យោងតាមរដ្ឋបាលសុវត្ថិភាពចរចាណ៍ផ្លូវជាតិ (NHTSA) របស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន Ford Motor កំពុងប្រមូលរថយន្តចំនួន ៨៥០ ៣១៨ គ្រឿង នៅអាមេរិក ត្រលប់ទៅជួសជុលវិញ ដោយសារបញ្ហាដែលអាចកើតមាននៅក្នុងស្នប់ប្រេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

NHTSA បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដានេះថា ស្នប់បូមប្រេងអាចនឹងមានបញ្ហា ដែលអាចធ្វើឲ្យម៉ាស៊ីនរថយន្តបញ្ឈប់ភ្លាមៗ នៅពេលកំពុងបើកបរ ដែលបង្ករឲ្យមានគ្រោះថ្នាក់។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ជុំវិញការប្រមូលទៅវិញសារនេះ អាចប៉ះពាល់លើម៉ូដែលជាច្រើនរបស់ក្រុមហ៊ុន Ford ដែលដាក់លក់នៅទូទាំងទីផ្សារសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងដោះស្រាយបញ្ហាស្នបប្រេងនេះ ដើម្បីការពារការជាប់គាំងម៉ាស៊ីន ដែលអាចបង្កើនជាហានិភ័យនៃគ្រោះថ្នាក់ដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់ទាំងអស់៕

