យោងតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនសិប្បនិម្មិតទើបបង្កើតថ្មី xAI របស់មហាសេដ្ឋី Elon Musk កំពុងធ្វើការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទទួលបានការរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ តាមរយ:ការលក់ប័ណ្ណបំណុល សម្រាប់ផែនការពង្រីកអាជីវកម្មរបស់ខ្លួន។

ជុំវិញការរៃអង្គាសទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវយកទៅទិញបន្ទះឈីបឈីបកម្រិតខ្ពស់ Nvidia ដើម្បីផ្គត់ផ្គង់ សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទូកទិន្នន័យថ្មីមួយ ដែលមានពបំណងជួយបណ្តុះបណ្តាល និងផ្តល់ថាមពលដល់ AI Chatbot Grok របស់ xAI។
គួរឲ្យដឹងថា ការបណ្តុះបណ្តាល និងការដាក់ពង្រាយប្រព័ន្ធ AI កម្រិតខ្ពស់គឺមានតម្លៃខ្លាំង ដែលទាមទារឲ្យមាន Hardsware ថ្លៃៗ និងវិស្វករជំនាញខ្លាំង នៅក្នុងទីផ្សារដែឡមានការប្រកួតប្រជែងខ្ពស់ ដែលមានគូប្រជែងធំៗដូចជា OpenAI, Google និង DeepSeek របស់ចិនជាដើម។
ជម្រាបជូនថា កាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថា xAI កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីរៃអង្គាសទឹកប្រាក់បន្ថែម នៅក្នុងកិច្ចព្រមព្រៀងដែលមានអាចបង្កើនតម្លៃមូលធនទីផ្សារដល់ក្រុមហ៊ុន AI ចាប់ផ្តើមថ្មីនេះ ចន្លោះពី ១៧០ពាន់លានដុល្លារ ទៅ ២០០ពាន់លានដុល្លារ៕

