៦ខែមកនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិមានជាង៣០ពាន់លានដុល្លារ កើនជាង១៧%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យដឹងថា ការនាំចេញចូលទំនិញរបស់កម្ពុជារយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានទំហំទឹកប្រាក់ ៣០,៥ពាន់លានដុល្លារ កើនឡើង១៧,២%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រចបានជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% រីឯការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨%។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនដណ្តើមបានលេខ១ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់ ៩.២៧ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទៅចិនជាង ៧៥០លានដុល្លារ ខណៈចិននាំចូលមកវិញមានជាង ៨.៥ពាន់ដុល្លារ ។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានស្ថិតនៅលំដាប់ទី២ បន្ទាប់ពីចិន ក្នុងទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារ កើនឡើង២៥.៦% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៥.៥ពានលានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ១៦៤លានដុល្លារ។

សូមបញ្ជាក់ថា វៀតណាមនៅពីក្រោយអាម៉េរិកដែលមានទំហំពាណិជ្ជកម្ម៤,៣ពាន់លានដុល្លារ, បន្ទាប់ពីវៀតណាមមានថៃ ជប៉ុន កាណាដា អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អេស៉្បាញ អង់គ្លេសជាដើម ដែលជាដៃគូពាណិជ្ជកម្មឈានមុខទាំង១០ ក្នុងឆមាសទី១ ឆ្នាំនេះ៕ SN