ខ្មែរគាំទ្រកសិផលខ្មែរ! អ្នកឧកញ៉ា សួរ វីរៈ បន្តជួយប្រមូលទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន ចែកចាយ និងលក់តាមសាខាក្រុមហ៊ុន វិរ: ប៊ុនថាំ ទូទាំងប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តជួយប្រមូលទិញផ្លែល្ពៅពីប្រជាកសិករខេត្តព្រះវិហារ ដោយដឹកជញ្ជូនតាមរថយន្តដឹកជញ្ជូនទំនើបខ្នាតធំ សរុបចំនួនប្រមាណជិត ៣០០តោន បន្ថែមទៀត ដើម្បីចែក ចាយនិងលក់បន្តជូនបងប្អូនជនរួមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“គិតត្រឹមថ្ងៃនេះផ្លែល្ពៅចំនួនជិត ៣០០ តោន (ប្រមាណ ២៨០ តោន) ដែលក្រុមហ៊ុនបានជួយដឹក ជួយទិញពីកសិករនៅខេត្តព្រះវិហារ ដើម្បីចែកចាយលក់បន្តតាមសាខានានារបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។ សូមអរគុណ ចំពោះអតិថិជន និង សប្បុរសជនទាំងអស់ ដែលបាន ជួយទិញបន្តពីក្រុមហ៊ុន ដើម្បីចែកចាយជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត។ ហើយសម្រាប់បងប្អូន ក៏នៅតែអាចស្វែងរកទាក់ទងទិញល្ពៅខ្មែរយើងបាន នៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន វិរ: ប៊ុនថាំ។” នេះបើយោងតាមការឱ្យដឹងពី អ្នកឧកញ៉ា សួរ វីរៈ ជួបសម្ភាសន៍ផ្ទាល់ពិសេស ជាមួយឧកញ៉ាញូស៍ នាទីតាំងស្នាក់ការក្រុមហ៊ុន វិរៈ ប៊ុនថាំ ឡូជីស្ទីក សាខាគៀនឃ្លាំង ផ្លូវជាតិលេខ 6A ។

អ្នកឧកញ៉ា សួរ វីរៈ ពន្យល់បន្ថែមថា ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខមួយនៅកម្ពុជា វិរៈ ប៊ុនថាំ នឹងនៅតែបន្តចាំជួយសហការជាមួយបងប្អូនប្រជាកសិករ សហគមន៍កសិផលខ្មែរដែលចងក្រងគ្នាជាក្រុម ជាពិសេសជាមួយក្រសួងពាក់ព័ន្ធដូចជា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មជាដើម ដើម្បីរួមដៃគ្នា លើកកម្ពស់ការដឹកជញ្ជូនគ្រប់កសិផលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចែកចាយបន្ត និងស្វែងរកការផ្សារភ្ជាប់ទីផ្សារតាមលទ្ធភាពដែលជាធ្វើទៅបាន។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ គឺជាម្ចាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា៖ សេវាកម្មរថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេស តាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត រហូតដល់ជិត ២០កន្លែង ទូទាំងប្រទេសកម្ពុជា៕