អគ្គនាយកស៊ីម៉ាក់៖ ​ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ទម្លាក់គ្រាប់បែក MK-82 និងគ្រាប់ផ្លោងគ្រប់ប្រភេទក្នុងគោលដៅកម្ទេចប្រាសាទ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា​ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គីឡូក្រាម)​ ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង ១៥៥មីល្លីម៉ែត្រ ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ ។

រយៈពេលជាង ៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

លោកបានឱ្យដឹងទៀតថា​ ប្រាសាទវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុត​ សូម្បីតែអតីតព្រះមហាក្សត្រសៀម ឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារ ដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ៕