នៅថ្ងៃស្អែក! ឧកញ៉ា ខេមរៈ សិរីមន្ដ នឹងធ្វើពិធីក្រុងពាលីនៅប្រាសាទអង្គរវត្ដ ត្រៀមថតMVថ្មី បទ «មនសិកាជាតិខ្មែរ»

ជុំវិញ​ឧកញ៉ា

តារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា ឧកញ៉ា ខេមរៈ សិរីមន្ដ បានប្រកាសអំពីការថតMVថ្មី បទ «មនសិកាជាតិខ្មែរ» នៅប្រាសាទអង្គរវត្ដ ដោយនៅថ្ងៃស្អែកនេះ លោកឧកញ៉ា និងក្រុមការងារនឹងធ្វើពិធីក្រុងពាលី ដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ វត្ថុស័ក្ដិសិទ្ធិទាំអស់ជួយដល់កងទ័ពរបស់កម្ពុជាឈ្នះអស់មាសត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងថា « ថ្ងៃស្អែកនេះ ខ្ញុំបាទខេមរៈ សិរីមន្ដ នឹងធ្វើពីធីក្រុងពាលីនៅប្រាសាទអង្គរវត្ដ ដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ វត្ថុស័ក្ដិសិទ្ធិទាំងអស់ជួយដល់កងទ័ពរបស់កម្ពុជាឈ្នះអស់មាសត្រូវ និងថតMV បទ «មនសិការជាតិខ្មែរ»។

សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងមកនេះ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃកំពុងតែមានភាពតានតឹងដាក់គ្នា ដោយភាគីថៃហាក់មិនបន្ទន់ឥរិយាបថក្នុងការដោះស្រាយទំនាស់នេះនោះឡើយ ទោះបីជាភាគីកម្ពុជាបានប្រគល់កូនសោដោះស្រាយបញ្ហាហើយក៏ដោយ។ ស្ថិតនៅក្នុងស្ថានភាពតានតឹងនេះ កងទ័ពជួរមុខកម្ពុជាទាំងអស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារទឹកដី ដែនអធិបតេយ្យភាពជាតិខ្មែរមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះទេ។

ស្ថិតនៅក្នុងស្មារតីជាតិខ្មែរតែមួយ ប្រជាពលរដ្ឋខ្មែរគឺជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការការពារជាតិ កន្លងទៅនេះគឺមានប្រជាពលរដ្ឋ សប្បុរសជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមានទ្រព្យធនទាំងអស់ បានពួតដៃគ្នាក្នុងការផ្ដល់ជូនជាអំណោយ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន ដល់កងទ័ពជួរមុខក្នុងការការពារជាតិ។ បន្ថែមពីនោះ បងប្អូនពលរដ្ឋខ្មែរដែលជាអ្នកនៅសមរភូមិក្រោយ ក៏បានចូលរួមដើរថ្មើជើងយ៉ាងច្រើនកុះករ ជាង១៥ម៉ឺននាក់ ដែលមានថ្នាក់ដឹកនាំ តារាសម្ដែង សិល្បករ សិល្បការិនី និ ងព្រះថេរានុថេរទាំងពីគណៈបានចូលរួមផងដែរ ដើម្បីលើកទឹកចិត្ដដល់កងទ័ពកម្ពុជា៕