ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងកូនស្រី ចូលរួមកម្មវិធី «អបអរសាទរខួបលើកទី២០ នៃសភាពាណិជ្ជកម្មកូរ៉េ​ប្រចាំកម្ពុជា (KOCHAM)»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល បុរី វិមានសំណាង រួមជាមួយកូនស្រី កញ្ញា គីម សំណាងចូលី សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ បានអញ្ជើញចូលរួមក្នុងកម្មវិធី «អបអរសាទរខួបលើកទី២០ នៃសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)» ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ Sun & Moon Riverside Hotel រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏មានសារៈសំខាន់នេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ តំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់ដឹកនាំសមាគមធុរកិច្ចកូរ៉េសំខាន់ៗជាច្រើនរូបទៀត។

បុរី វិមានសំណាង ក្នុងនាម Platinum sponsored សូមអបអរសាទរចំពោះសមិទ្ធផល និងភាពជោគជ័យរបស់ KOCHAM ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ និងសូមជូនពរឱ្យបន្តរីកចម្រើនប្រកបដោយភាពរឹងមាំជានិច្ច។

សូមជម្រាបថា បុរី វិមានសំណាង ស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល (តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ) ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង។ បុរី វិមានសំណាង ផ្តោតសំខាន់លើការសាងសង់វីឡាលំដាប់​អភិជន ដូចជា វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន ដែលហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង ផាសុកភាព និងសុវត្ថិភាព​ខ្ពស់បំផុត។