ត្រឹម២ខែសោះ! កម្ពុជា អនុម័តគម្រោងវិនិយោគបាន ៣៧គម្រោង មានតម្លៃសរុបជិត ២៤០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត ២៤០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ CDC កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ កម្ពុជា បានអនុម័តគម្រោងវិនិយោគលើវិស័យជាច្រើន នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែងទៀតផង។

គម្រោងវិនិយោគដែលបានអនុម័តទាំង ៣៧ គម្រោងនេះ ភាគច្រើនលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

គួរជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចាត់ទុកថា ការអនុម័តគម្រោងថ្មីនេះ គឺជាសញ្ញាមួយល្អ សម្រាប់ប្រទេសកម្ពុជា៕
អត្ថបទ៖ រង្សី