ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណប្រតិភូ បានទៅដល់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា៖« គណៈប្រតិភូកម្ពុជា បានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
សូមជម្រាបថា ចាប់តាំងពីទាហានថៃឈ្លានពាន និងវាយប្រហារមកលើកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ រាប់ចាប់ពីកិច្ចពិភាក្សាទ្វេភាគី ការទូត និងស្វែងរកកិច្ចអន្តរជាតិ ដើម្បីដោះស្រាយជម្លោះជាមួយភាគីថៃ។ផ្ទុះទៅវិញ ភាគីថៃ នៅតែបដិសេដ្ឋ និងនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដែលរំលោភនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ានជាដើម៕ អត្ថបទ៖ហ្សាលីន




