Jeff Bezos រៀបចំឯកសារផ្លូវច្បាប់ការពារទ្រព្យសម្បត្តិជាង ២០០ពាន់លានដុល្លាររបស់ខ្លួន មុនរៀបការ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កំពុងរៀបចំបញ្ចប់ឯកសារផ្លូវច្បាប់ដ៏សំខាន់បំផុតមួយ អស់រយ:ពេលជាយូរមកហើយ ដើម្បីការពារទ្រព្យសម្បត្តិចំនួន ២២០ពាន់លានដុល្លាររបស់ខ្លួន មុនពេលសម្រេចរៀបការជាមួយគូដណ្តឹង គឺអ្នកនាង Lauren Sanchez ក្នុងអំឡុងខែមិថុនានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bezos និងអ្នកនាង Sanchez ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងរៀបចំពិធីមង្គលការ នៅលើនាវាឯកជនដ៏ប្រណីតបំផុតមួយមានតម្លៃប្រមាណ ៥០០លានដុល្លារ ក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី បន្ទាប់ពីអ្នកទាំងពីរបានសម្រេចភ្ជាប់ពាក្យជាមួយគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail បានបង្ហាញឲ្យដឹងថា លោក Bezos បាន​ពន្យារ​ពេល​រៀបការរបស់ខ្លួន បន្ទាប់ពីត្រូវបានមេធារីរបស់លោក ទទូចឲ្យបំពេញឯកសារផ្លូវច្បាប់ជាមុនសិន ដើម្បីការពារទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ​ ។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា មេធាវីរបស់លោក Bezos នឹងមិនអនុញ្ញាតឲ្យមានពិធីមង្គលការកើតឡើងបាននោះឡើយ ប្រសិនបើឯកសារផ្លូវច្បាប់មិនអាចសម្រេចបានទេនោះ។ ឯកសារនេះ ត្រូវបានគេនិយាយទៀតថា នឹងការពារលើទ្រព្យសម្បត្តិទាំងអស់ រាប់ចាប់តាំងពីអចលនទ្រព្យរហុតដល់យានយន្ត និងគ្រៀងអលង្ការផងដែរ ក្នុងករណីគូស្នេហ៍ទាំងពីរចែកផ្លូវគ្នា៕