លួន ទទួលមិត្តសម្លាញ់ស៊ី ជិនពីង appeared first on .