ប្រធានាធិបតីរុស្ស៊ីសរសើរ Elon Musk ពេញៗមាត់ ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីនបានសរសើរទៅដល់មហាសេដ្ឋីបច្ចេកវិទ្យារបស់អាមេរិក លោក Elon Musk នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា នាពេលដែលលោកត្រូវបានគេសាកសួរអំពីភាពជោគជ័យនៃក្រុមហ៊ុន SpaceX លើឧស្សាហកម្មដឹកជញ្ជូនអវកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយថា Musk គឺជាមនុស្សពូកែម្នាក់ ដែលនេះត្រូវបានគ្រប់គ្នាទទួលស្គាល់ ហើយខ្ញុំគិតថាគាត់ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកហើយ។

លោកបន្តថា Musk ជាអ្នកជំនួញដ៏សកម្ម និងមានទេពកោសល្យ ហើយកំពុងទទួលបានភាពជោគជ័យជាច្រើន​ រួមទាំងការគាំទ្រពីរដ្ឋាភិបាលអាមេរិកផងដែរ។

ការសរសើរជាសាធារណៈនេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមហាសេដ្ឋីអាមេរិក លោក Elon Musk បានបិទការប្រើប្រាស់សេវាអ៊ីនធឺណេត Starlink ខណៈកាលពីខែកញ្ញាឆ្នាំមុនលោកបានសន្យានឹងប្រទេសអ៊ុយក្រែនដើម្បីផ្គត់ផ្គង់បណ្តាញទំនាក់ទំនង តាមរយៈផ្កាយរណប Starlink នៅកំពង់ផែ Sevastopol ឧបទ្វីបគ្រីមៀរ៕