Nissan ពិចារណាឲ្យ Foxconn ផលិតរថយន្ត EV នៅរោងចក្រធំមួយរបស់ខ្លួន ដើម្បីចៀសវាងការបិទ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Nissan Motor របស់ប្រទេសជប៉ុន កំពុងពិភាក្សាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សតៃវ៉ាន់ Foxconn ប្រើប្រាស់រោងចក្រក្នុងស្រុកមួយរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពជាច្រើន បានបង្ហាញថា Nissan កំពុងពិចារណាបិទរោងចក្រ Oppama របស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែ Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូ។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Ivan Espinosa បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងគោលបំណងផ្លាស់ប្តូរស្ថានភាពក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាក រួមទាំងការបិទរោងចក្រចំនួន ៧ ក្នុងចំណោមរោងចក្រ ១៧ របស់ Nissan នៅទូទាំងពិភពលោក និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រមាណ ១៥%​ ថែមទៀតផង។

យ៉ាងណាមិញ ជុំវិញការអនុញ្ញាតឲ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn ផលិតរថយន្ត EV របស់ពួកគេនៅ Oppama គឺដើម្បីចៀសវាងនូវការបិទរោងចក្រនេះ និងថែមទាំងអាចកាត់បន្ថយផលប៉ះពាល់នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញលើបុគ្គលិកប្រមាណ ៣ ៩០០នាក់ និងអ្នកផ្គត់ផ្គង់របស់រោងចក្រ ផងដែរ។

ជម្រាបជូនផងដែរថា កាលពីខែឧសភា ក្រុមហ៊ុន Junior Mitsubishi Motors ដែលជាដៃគូររបស់ក្រុមហ៊ុន Nissan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn សម្រាប់ក្រុមហ៊ុនតៃវ៉ាន់នេះ ដើម្បីផ្គត់ផ្គង់ម៉ូដែលរថយន្តអគ្គិសនី៕