ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក Stellantis កាលពីពេលថ្មីៗនេះ បានបង្ហាញការរំពឹងទុកថាអាចមានការខាងបង់សរុបដល់ ២,៣ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Stellantis ក៏បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ប្រាក់ចំណូលសរុបរបស់ខ្លួន សម្រាប់ឆមាសទី១ នេះ អាចមានចំនួនសរុបប្រមាណ ៧៤,៣ពាន់លានអឺរ៉ូ ពោលគឺបានធ្លាក់ចុះ ១២,៦% បើធៀបទៅនឹងឆ្នាំមុន ខណ:ពេលដែលការនាំចេញសរុប ក្នុងត្រីមាសទី២ បានធ្លាក់ចុះ ៦% មកនៅត្រឹមចំនួន ១,៤ លានគ្រឿងប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមហ៊ុនដែលផលិតរថយន្តលំដាប់កំពូលដូចជា Jeep, Citroen , Ram , Dodge, Chrysler និង Peugeot បានបង្ហាញថាការខាតបង់ដ៏ច្រើននេះ គឺត្រូវបានកើតឡើង ដោយសារតែការចំណាយលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាការលក់ចុះខ្សោយ និងការរងប៉ះពាល់ដោយសារតែវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក ផងដែរ។
ក្រុមហ៊ុន Stellantis បាននិយាយផងដែរថា ខ្លួនបានទទួលយកការសម្រេចចិត្តដែលលំបាកបំផុតមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញពីទិន្នន័យហិរញ្ញវត្ថុបឋមរបស់ខ្លួន សម្រាប់ឆមាសទីមួយ ឆ្នាំនេះ ដើម្បីដោះស្រាយគម្លាតរវាងការព្យាកររបស់អ្នកវិភាគ និងការអនុវត្តរបស់ក្រុមហ៊ុន សម្រាប់រយៈពេលនេះ៕

