អ្នកឧកញ៉ា ថៃ ជាហួត និងសមាជិកក្រុមប្រឹក្សាភិបាល បុរី ប៉េង ហួត សម្ពោធបើកលក់ជាផ្លូវការគម្រោង ភូមិមរកត យ៉ាងឱឡារឹក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ប៉េង ហួត និងសមាជិកក្រុមប្រឹក្សាភិបាល បុរី ប៉េង ហួត បានសម្ពោធបើកលក់ជាផ្លូវការគម្រោង ភូមិមរកត ដែលជាគម្រោងថ្មីមួយទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបើកលក់ Pre-Sale កាលពីខែមីនា កន្លងទៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៦ ល្ងាច ដល់ ៨យប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារតែមានសន្ទុះនៃការចាប់អារម្មណ៍ និងមានអតិថិជនយ៉ាងច្រើនបានធ្វើការកក់ផ្ទះនៅគម្រោងថ្មីនេះ ទើបក្រុមហ៊ុនបុរី ប៉េង ហួត សម្រេចចិត្តធ្វើកម្មវិធីសម្ពោធបើកលក់ជាផ្លូវការត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីការបើកលក់ Pre-Sale។

ក្នុងកម្មវិធីនេះ លោកស្រី ទេព កន្និថា នាយករងផ្នែកលក់ បានប្រាប់ឱ្យដឹងថា៖ គ្រប់ប្រភេទផ្ទះ សុទ្ធតែជាផ្ទះជំនាន់ថ្មីសន្លាង ទាំង Layout រូមជាមួយនឹងសម្ភារៈទំនើបៗ គ្រឿងបរិក្ខារដែលត្រូវបានបំពាក់ជូនស្តង់ដាររួចជាស្រេច ហើយអត្ថប្រយោជន៍ដែលអតិថិជនទទួលបានភ្លាមៗ នោះ គឺកត្តាតម្លៃ នឹងទទួលបានការចំណេញដ៏ច្រើន និង អាចជ្រើសរើសបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។

ចំណែកឯ លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម មានបានប្រាប់បន្ថែមថា៖ នេះជាគម្រោងទី៤ ដែលបុរី ប៉េង ហួត បានអភិវឌ្ឍក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ហើយទីតាំងថ្មីនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងលើផ្ទៃដីសរុបប្រមាណ ១០០ ហិកតា​ ដោយឡែក គម្រោង ភូមិមរកត ចាប់ផ្តើមដំណាក់កាលទី១ ដោយមានទំហំ ៣០ហិកតា និងមានលំនៅដ្ឋាន ជាង ​៥០០ខ្នង ​សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។

កម្មវិធីដ៏អធិកហ៊ឹកហ៊ាក់នាយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះមានភ្ញៀវអញ្ជើញចូលរួមយ៉ាងច្រើនកុំករ ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បុគ្គលិកនៃក្រុមហ៊ុន បុរី ប៉េង ហួត អតិថិជនដែលបានកក់ផ្ទះរួច និងកំពុងមានចំណាប់អារម្មណ៍ ធនាគារនិងក្រុមហ៊ុនដៃគូរ និងអ្នកសារព័ត៌មាននៅតាមស្ថាប័នព័ត៌មានធំជាច្រើននាក់។

សម្រាប់លោកអ្នកដែលមិនបានចូលរួមក្នុងកម្មវីធីនាយប់ថ្ងៃទី ១៦ នេះទេ ក៏អាចអញ្ជើញចូលរួមកម្មវិធីបន្តនៅថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច បានដោយសេរីជាមួយនឹងការលេងហ្គេមកម្សាន្ត ការសាកសួរព័ត៌មានអំពីផ្ទះ និងចុះឈ្មោះចាប់រង្វាន់ជាច្រើនទៀតផង។ ដោយឡែកសម្រាប់អតិថិជនដែលធ្វើការកក់ផ្ទះក្នុងថ្ងៃកម្មវិធីទាំង ៣ថ្ងៃនេះនឹងមានការផ្ដល់ជូនយ៉ាងច្រើន និងកាន់តែចំណេញ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬទៅកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/M6mgri637d1zFpnk9