សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ត្រៀមដឹកបន្លែចំនួន ១៥តោន ទៅតំបន់មុំបី តាមរយៈរថយន្តត្រជាក់ អ្នកឧកញ៉ា សួរ វីរៈ ចែកជូនដល់កងទ័ពជួរមុខ

សង្គម​ និង​សេដ្ឋកិច្ច

សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ត្រៀមដឹកបន្លែចំនួន ១៥តោនទៅតំបន់មុំបី ដើម្បីចែកជូនដល់បងៗកងទ័ពដែលកំពុងបំពេញការងារការពារទឹកដី តាមរយៈរថយន្តត្រជាក់ របស់អ្នកឧកញ៉ា សួរ វីរៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគមន៍កសិកម្មទំនើបបានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលក្រុមហ៊ុនសម្របសម្រួលលើការការដឹកជញ្ជូន ហើយសហគមន៍កសិកម្មទំនើបសម្របសម្រួលប្រមូលទិញបន្លែពីកសិករ ដែលកំពុងមានបញ្ហាទីផ្សារ ជូនដល់បងៗកងទ័ពជួរមុខ។

សូមបញ្ជាក់ថា ការដឹកជញ្ជូននេះធ្វើឡើងចំនួន២ជើងគឺ ជើងទី១. នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ៨តោន និងជើងទី២. នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ៧តោនបន្ថែមទៀត។

ថ្លែងប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសបានគូសបញ្ជាក់ថា ដោយមានសំណូមពរពីក្រសួងកសិកម្មឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ ដឹកជញ្ជូន បន្លែចេញពីសហគមន៍ទំនើប តាមរយៈវីរៈប៊ុនថាំ រថយន្តត្រជាក់។ ដោយអ្នកឧកញ៉ា គូសបញ្ជាក់ថា ការដឹកជញ្ជូននេះអាចមានចំនួនលើសពី១៥តោន៕