ត្រី ៤ ប្រភេទ ទីផ្សារកូរ៉េនិងម៉ាឡេស៊ី ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​បើ​កសិករ​ខ្មែរ​អាច​ចិញ្ចឹម​​​មាន​បច្ចេកទេស​ ដើម្បី​ផ្គត់ផ្គង់​​ទៅ​ក្រៅ​

សង្គម​និង​សេដ្ឋកិច្ច

ប្រភពពី​កសិដ្ឋាន​ C.A.N Farm បានឲ្យ​ដឹងថា ប្រទេសកូរ៉េនិងម៉ាឡេស៊ីកំពុងទទួលទិញត្រីចំនួន ៤ ប្រភេទ ដោយ​ហ៊ាន​ឲ្យតម្លៃខ្ពស់​ បើកសិករ​ខ្មែរ​អាចចិញ្ចឹមបានដោយប្រើប្រាស់​បច្ចេកទេស​ដើម្បីផ្គត់ផ្គង់៊ទីផ្សារ​ខាងក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​កសិដ្ឋាន​នេះ​បាន​បង្ហើប​តម្លៃ​ត្រី ៤ ប្រភេទ​នេះ​ដូចតទៅ៖

១.      ត្រីអណ្តែង លក់បាន​ក្នុងតម្លៃ ៥៥០០ រៀល​ក្នុងមួយគីឡូក្រាម

២. ត្រីកន្ធរលក់បានក្នុងតម្លៃ ៦៨០០ រៀល​ក្នុងមួយគីឡូក្រាម

៣.      ត្រីទីឡាប់យ៉ាខ្មៅ លក់​បាន​តម្លៃ ៦៥០០រៀលក្នុងមួយគីឡូក្រាម

៤. ត្រីក្រាញ់ដូច​ត្រីទីឡាប់យ៉ាដែរ ពោលគឺ តម្លៃ ៦៥០០ រៀលក្នុងមួយគីឡូក្រាម 

កសិដ្ឋាន C.A.N Farm បាន​បញ្ជាក់​ថា ត្រីទាំង ៤ ប្រភេទដែលប្រទេសកូរ៉េនិងម៉ាឡេស៊ីទទួលទិញ ត្រូវ​តែ​ចិញ្ចឹមបែបបច្ចេកទេសប្រព័ន្ធ biofloc និងមិនប្រើគីមី។

ទាក់ទង​បច្ចេកទេស​ចិញ្ចឹមដោយប្រើប្រាស់​បច្ចេកទេសខ្ពស់នេះ ឧកញាញូសន៍​នឹង​ផ្សាយនៅអត្ថបទ​ក្រោយ​៕