កំពូលអ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក Elon Musk បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលធ្វើឲ្យអ្នកដឹកនាំនៅក្រុមហ៊ុន Tesla និង SpaceX មានការព្រួយបារម្ភជាខ្លាំង។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន WSJ នៅមុននេះបន្តិច បានឲ្យដឹងថា ថ្នាក់ដឹកនាំនិងបុគ្គលិកនៅក្រុមហ៊ុនទាំងពីរខាងលើ បានដាក់ការសង្ស័យថា ការប្រើប្រាស់គ្រឿងញៀនអាចដោយសារគាត់ធ្វើការត្រឹះរិះរកគំនិតថ្មីៗច្នៃប្រឌិតច្រើនហួសហេតុពេក ឫការប្រឈមបញ្ហាសុខភាពផ្លូវចិត្តបណ្តាមកពីគេងលក់។
គួររំលឹកថា របៀបដឹកនាំក្រុមហ៊ុនរបស់ Elon Musk គឺមានលក្ខណៈខុសពីគេ ហើយតែងតែទទួលរងការរិះគន់ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ មហាសេដ្ឋីអាមេរិករូបនេះទម្លាយថា លោកមានជំងឺ Asperger ដែលធ្វើឲ្យលោកពិបាកក្នុងការសម្លឹងមើលមនុស្សចំៗ និងកម្រធ្វើឲ្យលោកមានចិត្តអាណិតអាសូរ ចំពោះអ្នកដទៃណាស់។
បើនិយាយដល់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk គឺលោកមានប្រមាណ ២៤៣,៥ពាន់លានដុល្លារ។ ចំនួនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះអនុញ្ញាតិឱ្យលោកជាប់ឈ្មោះជាបុគ្គលតែម្នាក់គត់ដែលមានលុយលើស ២០០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។ នេះបើតាមទស្សនាវដ្ដីអនឡាញ Forbes៕