ក្រុមហ៊ុន xAI របស់ Elon Musk គ្រោងរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ ដើម្បីពង្រីក AI ខ្លួន

អន្តរជាតិ

យោងតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនសិប្បនិម្មិតទើបបង្កើតថ្មី xAI របស់មហាសេដ្ឋី Elon Musk កំពុងធ្វើការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទទួលបានការរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ តាមរយ:ការលក់ប័ណ្ណបំណុល សម្រាប់ផែនការពង្រីកអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរៃអង្គាសទឹកប្រាក់ដ៏ច្រើននេះ​ នឹងត្រូវយកទៅទិញបន្ទះឈីបឈីបកម្រិតខ្ពស់ Nvidia ដើម្បីផ្គត់ផ្គង់ សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទូកទិន្នន័យថ្មីមួយ ដែលមានពបំណងជួយបណ្តុះបណ្តាល និងផ្តល់ថាមពលដល់ AI Chatbot Grok របស់ xAI។

គួរឲ្យដឹងថា ការបណ្តុះបណ្តាល និងការដាក់ពង្រាយប្រព័ន្ធ AI កម្រិតខ្ពស់គឺមានតម្លៃខ្លាំង ដែលទាមទារឲ្យមាន Hardsware ថ្លៃៗ និងវិស្វករជំនាញខ្លាំង នៅក្នុងទីផ្សារដែឡមានការប្រកួតប្រជែងខ្ពស់ ដែលមានគូប្រជែងធំៗដូចជា OpenAI, Google និង DeepSeek របស់ចិន​ជាដើម។

ជម្រាបជូនថា កាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថា xAI កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីរៃអង្គាសទឹកប្រាក់បន្ថែម នៅក្នុងកិច្ចព្រមព្រៀងដែលមានអាចបង្កើនតម្លៃមូលធនទីផ្សារដល់ក្រុមហ៊ុន AI ចាប់ផ្តើមថ្មីនេះ ចន្លោះពី ១៧០ពាន់លានដុល្លារ ទៅ ២០០ពាន់លានដុល្លារ៕​