រយៈពេល៥ខែ ឆ្នាំ២០២៣ មានឧកញ៉ា ១៤រូបប៉ុណ្ណោះ បានឡើងងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

រយៈពេល៥ខែ ឆ្នាំ២០២៣ នេះ រាប់ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា មានឧកញ៉ាតែ១៤រូបប៉ុណ្ណោះ បានឡើងងារជាអ្នកឧកញ៉ា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលគេហទំព័រឧកញ៉ាញូស៍ទទួលបាន នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើឧកញ៉ា រូបណាខ្លះទទួលបានគោរមងារអ្នកឧកញ៉ា បន្ទាប់ពីទទួលបានគោរមងារឧកញ៉ារួចហើយនោះ? ខាងក្រោមនេះ ជាបញ្ជីរាយនាមអ្នកឧកញ៉ាទាំង១៤រូប៖

១. ឧកញ៉ា ជា រតនា ស្ថាបនិកនិងជា អគ្គនាយកក្រុមហ៊ុន SUN & MOON Group ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩។

២. ឧកញ៉ា​ លី លីហៀក ឧត្តមភរិយាអ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON Group ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ​នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩។

៣. ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន SB Land and Home ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២។

៤. ឧកញ៉ា ចាប ហុងលី ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (KHANG SEANG LY PROPERTY DEVELOPMENT CO.,LTD) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១។

៥. ឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣០។

៦. ឧកញ៉ា ទៀ ណារ៉ាវុទ្ធ ( ចាង យុនហ្វេង ) អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd ព្រមទាំងជា អនុប្រធានសមាគម មិត្តភាព កម្ពុជា-ចិន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៣៥។

៧. ឧកញ៉ា លឹម រស់ សហស្ថាបនិក ក្រុមហ៊ុន  អាយអិនជី ហូលឌីង (I.N.G Holding) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៦។

៨. ឧកញ៉ា សុទ្ធី ម៉ូនីកា ជាឧត្តមភរិយា អ្នកឧកញ៉ា លឹម រស់​ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥។

៩. ឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៧៨៩។

១០. ឧកញ៉ា មាស ធំ អគ្គនាយក ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក (Kampot Logistics and Port Co., Ltd) និង ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៩៨។

១១.​ ឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ទូកល្បឿនលឿន GTVC Speedboat Cambodia  និងជា ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ ព្រមទាំងទាំងជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូបនៅក្នុងទឹកដី ខេត្តព្រះសីហនុ និង ខេត្តកោះកុង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/១០០០។

១២. ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ នាយកក្រុមហ៊ុន ខេធី គ្រុប  និង ខេធីប៉ា ស៊ីហ្វិក គ្រុប  (KT Group & KT Pacific Group Limited) និងជាម្ចាស់មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ និងផ្សារនាគមាស នៅរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩៨៨។

១៣. ឧកញ៉ា វិញ ហួរ អគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់អគ្គិសនីកំពត អេឡិកទ្រីស៊ីធី សឹបផ្លាយ (Kampot Electricity Supply Co., Ltd) និងជាសហស្ថាបនិក រោងចក្រផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩៨៩។

១៤. ​ឧកញ៉ា ហាន់ ឃាង នាយកប្រតិបត្តិក្រុមហ៊ុន ម៉ូហ៊ឺបា អេនជីនារីង ខេមបូឌា (Muhibbah Engineering Cambodia Co., LTD) ហើយត្រូវបានគេស្គាល់ថា ជាប្រធានក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ខូ អិលធីឌី (Cambodian Petrochemical Co., Ltd) និង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អចលនទ្រព្យ ខេម-ជាឈ័ង រៀល អ៊ីស្ទេត (Cam-Jiachuang Real Estate Co.,Ltd) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩៩០។

សូម​ជម្រាប​ថា បើតាម​របាយការណ៍​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា ​​បាន​ថ្លែង​ក្នុង​ពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ​កាល​ពី​ព្រលប់​ថ្ងៃទី១០ ខែមិថុនា ក្រោម​អធិបភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន​នេះ គោរមងារ​អ្នកឧកញ៉ា និង​ឧកញ៉ា នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ១២៩៩រូប។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា​ប្រធានសមាគម​ឧកញ៉ា​កម្ពុជា ក៏​បាន​​អំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ សូម​រួម​គ្នា​លើក​កម្ពស់​ឧត្តម​ភាព​គោរមងារ​ឧកញ៉ា តាម​រយៈ​ការ​ប្រមូល​កម្លាំង​ ធនធាន ប្រាជ្ញា និង​បទពិសោធន៍​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ការងារ​មនុស្សធម៌ ​ការ​ជំរុញ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​ប្រទេស ​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ក្រោម​ម្លប់​សន្តិភាព៕ ​