ឯកឧត្តម Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ភាគីចិនកោតសរសើរកម្ពុជា និងថៃ ដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់បាញ់ភ្លាមៗ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេសជិតខាងដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការជម្រុញកិច្ចសន្ទនានិងសន្តិភាព ហើយនឹងបន្តខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីជួយភាគីទាំងពីក្នុងការផ្សារភ្ជាប់ភាពខុសគ្នា និងស្ដារកិច្ចសហប្រតិបត្តិការឡើងវិញ។

សូមជម្រាបថា នៅយប់ថ្ងៃទី២៦ ខែកក្កដា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់។ ជាលទ្ធផល ភាគីកម្ពុជា-ថៃ បានឯកភាពជាមួយសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ស្តីពីការឈប់បាញ់ ដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ៕

