Ford អូសរថយន្តជាង ៨ សែនគ្រឿងចូលឃ្លាំងវិញ​ ដោយសារបញ្ហាស្នប់ប្រេង

អន្តរជាតិ

យោងតាមរដ្ឋបាលសុវត្ថិភាពចរចាណ៍ផ្លូវជាតិ (NHTSA) របស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន Ford Motor កំពុងប្រមូលរថយន្តចំនួន ៨៥០ ៣១៨ គ្រឿង នៅអាមេរិក ត្រលប់ទៅជួសជុលវិញ ដោយសារបញ្ហាដែលអាចកើតមាននៅក្នុងស្នប់ប្រេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

NHTSA បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដានេះថា ស្នប់បូមប្រេងអាចនឹងមានបញ្ហា ដែលអាចធ្វើឲ្យម៉ាស៊ីនរថយន្តបញ្ឈប់ភ្លាមៗ​ នៅពេលកំពុងបើកបរ ដែលបង្ករឲ្យមានគ្រោះថ្នាក់។

ប្រភពដដែលនេះ​ បានរាយការណ៍ទៀតថា ជុំវិញការប្រមូលទៅវិញសារនេះ​ អាចប៉ះពាល់លើម៉ូដែលជាច្រើនរបស់ក្រុមហ៊ុន Ford ដែលដាក់លក់នៅទូទាំងទីផ្សារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ​ ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងដោះស្រាយបញ្ហាស្នបប្រេងនេះ​ ដើម្បីការពារការជាប់គាំងម៉ាស៊ីន ដែលអាចបង្កើនជាហានិភ័យនៃគ្រោះថ្នាក់ដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់​ទាំងអស់៕​