អ្នកឧកញ៉ា វិញ ហួរ ចូលរួមជំនួបរវាងក្រុមហ៊ុនកម្ពុជា-ចិនប្រមាណ៤០ ពិភាក្សាស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង អនុប្រធាន សមាជិក សមាជិកា បានទទួលជួបជាមួយ លោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន មានក្រុមហ៊ុនចូលរួមប្រមាណជា៤០ ទាំងភាគីកម្ពុជា និងចិន បានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។

ជាមួយគ្នានេះ ជំនួបពិភាក្សាគ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ត្រូវបានបញ្ចប់ទៅដោយទទួលបានឱកាសចាប់ដៃគូគ្នាក្នុងការវិនិយោគរួមគ្នាផងដែរ។

សូមជម្រាបជូនថា ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ។ជាក់ស្តែងកាលពីក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន បានរួមចំណែកប្រមាណ ៥០% នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាម៉េរិក៕